ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូ​ស្វាមី​-​ភរិយា​រុ​ស្ស៊ី​ម្ចាស់​ជ័យ​លា​ភី​ប្រកួត​អៀវ​ប្រពន្ធ​ប្រចាំឆ្នាំ​2016

7 ឆ្នាំ មុន

ការ​ប្រកួត​ជើងឯក​អៀវ​ប្រពន្ធ​ពិភពលោក​ឆ្នាំ ២០១៦ ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង Sonkajaervi ប្រទេស​ហ្វាំ​ង​ឡង់​កាលពី​ពេល ថ្មី​ៗ កន្លង​មក​បាន​ទាក់ទាញ​មហាជន​រាប់រយ​នាក់​ចូលរួម​ទស្សនា​ខណៈ​ឆ្នាំ​នេះ​មាន​គូ​ស្វាមី

ការ​ប្រកួត​ជើងឯក​អៀវ​ប្រពន្ធ​ពិភពលោក​ឆ្នាំ ២០១៦ ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង Sonkajaervi ប្រទេស​ហ្វាំ​ង​ឡង់​កាលពី​ពេល ថ្មី​ៗ កន្លង​មក​បាន​ទាក់ទាញ​មហាជន​រាប់រយ​នាក់​ចូលរួម​ទស្សនា​ខណៈ​ឆ្នាំ​នេះ​មាន​គូ​ស្វាមី ភរិយា​ចូលរួម​ប្រកួត​ច្រើន​បង្ក​ឱ្យ​បរិយាកាស​កាន់តែ​សប្បាយ​ខ្លាំង​ឡើង ។

លក្ខខណ្ឌ​ក្នុង​កម្មវិធី​ប្រកួត​អៀវ​ប្រពន្ធ​ពិភពលោក​ឆ្នាំ​២០១៦ គឺ​ប្ដី​អាច​អៀវ ឬ​លី​ប្រពន្ធ​លើ​ស្មា​ដោយ​ដាក់​ដាំ​ក្បាល​ទៅ​ក្រោយ ហើយ​តម្រូវ​ឱ្យ​ឆ្លងកាត់​ផ្លូវ​ចម្ងាយ​២៥០​ម៉ែត្រ ដោយ​មាន​ផ្លូវ​ស្ងួត​ឧបសគ្គ​ពីរ​លើក និង​ផ្លូវទឹក​១​លើក ។ ចំណែក​នារី​ត្រូវ​ពាក់មួក​សុវត្ថិភាព​ការពារ​ក្បាល​ដើម្បី​ចៀសវាង​ការ​ធ្លាក់​រង​របួស​។ នារី​ត្រូវ​មាន​ទម្ងន់​យ៉ាងតិច​៤៩​គីឡូក្រាម បើសិន​ជាង​រក​ឃើញ​ថា​មាន​ទម្ងន់​ស្រាល​ជាង​នេះ គឺ​ត្រូវ​ស្ពាយ​របស់របរ​ដើម្បី​ឱ្យ​គ្រប់​ទម្ងន់​ដែល​កម្មវិធី​ចង់បាន ។ 

មាន​គូ​ស្វាមីភរិយា​ពី​រុ​ស្ស៊ី សហរដ្ឋអាមេរិក និង​ជប៉ុន​ចូលរួម​យ៉ាងច្រើន​ក្នុង​ការ​ប្រកួត​នេះ​។ លើស​ពី​នេះ​ទៅ​ទៀត​នោះ គឺ​សម្រាប់​អ្នក​មិន​ទាន់​រៀប​កា​រអា​ចរក​ដៃគូ​ណា​ម្នាក់​ដែល​ព្រម​ស្ម័គ្រចិត្ត​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​បាន ។

ឆ្នាំ​២០១៦ នេះ​ម្ចាស់​ជ័យ​លា​ភី​ក្នុង​ការ​ប្រកួតប្រជែង​ជើងឯក​អៀវ​ប្រពន្ធ​បាន​ទៅ  លោក Dimitriy Sagal និង​នាង Anastasia Loginova ជា​គូ​ស្វាមី​-​ភរិយា​ពី​ប្រទេស​រុ​ស្ស៊ី ៕