ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ដឹកឈើ​ក្នុង​មួយ​យប់​ៗ៦០​គ្រឿង​… បានដឹង​រឿង​ពិត​ហើយ

2 ឆ្នាំ មុន
  • រតនគិរី

ដឹង​ការ​ពិត​ហើយ ប្រភព​ច្បាស់​ការណ៍​បានអោយ​ដឹង​ថា ម៉ូតូ​ជាង​៦០​គ្រឿងក្នុង​១​យប់​ៗ​ដឹកឈើ​ប្រណីត​ចូល​ក្រុង​បាន​លុង​នោះ គឺ​ពួក​គេ​ដឹក​យក​ទៅ​លក់​អោយ​លោក​មក​រា នៅ​ក្រុង​បាន​លុង ហើយ​លោក​មក​រា ក៏​

ខេត្ត​រតនៈគីរី ៖ ដឹង​ការ​ពិត​ហើយ ប្រភព​ច្បាស់​ការណ៍​បានអោយ​ដឹង​ថា ម៉ូតូ​ជាង​៦០​គ្រឿងក្នុង​១​យប់​ៗ​ដឹកឈើ​ប្រណីត​ចូល​ក្រុង​បាន​លុង​នោះ គឺ​ពួក​គេ​ដឹក​យក​ទៅ​លក់​អោយ​លោក​មក​រា នៅ​ក្រុង​បាន​លុង ហើយ​លោក​មក​រា ក៏​ដឹក​តាម​រថយន្ត​សាំ​យុង ឆ្លងកាត់​ច្រក​អន្តរជាតិ​អូ​យ៉ា​ដាវ លក់​ប​ទៅ​អោយ​ឈ្មួញ​វៀតណាម​បន្ត​ទៀត​។

ហើយ​បច្ចុប្បន្ន​នេះ លោក មក​រា ក៏​បាន​ប្រមូល​ទិញ​ឈើ​ប្រណីត​ពី​ឈ្មោះ​ហាន និង​កូនប្រសា​ឈ្មោះ​លាង នេះ​បើ​យោង​តាម​ប្រជាពលរដ្ឋ​ស្រុក​អូរ​ជុំ បាន​ឲ្យ​ដឹង​ថា លោក តុង ហាន និង​កូនប្រសា​ឈ្មោះ​លាង ជា​មេ​ឈ្មួញ​រកស៊ី​ជំនួញ​ឈើ​ខុសច្បាប់ ដែល​ប្រមូល​ទិញ​ឈើ​ពី​ស្រុក​វើ​ន​សៃ និង​ឃុំ​ការ​ឡៃ ស្រុក​អូរ​ជុំ ហើយ​ក៏​បាន​សម្រុក​ដឹក​តាម​ម៉ូតូ​ចូល​ក្រុង​បាន​លុង ក្នុង​មួយ​យប់​ៗ​មិន​ខ្វះ​ពី​ចំនួន​៦០​គ្រឿង​នោះ​ឡើយ​។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ដឹក​ជញ្ជូន​ឈើ​ចូល​លក់​ក្នុង​ក្រុង​បាន​លុង​នេះ គឺ​លោក តុង ហាន និង​កូនប្រសា​ហៅ​លោក លាង បាន​យកឈ្មោះ​អ្នកមាន​អំណាច​ម្នាក់​ក្នុង​ខេត្តរតនៈគិរី ធ្វើ​ជា​ខ្នងបង្អែក​នៅ​ខាងក្រោយ​បទល្មើស​ម៉ូតូ​ដឹកឈើ​របស់​ពួក​គេ​។

ជុំវិញ​ករណី​ខាងលើ​នេះ លោក ញ៉ែ​ម សំ​អឿ​ន អភិបាលខេត្ត​រតនៈគីរី ក្រោយ​ពី​ទទួល​ទូរស័ព្ទ​ដឹង​ថា អ្នកកាសែត​កោះសន្តិភាព​សុំ​បំភ្លឺ​រឿង​ជំនួញ​ឈើ​ប្រណីត​ខុសច្បាប់​ក្នុង​ដែនដី លោក​និយាយ​ថា ជាប់រវល់​ប្រជុំ​បន្តិច​សិន មានអី​និយាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត។ គួរ​រំលឹក​ទៀត​ថា ៖ ១​យប់​ៗ​ម៉ូតូ​មិន​ក្រោម​៦០​គ្រឿង​ដឹកឈើ​ចូល​ក្រុង​បាន​លុង

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ