ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​ក​ន្ទ្រា​ក់​បោកបក់ ប៉ើង​ដំបូលផ្ទះ​ពលរដ្ឋ​មួយ​ខ្នង

7 ឆ្នាំ មុន

ខេត្ត​កែប ៖ ភ្លៀង​លាយឡំ និង​ខ្យល់​កន្ត្រាក់​បាន​បក់​បោក​ប៉ះ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​មួយ​ខ្នង​នៅ​ក្នុងភូមិ​អូ​ក្រសារ សង្កាត់​អូ​ក្រសារ ក្រុងកែប កាល​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា

ខេត្ត​កែប ៖ ភ្លៀង​លាយឡំ និង​ខ្យល់​កន្ត្រាក់​បាន​បក់​បោក​ប៉ះ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​មួយ​ខ្នង​នៅ​ក្នុងភូមិ​អូ​ក្រសារ សង្កាត់​អូ​ក្រសារ ក្រុងកែប កាល​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ បណ្តាល​ឲ្យ​ប៉ើង​ដំបូល​ហ្វី​ប្រូ​ស៊ីម៉ងត៍​អស់​ចំនួន​២៥​សន្លឹក ប៉ុន្តែ​ពុំ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ដល់​មនុស្ស​ទេ​។ ប្រភព​ពី​អាជ្ញាធរ​សង្កាត់​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ដោយ​កន្ត្រាក់​ខាងលើ​មានឈ្មោះ ឡឹ​ង ណ​យរ​ដ្ឋា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សង្កាត់​ខាងលើ​។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៦​នេះ ក្រុមការងារ​សាខា​កាកបាទក្រហម​ខេត្ត និងក្រុមការងារ​សាលាខេត្ត​កែប បាន​ចុះ​ទៅ​សួរសុខទុក្ខ និង​បាន​នាំ​យក​អំណោយ​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​ជន​រង​គ្រោះជា​ម្ចាស់​ខាងលើ​ផង​ដែរ​៕