ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជៀសពីទម្លាប់ពេលព្រឹកទាំងនេះ ប្រសិនបើចង់បានរាងស្អាត!

2 ឆ្នាំ មុន

នរណាខ្លះ ដែលមិនចង់ងើបចេញពីគ្រែនៅពេលព្រឹក? វាធ្វើឱ្យអ្នកខ្ជិល និង មិនសូវជាសម្រេចបានការងារច្រើននោះទេ។ ក្រៅពីនេះ វាក៏អាចធ្វើឱ្យអ្នកលើសទម្ងន់ផងដែរ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់ពេលព្រឹក៣យ៉ាង ដែលធ្វើឱ្យអ្នកមានរាងមិនស្អាតដូចគេ។…

នរណាខ្លះ ដែលមិនចង់ងើបចេញពីគ្រែនៅពេលព្រឹក? វាធ្វើឱ្យអ្នកខ្ជិល និង មិនសូវជាសម្រេចបានការងារច្រើននោះទេ។ ក្រៅពីនេះ វាក៏អាចធ្វើឱ្យអ្នកលើសទម្ងន់ផងដែរ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់ពេលព្រឹក៣យ៉ាង ដែលធ្វើឱ្យអ្នកមានរាងមិនស្អាតដូចគេ។

១. គេងច្រើនពេក

ជាមួយនឹងការគេងបានតិចពេកនោះរាងកាយរបស់អ្នក គឺងាយនឹងផលិតអរម៉ូនស្ត្រេស cortisol ដែលបង្កើនចំណង់អាហារ។ ទោះជាយ៉ាងណា ការគេងច្រើនពេកក៏ប្រហែលជាមិនប្រសើរអ្វីដែរចំពោះអ្នក។ យោងការសិក្សាស្រាវជ្រាវថ្មីមួយដែលធ្វើឡើងដោយទស្សនាវដ្តីវេជ្ជសាស្រ្តល្បីរបស់សហរដ្ឋអាមេរិក PLOS One បានឱ្យដឹងថា ការគេងលើសពី ១០ ម៉ោងក្នុងមួយយប់អាចបណ្ដាលឱ្យសន្ទស្សន៍ម៉ាសរាងកាយឡើងខ្ពស់គួរឱ្យកត់សម្គាល់។ ដូច្នេះហើយទើបអ្នកជំនាញផ្នែកសុខភាពជាច្រើនណែនាំឱ្យគេងត្រឹមពី ៧ ទៅ ៩ ម៉ោង រាល់យប់។

២. គេចមិនត្រូវពន្លឺព្រះអាទិត្យពេលព្រឹក

ចូរបើកវាំងនន ឬបង្អួចភ្លាមបន្ទាប់ពីក្រោកឡើង។ ការសិក្សាស្រាវជ្រាវមួយនៅក្នុងទស្សនាវដ្ដីវេជ្ជសាស្ត្រដ៏ល្បីរបស់សហរដ្ឋអាមេរិក PLOS One បានរកឃើញថា រលកពន្លឺពណ៌ខៀវនៃព្រះអាទិត្យពេលព្រឹកព្រលឹមជួយបង្កើនការរំលាយអាហារ និងដាស់រាងកាយឱ្យភ្ញាក់ស្វាង។ ត្រឹមរយៈពេលពី ២០ ទៅ ៣០ នាទី នៃពន្លឺថ្ងៃ គឺគ្រប់គ្រាន់ហើយក្នុងការផ្ដល់ឥទ្ធិពលលើសន្ទស្សន៍ម៉ាសរាងកាយ។

៣. ទទួលទានអាហារពេលព្រឹកតិចពេក

ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Tel Aviv University អ៊ីស្រាអែលបានបង្ហាញថា អ្នកគួរតែទទួលទានអាហារពេលព្រឹកឆ្ងាញ់ៗឱ្យបានច្រើនគ្រប់គ្រាន់។ ហើយអាហារពេលព្រឹកដែលមានតុល្យភាព គឺមានផ្ទុក ៦០០ កាឡូរីនៃជាតិប្រូតេអ៊ីន, កាបូអ៊ីដ្រាត និងបង្អែមខ្លះដែលនឹងធ្វើឱ្យងាយស្រួលក្នុងការតាមដាន ឬអនុវត្តន៍តាមផែនការនៃរបបអាហារប្រចាំថ្ងៃ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ