ទប់លែងជាប់! សួស វីហ្សា ហាមាត់ស្នើទស្សនិកជនឈប់ដាក់សម្ពាធលើអ្នកសិល្បៈ
- ភ្នំពេញ
ជាលើកដំបូងតារាចម្រៀងនាង សួស វីហ្សា បានចេញមុខស្នើសុំអោយមហាជនមួយចំនួនឈប់ដាក់សម្ពាធមកលើអ្នកសិល្បៈដែលចេញរកស៊ីការងារខាងក្រៅ បន្ថែមលើ
ជាលើកដំបូងតារាចម្រៀងនាង សួស វីហ្សា បានចេញមុខស្នើសុំអោយមហាជនមួយចំនួនឈប់ដាក់សម្ពាធមកលើអ្នកសិល្បៈដែលចេញរកស៊ីការងារខាងក្រៅ បន្ថែមលើ
រាជធានីភ្នំពេញ ៖ ជាលើកដំបូងតារាចម្រៀងនាង សួស វីហ្សា បានចេញមុខស្នើសុំអោយមហាជនមួយចំនួនឈប់ដាក់សម្ពាធមកលើអ្នកសិល្បៈដែលចេញរកស៊ីការងារខាងក្រៅ បន្ថែមលើអាជីពរបស់ខ្លួនសម្រាប់ផ្គត់ផ្គង់ជីវភាព។
សួស វីហ្សា បានចាត់ទុកការដាក់សម្ពាធជាពាក្យសម្តីថា ឈ្មោះជាតារាមួយរូប បែរជាមករកស៊ីលក់នេះ លក់នោះមិនសម ដែលនោះគឺជាការយល់ខុស ត្បិតអ្នកសិល្បៈក៏មានសម្ពាយគ្រួសារសម្រាប់ដោះស្រាយដូចគ្នា។
នាងបន្តថា ក្នុងន័យនេះ តារាចម្រៀងក្នុងផលិតកម្មហង្សមាស នាង សួស វីហ្សា បានលើកឡើងតាមរយៈសំណេរដែលបានបង្ហោះតាមហ្វេសប៊ុកថា ទោះជាអ្នកសិល្បៈ ទោះជាតារាល្បី ឬមិនល្បី តែពួកយើងសុទ្ធតែមានគ្រួសារជាបន្ទុក ដូចអ្នកទាំងអស់គ្នាដែរ ហេតុនេះចង់សុំអោយអ្នកទាំងអស់គ្នាបើកចិត្តអោយទូលាយ បើកផ្លូវ បើកឱកាសអោយតារាតារាជាច្រើនដូចពួកយើងបានចេញមកធ្វើជំនួញផ្សេងៗ ក៏ដូចជាបានចេញរកស៊ីផង។
សួស វីហ្សា បានបញ្ជាក់ថា នៅពេលមហាជនឈប់ដាក់សម្ពាធលើពាក្យថាតារា រឿងលក់ដូរផ្សេងៗក្រៅពីអាជីពសិល្បៈនោះ ទើបអាចឱ្យតារាលែងមានឈ្មោះថា ពេលពិបាកលើកដៃសុំជំនួយ ពួកយើងជាតារាសព្វថ្ងៃកំពុងតែប្រឹងប្រែងរកស៊ីលើគ្រប់រូបភាព ហេតុតែមិនចង់អោយលឺពាក្យថា តារាតែងតែសុំជំនួយៗពីមាត់មហាជនតទៅទៀតទេ។ ហេតុនេះ ចង់សុំចិត្តបងប្អូនទាំងអស់គ្នាថា បើឃើញតារាតារាទាំងជើងចាស់ ទាំងថ្មី ពួកគាត់កំពុងប្រឹងប្រែងរកស៊ីហើយ សូមបើកផ្លូវអោយគាត់រកស៊ីទៅ អោយតារាគាត់បានធ្វើការងារផ្សេងៗពីសិល្បៈផងទៅ សំខាន់អោយតែពួកគាត់រកស៊ីស្របច្បាប់លើកទឹកចិត្តគាត់ផងទៅចុះ។
ជាការកត់សម្គាល់ បច្ចុប្បន្នក្រៅពីអាជីពសិល្បៈ សួស វីហ្សា និងស្វាមីរបស់នាងក៏មានជំនួញនៅក្នុងដៃមួយចំនួនដែលនាងបានបោះទុនរកស៊ីរាប់សិបម៉ឺនដុល្លារផងដែរ។ ដោយសារមួយផ្នែកពឹងលើអាជីពសិល្បៈ និងមួយផ្នែកទៀតពឹងលើចំណូលពីការងារខាងក្រៅនោះ ក្រុមគ្រួសាររបស់តារាចម្រៀងនាង សួស វីហ្សា ត្រូវបានគេមើលឃើញថា កំពុងរស់នៅយ៉ាងស្តុកស្តមមិនចាញ់គ្រួសារតារាល្បីៗមួយចំនួនទៀតដែរ។
គួរបញ្ជាក់ថា កន្លងមក ក៏ធ្លាប់មានការរិះគន់ពីមហាជនមួយចំនួនក្នុងពេលដែលពួកគេបានឃើញអ្នកសិល្បៈមួយចំនួនបានចេញមុខយ៉ាងបើកចំហរចំពោះការងារក្រៅរបស់ពួកគេ ក្រៅពីការងារសិល្បៈ។ កត្តាដែលគេនាំគ្នារិះគន់នោះ គឺដោយសារអ្នកសិល្បៈខ្លះបានងាកមករកស៊ីមុខរបរលក់អនឡញ ឬមុខរបរតូចៗមួយចំនួនទៀត ដែលពួកគេយល់ថា មិនសាកសមក្នុងនាមជាតារាល្បីឈ្មោញមួយរូប។
យ៉ាងណា មកទល់នាពេលបច្ចុប្បន្ននេះ មានតារាជាច្រើនបានចាប់ផ្តើមងាកមករកស៊ីមុខរបរខាងក្រៅបន្ថែមពីលើការងារសិល្បៈ ដោយសារពួកគេកាន់តែយល់ច្បាស់ថា ទៅថ្ងៃអនាគតមិនអាចពឹងលើអាជីពសិល្បៈនេះតែមួយមុខនេះឡើយ។ តារាខ្លះក៏បានបង្ហាញនូវឆន្ទៈរបស់ខ្លួនថា ការដែលខ្លួនងាកមករករបររកស៊ីខាងក្រៅខ្លះនេះ គឺជាការជួយទប់ទល់ពីចំណូលសិល្បៈ គេចចេញពីពាក្យថា អ្នកសិល្បៈអោយតែធ្លាក់ខ្លួនឈឺ ឬក្រ ដឹងតែប្រកាសស្វែងរកជំនួយ៕
ចែករំលែកព័តមាននេះ