ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ចោរ​​ឆ.ក់​កាបូប​លុយ​ ពលរដ្ឋ​យ៉ាង​សកម្ម​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​ត្រូវអស់លក្ខណ៍ឃាត់ខ្លួនបាន​៣​នាក់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖​មុខសញ្ញា​ចោរ​ជិះ​ម៉ូតូ​ឆ.ក់​កាបូប​លុយ​ពលរដ្ឋ​យ៉ាង​សកម្ម​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ពេល​រាត្រី អស់លក្ខណ៍ ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​៣​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​រាយការណ៍ និង​ចុះ​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​កថា មាន​ចោរ​ជិះ​ម៉ូតូ​ឆ.ក់​កាបូប​លុយ…

បន្ទាយ​មាន​ជ័យ ៖​មុខសញ្ញា​ចោរ​ជិះ​ម៉ូតូ​ឆ.ក់​កាបូប​លុយ​ពលរដ្ឋ​យ៉ាង​សកម្ម​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ពេល​រាត្រី អស់លក្ខណ៍ ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​៣​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។

បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​រាយការណ៍ និង​ចុះ​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​កថា មាន​ចោរ​ជិះ​ម៉ូតូ​ឆ.ក់​កាបូប​លុយ ខ្សែ​ករ ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ដាក់​បទបញ្ជា​ឲ្យ​កម្លាំង​នគរបាល​ធ្វើការ​ស្រាវជ្រាវ និង​ចេញ​អន្តរាគមន៍​ចេញ​ល្បាត ដើម្បី​ទាន់សភាពការណ៍​ក្នុងភូមិ​សាស្ត្រ ។

ជា​លទ្ធផល​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​៥​ល្ងាច ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ យក​មក​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ផង​ដែរ ។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​នេះ គឺ​ពាក់​ព​ន្ធ័​ករណី​ជិះ​ម៉ូតូ​ឆ.ក់​កាបូប​លុយ និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ មាន ៖ ១-​ឈ្មោះ ខន វុ​ទ្ធី ហៅ​ធី ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ធ្លាប់​ចេញ​ឆ.ក់ ចំនួន​០៦​ដង ។ ២-​ឈ្មោះ សៀង ដែន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ធ្លាប់​ចេញ​ឆ.ក់ ចំនួន​០៤​ដង និង ៣-​ឈ្មោះ អេ​ង អយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ធ្លាប់​ចេញ​ឆក់​ចំនួន​០៣​ដង ។

ពាក់​ព​ន្ធ័​ករណី​នេះ លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័​ន្ត ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ​បាន​បញ្ជាក់​ថា ៖ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​៣​នាក់ បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​ចេញ​ឆ.ក់​ជា​បន្តបន្ទាប់​មែន អំឡុង​ពេល​ឆ្លង​ឆ្នាំ​សកល និង​ដើម​ខែមករា​នេះ គឺ​ចេញ​ឆ.ក់​នៅ​ផ្លូវ​ដើម​ពុទ្ទ្រា ផ្លូវ​វត្ត​ត្រាច ផ្លូវ​ម្តុំ​ខារ៉ាអូខេ​អេ​ហ្វ​ផ្លាស់ និង​តាម​ផ្លូវជាតិ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២២​នេះ បាន​ចេញ​ឆ.ក់​ជា​ថ្មី​ក៏​ត្រូវ​នគរបាល​ចាប់ខ្លួន​តែ​ម្តង ។

ក្រោយ​សួរនាំ​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​ការិយាល័យ​ជំនាញ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ