ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ​ហ៊ា អ៊ុយ អ្នក​មើល​ត្បូង​មានបទពិសោធន៍ ​២០​ឆ្នាំ​នៅ​ផ្សារ​ប៉ា​ហ៊ី ខេត្ត​ប៉ៃលិន ​មានការ​គាំទ្រ​ទាំង​ខ្មែរ ​និង​បរទេស

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ អ្នកស្រី ថូ សុ​ខុន ហៅ ​លី​ម ស៊ី​ម ជា​អាជីវកម្ម​លក់​ត្បូង​ម្នាក់​នៅ​ផ្សារ​ប៉ា​ហ៊ី ខេត្ត​ប៉ៃលិន…

ខេត្តប៉ៃលិន ៖ អ្នកស្រី ថូ សុ​ខុន ហៅ ​លី​ម ស៊ី​ម ជា​អាជីវកម្ម​លក់​ត្បូង​ម្នាក់​នៅ​ផ្សារ​ប៉ា​ហ៊ី ខេត្ត​ប៉ៃលិន និយាយ​ថា ស្វាមី​អ្នកស្រី ឈ្មោះ ហ៊ា អ៊ុយ ជា​កុងសែ​ត្បូងចំណា​ន​ម្នាក់​នៅ​ក្នុង​ទឹកដី​ត្បូង​ពេជ្រ​របស់​កម្ពុជា​ ។ អ្នកស្រី​ សុ​ខុន បាន​រៀបរាប់​ឱ្យដឹង​ថា គ្រួសារ​អ្នកស្រីបាន​ប្រកប​មុខរបរលក់ដូរ​ត្បូង​ក្នុង​ផ្សារ​ប៉ា​ហ៊ី អស់​រយ​:​ពេល​ជាង ​២០​ ឆ្នាំ​មក​ហើយ ដោយ​ប្តី​របស់​គាត់​ជា​អ្នកជំនាញ​ខាង​មើល​គ្រាប់​ត្បូង​ ។

ដោយសារ​លោក ​ហ៊ា អ៊ុយ មានបទពិសោធន៍​មើល​ត្បូង និង​មាន​ភាព​ស្មោះត្រង់​ចំពោះ​អតិ​ថ​ជន លោក​មាន​ម៉ូយ​មិន​ត្រឹម​ជា​ជនជាតិ​ខ្មែរ​នោះ​ទេ សូ​ម្បី​តែ​ជនជាតិ​បរទេស​បាន​មក​ទិញ​ត្បូង​ពី​កន្លែង​លោក​ទៅ​លក់​បន្ត​នៅ​ប្រទេស​គេ​ដែរ​ ។ អ្នក​រកស៊ី​ត្បូងរូបនេះអះអាង​ថា ​ស្វាមី​អ្នកស្រីអាច​មើល​ដឹង​ថា ​ត្បូង​សុទ្ធ ឬ​ក្លែងក្លាយ និង​អាច​ដឹង​ថា ​ត្បូង​នោះ​ជា​របស់​ជីក​រកបាន​នៅ​ទឹកដី​ខេត្ត​ប៉ៃលិន ឬ​យក​ពី​ខេត្ត​មណ្ឌល​គី​រី និង​ជា​ត្បូង​ដែល​នាំ​មក​ពី​ប្រទេស​អាហ្វ្រិក គឺ​គាត់​មើល​ដឹង​ទាំងអស់​ ។

បើ​យើង​មិន​ចេះ​មើល​គឺ​មិនដឹង​ថា​ ជា​របស់​មាន​ប្រភព​មកពីណា សុទ្ធ​ ឬ​មិន​សុទ្ធ​នោះ​ទេ របស់​ក្លែងក្លាយបើ​យើង​មិន​ចេះ​មិនដឹង​មើលឃើញ​ដូច​តែ​គ្នា​ ។ វាស្រ​ដៀង​នឹង​របស់​ពិត​ ​។ អ្នកស្រី ​ថូ សុ​ខុន​ ឱ្យដឹង​ថា ​បើសិនជា​មិន​ចេះ​មើល​ទេ ហើយ​ម​មក​រកស៊ី​ត្បូង​នោះ​អាច​នឹង​ខាតបង់ ​។ គឺ​ខាតបង់​ថវិកា​អស់​រាប់​ម៉ឺន​ដុល្លារ​តែ​ម្តង បើសិនជា​ឈ្មួញ​យក​របស់​មិន​សុទ្ធ​មក​លក់​ឱ្យ ខណ​:​ពេល​ដែល​យើង​មិន​ចេះ​ពិនិត្យ​មើល​ឱ្យ​បាន​ច្បាស់លាស់​ ។

ទោះបី​ខេត្ត​ប៉ៃលិន​មិន​សម្បូរ​ត្បូង​ដូច​កាលពីដើម ហើយ​បច្ចុប្បន្ន​របរ​ជីក​ត្បូង​សឹងតែ​គ្មាន​អ្នក​ប្រកប​យ៉ាងណា​ក្តី តែ​ពលរដ្ឋ​ដែល​បាន​ទៅ​ដល់​ខេត្ត​ប៉ៃលិន ពិសេស​អ្នកទេសចរ​នោះ​តែងតែ​ចង​ទិញ​ត្បូង​ពី​ទឹកដី​នេះ​មក​ប្រើប្រាស់ ​។ អាជីវករ​ត្បូង​នៅ​ផ្សារ​ប៉ា​ហ៊ី ​ថា​ត្បូង​មាន​ច្រើន​ប្រភេទ មាន​ត្បូង​ទទឹម ត្បូង​កណ្តៀង ជាដើម​ ។

អ្នកស្រី ថូ សុ​ខុន ដែល​មាន​ស្វាមី​ជា​អ្នកជំនាញ​មើល​ត្បូង​នោះ​និយាយ​ថា ត្បូង​ដែល​លក់ដាច់​ជាងគេ​បំផុត គឺ​ត្បូង​ទទឹម (​ពណ៌​ក្រហម​) និង​ត្បូង​កណ្តៀង (​ពណ៌​ខៀវ​)​ ។ នៅ​ដើម​ស​ប្តា​ហ៍​នេះ អ្នកស្រីលក់ដាច់​អស់​ខ្លះ​ៗ​ដែរ ព្រោះ​មាន​លោក​ជំទាវ​ម្នាក់មក​ពី​រាជធានី​ភ្នំពេញ ចូល​មក​ទិញ​ត្បូង​ក្នុង​តូប​របស់​គាត់​អស់​ជាង​ ២០០០​ ដុល្លារ​ ។

អ្នកស្រី​បញ្ជាក់​ថា ស្វ​មី​គាត់ គឺ​លោក ហ៊ា អ៊ុយ ភាគច្រើន​បាន​ទិញ​កំទេច​ត្បូង​មក​ពី​ប្រទេស​ថៃ ដែល​ថៅកែ​ធំ​ៗ​បាន​ជីក​កកាយ​ត្បូង​ប៉ៃលិន​យក​ទៅ​ប្រទេស​គេ​កាលពី​សម័យ​សង្គ្រាម ដោយ​ទិញ​ម្តង​ៗចំនួន​ ៣០ ទៅ​ ៥០ ​គីឡូក្រាម ហើយ​យក​មក​ច្នៃ និង​លក់ដូរ​ឱ្យ​ជនជាតិ​រុ​ស្ស៊ី ដែល​កាលពី​ពេល​មិន​ទាន់​ផ្ទុះ​ជំងឺកូ​វី​ដ ១៩ អ្នកស្រី​លក់​ត្រឹមតែ​ ​៣ ​ឆ្នាំ ទទួល​បាន​ចំណេញ​ជាង ​១០ ​ម៉ឺន​ដុល្លារ​ឯណោះ​ ។

ស្វាមី​ខ្ញុំ​ប្រកប​របរ​ទទួលទាន​ដោយ​ភាព​ស្មោះត្រង់ មិន​បោកប្រាស់​អតិថិជន​ណា​នោះ​ឡើយ​ ។ ដូច្នេះពេល​អតិ​ថិ​ជន ពិសេស​ជនបរទេស​សង្កេត​ឃើញ​ត្បូង​ដែល​គាត់​លក់ដូរ​សុទ្ធ​ល្អ គេ​មក​ទិញ​ម្តងពី ៥ ​ទៅ​ ១០​ គីឡូក្រាម យក​ទៅ​ស្រុក​គេ​មិន​ចាំបាច់​កែ​ច្នៃ​អ្វី នោះ​ឡើយ ​។ កាលពី​ប៉ុន្មាន​ថ្ងៃមុន ប្តី​ខ្ញុំបាន​ច្នៃត្បូង​ទុក​លក់​ឱ្យ​ម៉ូយ​ដែល​កុម្ម៉ង់​ទិញ​ជាង ​១​ ម៉ឺន​គ្រាប់​ថែម​ទៀត​ដែរ ខណ​:​ជំងឺ​កូ​វី​ដ ១៩ មានការ​ថយ​ចុះ​ទៅ​វិញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ