ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​៣​នាក់​ត្រូវ​ចាប់ខ្លួន ក្រោយ​អ្នកដំណើរ​ថត​វី​ដេ​អូ​បង្ហោះ​លើ​បណ្តាញ​សង្គម​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • កណ្តាល

ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល​, កម្លាំង​នគរ​បាល​ក្រុង​តា​ខ្មៅ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក យី វណ្ណ​ដា ជា​អធិ​ការ បាន​បង្ក្រាប

ខេត្តកណ្តាល ៖ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល​, កម្លាំង​នគរបាល​ក្រុង​តា​ខ្មៅ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក យី វណ្ណ​ដា ជា​អធិការ បាន​បង្ក្រាប​ក្រុម​យុវជន​ទំនើង​ចំនួន​៣​នាក់ ក្នុង​ចំណោម​១០​នាក់ ដែល​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ ក្រោយ​ត្រូវ​ពលរដ្ឋ​តាម​ផ្លូវ​ថត​វី​ដេ​អូ​បង្ហោះ​លើ​បណ្តាញ​សង្គម​តែ​ម្តង​។ ការ​បង្ហោះ​ម៉ូតូ​នេះ បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវ​លេខ​២១ ស្ថិត​ក្នុងភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

បើ​តាម​លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បានអោយ​ដឹង​ថា ក្រុម​យុវជន​ទំនើង​ទាំង​អស់នេះ​រួម​មាន ៖ ១- ឈ្មោះ ជា ចិ​ត្រា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខ​របរ​សិស្ស​វិទ្យាល័យ​ហ៊ុន​សែន​តា​ខ្មៅ (​ឃាត់ខ្លួន​)​។ ២- ឈ្មោះ​នឿ​ន ផា​យុក ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​ព្រែក​រាំង​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​នៅផ្ទះ (​ឃាត់ខ្លួន​)​។ ៣- ឈ្មោះ ហ៊ុ​ល លី​ហៀ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជន​ជាតិ​​ខ្មែរ ទីលំនៅ​ភូមិ​ព្រែក​កាត់ សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​នៅផ្ទះ (​ឃាត់ខ្លួន​)​។

៤-​ឈ្មោះ ជួន សុ​បញ្ញា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​សិស្ស​អនុ​វិទ្យាល័យ​ខ្ពប​វែង (​គេចខ្លួន​បាត់​)​។ ៥-​ឈ្មោះ គឹ​ម សាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​សិស្ស​វិទ្យាល័យ​ហ៊ុ​សែន​តា​ខ្មៅ (​គេចខ្លួន​បាត់​)​។ ចំណែក​ជនសង្ស័យ​ចំនួន​៥​នាក់​ទៀត​មិន​ទាម​ន់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ (​គេចខ្លួន​បាត់​ស្រមោល​)​។

សមត្ថកិច្ច​បន្ត​ថា នៅ​វេលា​កើតហេតុ ក្រុម​យុវជន​ទំនើង​ខាងលើ​នេះ បាន​ជិះ​ម៉ូតូ​ចំនួន​៥​គ្រឿង​មាន​គ្នា​១០​នាក់ ដោយ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ លុះ​ពេល​ជិះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ ក្រុម​យុវជន​ទំនើង​ក៏​បាន​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​ពេញ​ផ្លូវ​សាធារណៈ ហើយ​ក្នុង​ពេល​នោះ​ដែរ ក៏​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ​បាន​ថត​វី​ដេ​អូ​សកម្មភាព​នោះ រួច​ក៏​បង្ហោះ​តាម​បណ្តាញ​សង្គម​តែ​ម្តង ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម កម្លាំង​ជំនាញ​ក្រុង​តា​ខ្មៅ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ធ្វើការ​ស្រាវជ្រាវ រួច​កំណត់​មុខ​អត្តសញ្ញាណ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ ទើប​ឃាត់ខ្លួន​មុខសញ្ញា​ខាងលើ​បាន​ចំនួន​៣​នាក់ រួម​ទាំង​ម​ធ្យា​បាយ​ចំនួន​៣​គ្រឿង បន្ទាប់​មក​ក៏​បាន​បញ្ជូន​បន្ត​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ