ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសស្រី២នាក់ ជាបងប្អូនជីដូនមួយនឹងគ្នា និងសុទ្ធតែមានអាយុ៦ឆ្នាំដូចគ្នា បានលង់ទឹកស្លា.ប់ និងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ កន្លងទៅ នៅទឹកស្រះខាងក្រោយផ្ទះជីដូនឈ្មោះ ទេស វិត ស្ថិតក្នុងភូមិជើងចាបឃុំគោកបល្ល័ង្ក ស្រុកមង្គលបុរី ។
ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍ឃុំគោកបល្ល័ង្ក បានឲ្យដឹងថា ក្មេងប្រុសស្រីទាំង២នាក់នេះ ក្មេងប្រុសមានឈ្មោះ អ៊ីម ហុងអ៊ី ដែលមានឪពុកឈ្មោះខាន់ អ៊ីម អាយុ៣៦ឆ្នាំ និងម្តាយឈ្មោះ សេក ជីញ អាយុ៣២ឆ្នាំ និងក្មេងស្រីម្នាក់ទៀតមានឈ្មោះ ឡម ស្រីនា ដែលមានឪពុកឈ្មោះ វ៉ាយ ធួន អាយុ៣២ឆ្នាំ និងម្តាយឈ្មោះ សេក សារ៉េន អាយុ៣៦ឆ្នាំ ។
ប្រភពដដែលឲ្យដឹងទៀតថា ឪពុកម្តាយក្មេងទាំង២នាក់ខាងលើនេះ បានទៅធ្វើការនៅប្រទេសថៃ ដោយទុកកូនៗឲ្យនៅជាមួយជីដូនឈ្មោះ ទេស វុិត អាយុ៦១ឆ្នាំ ជាអ្នកមើលថែ ។ ហើយមុនពេលកើតហេតុ ជីដូនរវល់ទៅបុណ្យនៅឯវត្តស្រះភ្លោះ នៅក្នុងឃុំចំណោម ស្រុកមង្គលបុរី ដោយទុកចៅទាំង២នាក់ឲ្យបងៗជាអ្នកមើល ។ ប៉ុន្តែលុះពេលដល់ម៉ោងទៅរៀន ពួកបងៗបានទៅរៀនបាត់អស់ទៅ ហើយក្មេងប្រុសស្រីទាំង២នាក់នោះក៏បានដើរទៅលេងនៅក្បែរៗផ្ទះ ។
ប្រភពដដែលបន្តថា លុះបន្តិចក្រោយមក ស្រាប់តែមានក្មេងប្រុសម្នាក់ឈ្មោះ យ៉ាន់ តូតា អាយុ៦ឆ្នាំ ដែលបានរត់លេងជាមួយគ្នានោះ ក៏បានរត់ទៅប្រាប់ជីដូនថា «ពួកគេទាំង២នាក់នោះបានលិចបាត់ទៅក្នុងទឹកហើយ» ។ ភ្លាមៗនោះ ជីដូនបានហៅបងប្អូនអ្នកជិតខាងនាំគ្នាចុះរាវរកក្នុងទឹក ក៏ស្រាប់តែប្រទះឃើញពួកគេទាំង២នាក់ ទើបស្រង់ពីក្នុងទឹកស្រះ រួចបញ្ជូនទៅមន្ទីរពេទ្យបង្អែកកម្ពុជា-ជប៉ុន ក្នុងស្រុកមង្គលបុរី តែជាអកុសលក្មេងទាំង២នាក់នោះបានស្លា.ប់បាត់ទៅហើយ ។
ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម សមត្ថកិច្ចក៏បានបង្កើតគណៈកម្មការពិនិត្យស.ពដែលមានមន្ត្រីកោសល្យវិច័យស្រុក នាយប៉ុស្តិ៍ គ្រូពេទ្យឃុំ មេភូមិ និងក្រុមគ្រួសារនៃស.ព និងបង្ហាញថា ក្មេងប្រុសស្រីទាំង២នាក់នោះ ពិតជាស្លា.ប់ដោយសារលង់ទឹកពិតប្រាកដមែន និងពុំមានស្លាកស្នាមអ្វីដែលជាអំពើទា.រុណក.ម្ មនិងឃាតក.ម្មនោះឡើយ ។
ក្រោយពីពិនិត្យស.ពក្មេងរងគ្រោះទាំង២ខាងលើនេះរួច សមត្ថកិច្ចក៏បានប្រគល់ស.ពក្មេងរងគ្រោះទាំង២នាក់ជូនដល់ក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកសង្រេងជាពន់ពេក ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ