ធុញទ្រាន់គេតាមញ៉ែពេក តារាម៉ូដែលម្នាក់ប្រកាសធ្វើរឿងមួយ
អាមេរិក ៖ ដោយធុញទ្រាន់នឹងពាក្យសម្តីឡកឡឺយតាមញ៉ែពីបុរសជាច្រើននៅកន្លែងហាត់ប្រាណ តារាម៉ូដែលម្នាក់បានប្រកាស
អាមេរិក ៖ ដោយធុញទ្រាន់នឹងពាក្យសម្តីឡកឡឺយតាមញ៉ែពីបុរសជាច្រើននៅកន្លែងហាត់ប្រាណ តារាម៉ូដែលម្នាក់បានប្រកាស
អាមេរិក ៖ ដោយធុញទ្រាន់នឹងពាក្យសម្តីឡកឡឺយតាមញ៉ែពីបុរសជាច្រើននៅកន្លែងហាត់ប្រាណ តារាម៉ូដែលម្នាក់បានប្រកាសជួលអង្គរក្សការពារ ដើម្បីឱ្យនាងអាចហាត់ប្រាណដោយស្ងប់ចិត្ត។
នាង Monica Huldt អាយុ៣៧ឆ្នាំរស់នៅក្នុងទីក្រុង Scottsdale នៃរដ្ឋ Arizona សហរដ្ឋអាមេរិកជាកន្លែងនាងចូលកន្លែងហាត់ប្រាណយ៉ាងហោច៥ដងក្នុងមួយសប្តាហ៍ និងតែងតែហត់ចិត្តជាមួយបុរសៗដែលតាមញ៉ែគ្រប់ពេលវេលា។
តារាម៉ូដែលជនជាតិប៉ូឡូញ ដែលមានអ្នកគាំទ្រប្រមាណជាង៣០ម៉ឺននាក់នៅលើបណ្តាញ Instagram បាននិយាយថា «ខ្ញុំត្រូវបរុសៗតាមញ៉ែនៅកន្លែងហាត់ប្រាណគ្រប់ពេលដែលទៅទីនោះ។ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ល្អដែលដឹងថា ពួកគេឃើញថាខ្ញុំមានភាពទាក់ទាញ ប៉ុន្តែខ្ញុំគ្រាន់តែចង់មានពេលវេលាម្នាក់ឯង»។
ដោយសារបញ្ហានេះ ទើបនាងសម្រេចស្វែងរកអង្គរក្សម្នាក់ «ខ្ញុំរីករាយនឹងបង់ប្រាក់៣ពាន់ដុល្លារក្នុងមួយខែ សម្រាប់អ្នកដែលធ្វើការងារល្អ ហើយអាចបន្លាចបុរសៗទាំងនោះបាន។ មិនមានការងារច្រើនទេ ដោយគ្រាន់តែមកជាមួយខ្ញុំទៅកន្លែងហាត់ប្រាណ និងថតរូបខ្លះ ដោយមិនបាច់ការពារខ្ញុំពេញ២៤ម៉ោងក្នុងមួយសប្តាហ៍នោះទេ»។
Monica បានអះអាងថា នាងមិនដែលអើពើនឹងបុរសទាំងនោះទេ ខណៈនាងរៀបការ និងរស់នៅយ៉ាងមានសុភមង្គលបំផុតជាមួយស្វាមីនាងគឺលោក John ដែលមានអាយុ៤០ឆ្នាំ៕ (ប្រភពពី The Sun)
ចែករំលែកព័តមាននេះ