ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មេ​ឈ្មួ​ញ​ឈើឈ្មោះធី​ បា.ញ់ កំពុង​បង្កើត​សង្វៀន​ល្បែ​ង​ធំ​នៅ​ខេត្ត​រត​ន​គិរី

2 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគិរី ៖ អតីត​មេ​ឈ្មួញ​ឈើ​ល្បីឈ្មោះ ធី ​បា.ញ់ ដែល​អ្នក​ខេត្តក្រចេះ​ស្ទើរតែ​ស្គាល់​គ្រប់គ្នា​ពេលនេះ បាន​បង្កើត​សង្វៀន​ល្បែង​ដ៏​ធំ​មួយ​នៅក្នុង​ខេត្ត​ខេត្ត​រតនគិរី ជួន​គ្នា​ដែល​ខេត្ត​នេះ​ទើបតែ​ផ្លាស់ប្ដូរ​អភិបាល​ថ្មី ​ឈ្មោះ ញ៉ែម…


ខេត្ត​រតនគិរី ៖ អតីត​មេ​ឈ្មួញ​ឈើ​ល្បីឈ្មោះ ធី ​បា.ញ់ ដែល​អ្នក​ខេត្តក្រចេះ​ស្ទើរតែ​ស្គាល់​គ្រប់គ្នា​ពេលនេះ បាន​បង្កើត​សង្វៀន​ល្បែង​ដ៏​ធំ​មួយ​នៅក្នុង​ខេត្ត​ខេត្ត​រតនគិរី ជួន​គ្នា​ដែល​ខេត្ត​នេះ​ទើបតែ​ផ្លាស់ប្ដូរ​អភិបាល​ថ្មី ​ឈ្មោះ ញ៉ែម សំ​អឿន ។

ធី ​បា.ញ់ និង​សកម្មភាព​បញ្ជល់មាន់​នៅ​ក្ន​ង​សង្វៀន​របស់​​លោក ញ៉ែម សំ​អឿន ដែលគេ​ស្គាល់​ថា មាន​ដើមកំណើត​ពី​ស្រុក​បា​ទី ខេត្តតាកែវ ធ្លាប់​សិក្សា​នៅ​អតីត​សហភាពសូ​វៀ​ត និង​បាន​កាន់​តួនាទី​យូរឆ្នាំ​ជា​អភិបាលរងខេត្ត​រតនគិរី​នោះ បាន​អះអាង​អំឡុង​ពេល​ឡើង​កាន់​តំណែង​អភិបាលខេត្ត​ថា លោក​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​ខេត្ត​ភាគ​ឦសាន​មួយ​នេះ​ទទួល​បាន​ជាអាទិ​ភាព​នូវ​សុខុ​មាលភាព​ប្រកបដោយ​សុវត្ថិភាព ។ ប៉ុន្តែ​ការ​អះអាង​មិនទាន់​ស្ងួត​​បបូរមាត់​ផង​ ពេលនេះ​មាន​សេចក្ដីរា​យកា​រណ៍​មក​ថា ខេត្តរត​នគិរី​ ដែល​មានតែ​ភ្នំ​ពុំសូវ​មាន​ដើមឈើ​បាន​ក្លាយទៅជា​ជម្រក​បនល្បែង​ស៊ីសង​ដែល​គ្រប់គ្រង ​ដោយ​អតីត​មេឈ្មួញ​ព្រៃ
ឈើម្នាក់​ ។

អ្នក​ជល់មាន់​ដែល​ត្រូវ​បាន​គេ​កៀរ​គម​ក​ពី​ទី​ផ្សេង​ៗ មានការ​ចាញ់​ឈ្នះ​ក្នុង​មួយ​ថ្ងៃ​ៗ​រាប់​ម៉ឺន​ដុល្លារ​ក៏​មានដែរ ម្ល៉ោះហើយ​សេះ​ដាច់​យក​សេះ​តាម​រាល់ថ្ងៃ ។ តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា បុរស​ដែលគេ​ស្គាល់ឈ្មោះ ធី​ បា.ញ់ បាន​បើ​ក​លេង​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ដែល​ផ្ទុយពី​ច្បាប់ ក្នុង​នោះ​ មាន​ទាំង​ល្បែង​បញ្ជល់មាន់​ផង​នៅ ក្នុង​ដី​ឡូ​ត៍​មួយ​កន្លែង​ដែលជា​ឃ្លាំង
ហ៊ុ​មព័ទ្ធ​ដោយ​របង​ថ្ម​ជុំ​វិញ ស្ថិត​ក្នុង​ភូមិថ្មី ឃុំ​ទីង​ចក់ ស្រុក​បរកែវ ខេត្តរតនគិរី ។

បនល្បែង​ដែល​ប្រឆាំង​ទៅ​នឹង​គោលការណ៍​ភូមិ-ឃុំ​មាន​សុវត្ថិភាព​យ៉ាង​ចំហនេះ បាន​ដំណើរការ​យ៉ាង​រលូន​រយៈពេល​ជិត​មួយ​ខែ​ទៅ​ហើយ ដែល​ធ្វើឲ្យ​ពលរដ្ឋ​នៅ​តំបន់​នោះ​រស់នៅ​ក្នុង​ក្ដី​បារម្ភ​ធ្ងន់ធ្ងរ​អំពី​សុវត្ថិភាព ។ ហើយ​ពលរដ្ឋ​ខ្លះ​បាន​បញ្ចើ​ច​ថា សុវត្ថិ​ភាព​ដែល​លើកឡើង​ដោយ​អភិបាលខេត្ត លោក ញ៉ែម សំ​អឿន នា​ពេល​កន្លងទៅ វា​គ្រាន់តែ​ជា​សុវត្ថិភាព​របស់​ហ្វូង​ចៀម​ដែល​ផ្ដល់ឲ្យ​ដោយ​ចចក​តែប៉ុណ្ណោះ ៕​

អត្ថបទសរសេរ ដោយ