ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ​ខ្មៅ​អាយុកាល​ជិត​៤​ពាន់​លាន​ឆ្នាំ ដាក់​លក់​ដេញថ្លៃ​ក្នុងតម្លៃមិនធម្មតា​

2 ឆ្នាំ មុន

បរទេស ៖ ពេជ្រ​ខ្មៅ​ដ៏​កម្រ​ទំហំ​៥៥៥,៥៥​កា​រ៉ាត់ ​ដែល​មក​ពី​ភព​ក្រៅ ត្រូវ​បាន​ដាក់​លក់​ដោយ​ក្រុមហ៊ុន​ដេញថ្លៃ Sotheby’s​។ នេះ​បើ​

បរទេស ៖ ពេជ្រ​ខ្មៅ​ដ៏​កម្រ​ទំហំ​៥៥៥,៥៥​កា​រ៉ាត់ ​ដែល​មក​ពី​ភព​ក្រៅ ត្រូវ​បាន​ដាក់​លក់​ដោយ​ក្រុមហ៊ុន​ដេញថ្លៃ Sotheby’s​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ CNN នៅ​ថ្ងៃ​ពុធ ទី ១៨ ខែមករា​នេះ​។

ត្បូង​ពេជ្រ​ដ៏​កម្រ​ដែល​ក្រុមហ៊ុន​ដេញថ្លៃ​វត្ថុ​បុរាណ Sotheby’s ដាក់​ឈ្មោះ​ថា The Enigma ត្រូវ​បាន​គេ​ជឿជាក់​ថា​ជា​ពេជ្រ​មក​ពី​ក្រៅ​លំហរ​អាកាស ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ឥទ្ធិពល​អាចម៍ផ្កាយ ឬ​ពី​អាចម៍ផ្កាយ​ដែល​បុក​ជាមួយ​ផែនដី​។

ក្រុមហ៊ុន​បញ្ជាក់​ថា ត្បូង​ពេជ្រ​ពណ៌​ខ្មៅ​ធម្មជាតិ​មាន​ទំហំ​ធំ​បែប​នេះ​កម្រ​ខ្លាំង​ណាស់​។ វា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​លក់​ក្នុង​តម្លៃ ៦,៨​លាន​ដុល្លារ នៅ​ពេល​វា​ត្រូវ​បាន​ដាក់​លក់​នៅ​ក្នុង​ទីក្រុង London ក្រោយ​ពេល​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ទីក្រុង Dubai និង Los Angeles​។

ពេជ្រ​ខ្មៅ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ត្បូង​ពេជ្រ Carbonado អាច​មាន​អាយុកាល​ចន្លោះ​ពី ២,៦ ទៅ ៣,៨​ពាន់​លាន​ឆ្នាំ និង​មាន​បរិមាណ​ដាន នី​ដ្រូ​សែន និង​ហា​យ​ដ្រូ​សែន ដែល​ជា​ធាតុ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​លំហរ​អន្តរ​តារា​។

លោកស្រី Nikita Binani អ្នកជំនាញ​គ្រឿងអលង្ការ​នៅ​ក្រុមហ៊ុន Setheby’s ក្នុង​ទីក្រុង London បាន​ហៅ​ពេជ្រ​នោះ​ថា​ជា​បាតុភូត​ធម្ម​តិ​ពិត​។

លោកស្រី​បាន​ថ្លែង​ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ច័ន្ទ​ ទី១៧ មករា កន្លង​ទៅ​នេះ​ថា «ការ​របស់​លក់​វា​តំណាង​ឲ្យ​ការ​មានឱកាស​ម្តង​គត់​ក្នុង​មួយ​ជីវិត​ដើម្បី​ទិញ​វត្ថុ​ដ៏​អច្ឆរិយ និង​មាន​អាយុកាល​រាប​ពាន់​លាន​ឆ្នាំ​នេះ​»។

ពេជ្រ​ខ្មៅ​នេះ​នឹង​ធ្វើការ​បើក​ការ​ដេញថ្លៃ​តាម​អន​ឡាញ​ចាប់ពី​ថ្ងៃ​ទី ៣ ដល់ទី ៩ ហើយ​ក្រុមហ៊ុន​ដេញថ្លៃ​ខាងលើ​បញ្ជាក់​ថា​ខ្លួន​នឹង​ទទួល​ការ​ទូទាត់​ជា​រូបិយ​ប័​ណ្ណ​គ្រីប​តូ​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ