ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហោង​អូហ្សូន​បាន​រួម​តូច

7 ឆ្នាំ មុន

ស្រទាប់​អូហ្សូន​អង់តាក់ទិក ដែល​ជា​ខែល​ការពារ​ភព​ផែនដី ជា​ពិសេស​ពី​គ្រោះថ្នាក់​បង្ក​ដោយ​កាំរស្មី​អ៊ុ​ល​ត្រា​វី​យ៉ី​ឡេ​(UV) ត្រូវ​អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា​បាន​រួម​តូច​ហើយ ។ អស់​រយៈពេល​ជិត​៣​ទសវត្សរ៍​ដែល​បណ្តា​ប្រទេស​

ស្រទាប់​អូហ្សូន​អង់តាក់ទិក ដែល​ជា​ខែល​ការពារ​ភព​ផែនដី ជា​ពិសេស​ពី​គ្រោះថ្នាក់​បង្ក​ដោយ​កាំរស្មី​អ៊ុ​ល​ត្រា​វី​យ៉ី​ឡេ​(UV) ត្រូវ​អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា​បាន​រួម​តូច​ហើយ ។ អស់​រយៈពេល​ជិត​៣​ទសវត្សរ៍​ដែល​បណ្តា​ប្រទេស​លើ​សាកលលោក​ព្យាយាម​កាត់​បន្ថយ​សារធាតុ​គីមី ដែល​បំផ្លាញ​ដល់​ស្រទាប់​អូហ្សូន ពោល​គឺ​បង្កើត​ឱ្យ​មាន​កិច្ចព្រមព្រៀង​មួយ​ឈ្មោះ​ថា «​ពិធីការ​លើ​សារធាតុ​ដែល​កាត់​បន្ថយ​ការ​បំផ្លាញ​ស្រទាប់​អូហ្សូន​នៅ​ក្រុង​ម៉ុង​ត្រេ​អាល់​ឆ្នាំ​១៩៨៧»  ។ តាម​រយៈ​នេះ​ដែរ​បាន​អំពាវនាវ​ឱ្យ​មានការ​បន្ថយ​សារធាតុ​ដូច​ជា ក្ល​រ៉ូ​ផ្ល​រួ​កា​បោ​ន (cfcs) និង​សមាសធាតុ halon មាននៅ​ក្នុង​ទូទឹកកក ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សរសេរ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ស្រទាប់​អូហ្សូន​ត្រូវ​គែ​រំពឹង​ថា​នឹង​ស្តារ​ស្ថាន​ភាពល្អ​ប្រសើរ​ឡើង​វិញ ទោះបីជា​មាន​សភាព​យឺតយ៉ាវ​ក៏​ដោយ ។ ដោយឡែក​លោក​សាស្ត្រាចារ្យ Susan Solomon នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ម៉ាសា​ឈូ​សេត​ដែល​ដឹកនាំ​ក្រុម​ស្រាវជ្រាវ​អន្តរជាតិ​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​​ថា «​យើង​សម្រេចចិត្ត​ប្រមូលផ្តុំ ប្រៀប​ដូច​ជា​ពិភពលោក​ដោយ​នាំ​គ្នា​កម្ចាត់​ម៉ូ​លេ​គី​ល​ទាំង នេះ​…​ពួក​យើង​បាន​ម្ចា​ត់វា​ចេញ ហើយ​ភព​ផែនដី​ក៏​បាន​ជួយ​សង្គ្រោះ​ផង​ដែរ​» ។

ស្រទាប់​អូហ្សូន​ដែល​ជា​ខែល​ការពារ​ផ្តុំ​ដោយ​ឧស្ម័ន​ងាយ​នឹង​រង​ផល​ប៉ះពាល់​បាន​ការពារ​មនុស្ស​សត្វ និង​ជីវិត​រុក្ខជាតិ​លើ​ភព​ផែនដី​ពី​កាំរស្មី UV ។ នៅ​ពេល​ដែល​ស្រទាប់​អូហ្សូន​ចុះ​ខ្សោយ​ដោយ​រង​កាយ​វាយប្រហារ​ពីសារ​ធាតុគីមី​ពុល កាំរស្មី​អាច​ចូល​មក​ដុត​បំផ្លាញ​ភព​ផែនដី​បាន​ដោយ​ចាប់ផ្តើម​ពី​មហារីក​ស្បែក ជំងឺភ្នែកឡើងបាយ និង​ជំ​ងែ​ដទៃ​ផ្សេង​ទៀត ។

ស្រទាប់​អូហ្សូន​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ឆ្នាំ ១៩៨៥ ហើយ​រយៈពេល​ពីរ​ឆ្នាំ​ក្រោយ​ក៏​មាន​ពិធីការ​ម៉ុង​ត្រេ​អាល់​(Montreal Protocol)​បង្កើត​ឡើង ។ 

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ប្រហោង​របស់​ស្រទាប់​អូហ្សូន​បាន​បង្រួម​ប្រមាណ​ជិត​៣​លាន​គីឡូ​ម៉ែត្រការ៉េ ដោយ​ផ្អែក​លើ​ការ​វាស់វែង​ជា​រៀង​រាល់​ខែកញ្ញា​ចាប់តាំងពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៥ ។ ចាប់តាំងពី​ពិធីការ​ម៉ុង​ត្រេ​អាល់​ចូល​ជា​ធរមាន​មក ចំនួន​នៃ​សារធាតុ​គីមី​បង្ករ​គ្រោះថ្នាក់​ដល់​ស្រទាប់​អូហ្សូន​ក៏​បាន​កាត់​បន្ថយ ៕