ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺរលាកខួរក្បាល​អាចសម្លា.ប់មនុស្សជាង១ម៉ឺន​នាក់នៅតំបន់អាស៊ី

7 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ​យោងតាមការស្រាវជ្រាវរបស់​លោកវេជ្ជបណ្ឌិតផ្នែកថ្នាំបង្ការប្រទេសវៀតណាមនិង ​កម្ពុជាបានឲ្យដឹងថា ជំងឺ រលាកខួរក្បាលប្រភេទ ​ជេអ៊ី(JE) ​អាចសម្លា.ប់មនុស្សប្រមាណ១៥០០០នាក់ ​ នៅក្នុងតំបន់អាស៊ី ។

រាជធានីភ្នំពេញ៖ ​យោងតាមការស្រាវជ្រាវរបស់​លោកវេជ្ជបណ្ឌិតផ្នែកថ្នាំបង្ការប្រទេសវៀតណាមនិង ​កម្ពុជាបានឲ្យដឹងថា ជំងឺ រលាកខួរក្បាលប្រភេទ ​ជេអ៊ី(JE) ​អាចសម្លាប់មនុស្សប្រមាណ១៥០០០នាក់ ​ នៅក្នុងតំបន់អាស៊ី ។

លោកវេជ្ជបណ្ឌិតThomas Gaudry​ ប្រធានផ្នែកថ្នាំបង្ការប្រចាំប្រទេស​វៀតណាមនិងកម្ពុជា ​បានលើកឡើង​​ក្នុង​ពិធីសម្ពោធ​ផលិត​ផលថ្នាំបង្ការជំងឺរលាកខួរក្បាល​ IMOJEV (អ៊ីម៉ូជេហ្វ) ​ថ្នាំបង្ការជំងឺរលាកខួរក្បាលជេអ៊ី​ (JE)នៅសណ្ឋាគា ​រសុខាភ្នំពេញ​កាលពី​ពេលថ្មីៗនេះថា ​«ជំងឺរលាកខួរក្បាលជេអ៊ី(JE) ​នេះជាមូលហេតុដ៏ចម្បងមួយ​នៃពិការភាព​ផ្នែកប្រព័ន្ធប្រសាទ។

លោកវេជ្ជបណ្ឌិតបន្តថា ​យ៉ាងហោចណាស់៥០% ​នៃកុមារដែលរស់រានមានជីវិតពីជំងឺនេះ ​ក៏នៅតែបន្សល់​ទុកនូវផលវិបាក​ធ្ងន់ធ្ងរ​ជាច្រើនចំពោះអ្នកជំងឺផ្ទាល់​ក៏ដូចជាក្រុមគ្រួសារ​ ព្រោះតែជំងឺរលាកខួរក្បាលជេអ៊ី ​(JE)នេះ ​ប៉ះពាល់ពេញមួយជីវិត​​របស់កុមារ ​និង​មនុស្សពេញវ័យទូទៅ ​។ តាមការប៉ាន់ស្មាន ​មានករណីជំងឺប្រមាណ៦០០០០នាក់​ និងមានករណីស្លាប់ប្រមាណ១៥០០០នាក់ ក្នុងមួយ​ឆ្នាំនៅតំបន់អាស៊ីនេះ»​។ ដោយឡែកលោកវេជ្ជបណ្ឌិត​ Alain Bouckenooghe អនុប្រធានទទួលបន្ទុកផ្នែកកិច្ចការ​វេជ្ជសាស្ត្រ ​និងផ្នែកស្រាវជ្រាវ ​និងអភិវឌ្ឍប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ​បានពន្យល់ថាជំងឺនេះ​មិនមែនជាជំងឺឆ្លងពីមនុស្សទៅ​មនុស្ស​​ឡើយ ប៉ុន្តែវាជាជំងឺដែលឆ្លងតាមរយៈសត្វមូស​ ដែលត្រូវបានគេស្គាល់ឈ្មោះវាថាគុយលិច ​ឬជាភាសា​ឡាតាំងថា Culex Tritaeniorhynchus។​ រោគសញ្ញានៃជំងឺរលាកខួរក្បាលនេះ​ គឺមានគ្រុនក្តៅខ្លាំង​ ក្អួតចង្អោរ ប្រកាច់ ​រឹង ​ក រឹងសាច់ដុំនិងមាន​ចលនា​មិនធម្មតា។

វេជ្ជបណ្ឌិតរូបនេះ​បញ្ជាក់ផងដែរថាមនុស្សគ្រប់គ្នា​អាចចាក់ថ្នាំបង្ការការពារជំងឺរលាកខួរក្បាលជេអ៊ី​ (JE)នេះបាន ​ចាប់ពីកុមារអាយុ ៩ខែ ​រហូតដល់មនុស្សពេញវ័យ ​។ ការចាក់ថ្នាំបង្ការនេះមានភាពចាំបាច់ ​ព្រោះវាអាចការពារជំងឺនេះ ​បានយ៉ាងប្រសើរ​ជាពិសេស​មនុស្សដែលងាយរងគ្រោះឬមនុស្ស ​ដែលស្ថិតនៅក្នុងចំណោមអ្នកដែលមានជំងឺ ​។ ទោះជាយ៉ាងណា ​រាល់ការទទួល​សេវាចាក់ថ្នាំ​បង្ការ​ ត្រូវតែធ្វើជាមួយគ្រូពេទ្យ​ដែលមានជំនាញ​ច្បាស់លាស់៕