ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសជិត ២០០នាក់ នៅភ្នំពេញ ស្កាត់​ទៅរៀន ​ដល់ខេត្តកំពង់ឆ្នាំង​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម នាយឧត្តម​សេនីយ៍​សាស្រ្តាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា បានថ្លែងថា ឆាកជីវិតរបស់ប្អូនៗ ដែលអាចផ្លាស់ប្ដូរជីវភាព…

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម នាយឧត្តម​សេនីយ៍​សាស្រ្តាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា បានថ្លែងថា ឆាកជីវិតរបស់ប្អូនៗ ដែលអាចផ្លាស់ប្ដូរជីវភាព ពីជនស៊ីវិល មកជាកងកម្លាំងនគរបាលជាតិ ទៅបាន លុះត្រាណាតែ​ប្អូនជាសិស្ស ទទួលបានវិញ្ញាបនបត្រសិក្សាដោយជោគជ័យ ពីសាលានេះ​។

នាយឧត្តម​សេនីយ៍​សាស្រ្តាចារ្យ ឯក មនោសែន មានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព​ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល​កម្រិតបឋមសិក្សាវិជ្ជាជីវៈនគរបាល សម្រាប់សិស្សនាយនគរបាល នាយ​នគរបាលរង ក្របខ័ណ្ឌថ្មី ឆ្នាំ២០២០ នៅសាលានគរបាលភូមិភាគ ៦ កាលពីរសៀលថ្ងៃទី​១៨ ខែមករា ឆ្នាំ២០២២​។

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានបន្តថា ក្រោមកា​រ​យកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសក្រោមការដឹកនាំបញ្ជាផ្ទាល់​ពីសម្ដេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ និងកម្ម វិធីកំណែទម្រង់ លើការងារសំខាន់ៗ រួមមាន ការងារដឹកនាំគ្រប់គ្រង ការអនុវត្តកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងវិន័យសិក្ខាកាមសិស្ស ការអភិវឌ្ឍន៍ធនធានមនុស្ស ការបង្កើតឲ្យមានយន្តការធានាគុណភាពអប់រំ ការបង្កើតឲ្យមានវប្បធម៌ គុណភាពការអភិវឌ្ឍន៍ រចនាសម្ព័ន្ធ និងសម្ភារៈសិក្សាការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្រ្ត​នគរបាល និងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ដើម្បីសំដៅលើកកម្ពស់គុណភាពអប់រំ បណ្ដុះបណ្ដាល ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការអង្គភាពប្រើប្រាស់ កងកម្លាំងនគរបាលជាតិ តាមទិសដៅរបស់ក្រសួងមហាផ្ទៃ និងគោល​នយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ​របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដ៏ឆ្នើមរបស់​យើងទាំងអស់គ្នា។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានផ្ដាំផ្ញើ​ដល់សិស្សនគរបាលគ្រប់រូប ត្រូវអនុវត្តឲ្យបាននូវវិធានការការពារសុវត្ថិភាព ៣កុំ៣ ការពារ ដើម្បីការទប់ស្កាត់ការឆ្លងការរាលដាលនៃជំងឺកូវីដ១៩។ យកចិត្តទុកដាក់សិក្សារៀនសូត្រដោយស្វ័យសិក្សា ទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង​។ ត្រូវមានវត្តមាន​គ្រប់ពេលវេលា គ្រប់ការសិក្សា ប្រជុំជួរ និងគោរពពិន័យឲ្យបានខ្ជាប់ខ្ជួន ហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា ដោយគោរពឲ្យបាននូវបទបញ្ជាផ្ទៃក្នុង បទបញ្ញត្តិ សេចក្តី​សម្រេច​នានា​របស់បណ្ឌិត្យសភា និងសូម​ប្រកាន់ខ្ជាប់នូវទស្សនៈទៀន «រៀនឱ្យចេះ មិនមែនរៀនឱ្យចប់» នោះទេ។ មួយវិញ​ទៀត «គុណភាពមិនអាចសម្របសម្រួលបានឡើយ» អ្នកដែលមិនទទួលបានជោគជ័យ ក្នុងការសិក្សា នឹងមិនត្រូវបានទទួល​វិញ្ញាបនប័ត្រ​​នោះទេ​។ ពេលត្រឡប់ទៅបំពេញការងារវិញ ​ត្រូវចេះបង្ហាញពីឥរិយាបថ​ការងារថ្មី ជា​មន្ត្រីនគរបាល ដែលមាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវលើការងារ និងមានភាពស្មោះត្រង់ ដើម្បីឱ្យថ្នាក់ដឹកនាំមាន​ជំនឿទុកចិត្តមកលើខ្លួន។

យោងតាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី តុង អាន នាយកសាលានគរបាលជាតិភូមិភាគ ៦ បានឲ្យដឹងថា វគ្គសិក្សានេះ មានរយៈពេល ៤​ខែ ដោយមានសិក្ខាកាមចំនួន ១៨០​នាក់ (នារី ២១នាក់ ) សុទ្ធ​សឹងមកពីស្នងការនគរបាល​រាជធានីភ្នំពេញ៕ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ