ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុឆេះរោងចក្រ​កាបូប និង​ដេ​អាវ​ពោង​​ហែល​ទឹកនៅស្រុកត្រាំកក់ ខេត្តតាកែវហើយ

2 ឆ្នាំ មុន
  • តាកែវ

រណី​ឆេះ​រោងចក្រ​កាបូប និង​ដេ​អាវ​ពោង​សម្រាប់​ហែល​ទឹក​១​កន្លែង​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ​​រហូត​មក​ដល់​ថ្ងៃ​ទី​២២ ខែមករា​នេះ ​យើង​បានដឹង​មូលហេតុហើយ រួមទាំង​ការ​ខូចខាត​របស់​រោងចក្រ​កាត់ដេ​ខាងលើ​នេះ​ដេរ

ខេត្តតាកែវ ៖ ករណី​ឆេះ​រោងចក្រ​កាបូប និង​ដេ​អាវ​ពោង​សម្រាប់​ហែល​ទឹក​១​កន្លែង​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ​​រហូត​មក​ដល់​ថ្ងៃ​ទី​២២ ខែមករា​នេះ ​យើង​បានដឹង​មូលហេតុហើយ រួមទាំង​ការ​ខូចខាត​របស់​រោងចក្រ​កាត់ដេ​ខាងលើ​នេះ​ដេរ ​បើ​តាម​ការ​អោយ​ដឹង​ពី​សមត្ថកិច្ច​ស្រុក​ត្រាំកក់ ដែល​កោះសន្តិភាព​យើង​ទទួល​បាន​។

លោក​វរ​:​សេនីយ៍​ឯក ឌុ​ក ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រលក់​បានអោយ​ដឹង​ថា ចំពោះ​ករណី​អគ្គី​ភ័យ​ឆាប់ឆេះ​រោងចក្រ​១​កន្លែង​ដែល​បាន​កើតឡើង នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ខាងកើត​ផ្លូវ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៦៦​និង​៦៧​នោះ​ហើយ មាន​ទីតាំង​ក្នុងភូមិ​ស្រ​ង៉ែ​ឃុំ​ឧត្តម​សូ​រិ​យា ស្រុក​ត្រាំកក់​ខេត្តតាកែវ យើង​បាន​ស្រាវជ្រាវ​ដឹង​ពី​មូលហេតុ​និង​ការ​ខូចខាត​សម្ភា​:​នៅ​ក្នុង​រោងចក្រ​ហើយ ។

លោក​អធិការ​នគរបាល​ស្រុក​ត្រក​ក់បាន​បន្ត​ទៀត​ថា ករណី​ដែល​នាំ​ឲ្យ​ឆេះ​រោងចក្រ​នេះ គឺ​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី ។ ចំពោះ​ការ​ខូចខាត​រួ​មមាន​ទី​១- ភ្លើង​ឆេះ​បំផ្លាញ​អគារ​រោងចក្រ​ផ្ទុក​សម្ភារ​:​ទំហំ​៣៥​ម៉ែត្រ​×៤០​ម៉ែត្រ ធ្វើ​ពី​ថ្ម​ប្រក​ស័ង្កសី​ឆេះ​អស់ទាំង​ស្រុង ទី​២-​សំបក​កា​តុង​ចំនួន​១០​តោន ទី​៣ អាវ​ស្កុ​ក​ចំនួន​២០០០​កា​តុង ទី​៤ ស្នោ​អេ​ប៉ុង​៥០​តោន ទី​៥ ម៉ាស៊ីន​កា​ឡុ​ក​ស៊ីម៉ង់​១​គ្រឿង ទី​៦ រថយន្ត​កុង​ទី​តឺ​ន៍​១​គ្រឿង ទី​៧ ម៉ូតូ​ចំនួន​៤​គ្រឿង​ផង​ដែរ ។

លោក​វរ​:​សេនីយ៍​ឯក​អធិការ​នគរបាល​ស្រុក​ត្រលក់​បាន​បញ្ជាក់​ថា ចំពោះ​រថយន្ត​ពន្លត់អគ្គីភ័យ​ដែល​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ភ្លើង​ឆេះ​រោងចក្រ​នេះ​ចំនួន​១៩​គ្រឿង ដោយ​យើង​គ្រប់​គ្រង់​ពន្លត់​បាន​ទាំងស្រុង​បាន នៅ​ម៉ោង​១៩​និង​៣០​នាទី​ល្ងាច ។

គួ​បញ្ជាក់​ផង​ដែរ​ថា រោងចក្រ​មាន​យីហោ អៅ​ដរ​ហ្គៀ ខេ​ម​បូ​ឌា ដែល​មា​នទី​តាំងនៅ​ចំនុច​ខាងលើ ដែល​កាត់ដេ​អាវ​ពោង​សម្រាប់​ហែល​ទឹក​និង​ដេ​កាបូប ត្រូវ​បាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ឡើង កាលពី​ថ្ងៃ​ទី​២១ ខែមករា​នេះ​នៅ​វេលា​ម៉ោង​១១​និង​២០​នាទី ខណ​:​ពេល​ដែល​កម្មករ​កម្ម​ការី​នី​នៅ​ក្នុង​រោងចក្រ​សម្រាក​ចេញ​មក​ក្រៅ ដើម្បី​ហូប​បាយ ។

ចំណែក​កម្មករ កម្ម​ការី​នី​ក្នុង​រោងចក្រ​នេះ​មាន​សរុប​ចំនួន​១៣៩៦​នាក់ ក្នុង​ស្រី​ចំនួន​១១២២​នាក់ ហើយ​នៅ​ក្នុង​ករណី​នេះ​ដែរ​មិន​បណ្តាល​ធ្វើ​អោយ​កម្មករ កម្ម​ការី​នី ណា​ម្នាក់​ស្លា​.​ប់​ឬ​រង​របួស​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ