ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កង​ធម្មជាតិ​តាកែវ​ ឆ្ងាញ់​រហូតក្លាយជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ការ​ប្រមូល​និ​ន្ន័​យ​ពី​បង្កង​ធម្មជាតិ​ខេត្តតាកែវ របស់​ក្រសួងពាណិជ្ជកម្ម​បាន​លទ្ធផល​ច្រើនហើយ​មក​ដល់​ពេល​នេះ ​។ ប្រហែលជា​នៅ​ក្នុង​ខែមេសា​ខាង​មុខ​នេះ​បង្កង​ទឹកសាប​របស់​ខេត្តតាកែវ ​ដែល​ល្បី​ថា​ មាន​រសជាតិ​ឆ្ងាញ់​នោះ នឹង​ក្លាយជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​របស់​កម្ពុជា​មួយទៀត​បន្ទាប់​ពី​ម្រេច​កំពត និង​ស្ករត្នោត​កំពង់ស្ពឺ…

រាជធានី​ភ្នំពេញ ​៖ ​ការ​ប្រមូល​និ​ន្ន័​យ​ពី​បង្កង​ធម្មជាតិ​ខេត្តតាកែវ របស់​ក្រសួងពាណិជ្ជកម្ម​បាន​លទ្ធផល​ច្រើនហើយ​មក​ដល់​ពេល​នេះ ​។ ប្រហែលជា​នៅ​ក្នុង​ខែមេសា​ខាង​មុខ​នេះ​បង្កង​ទឹកសាប​របស់​ខេត្តតាកែវ ​ដែល​ល្បី​ថា​ មាន​រសជាតិ​ឆ្ងាញ់​នោះ នឹង​ក្លាយជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​របស់​កម្ពុជា​មួយទៀត​បន្ទាប់​ពី​ម្រេច​កំពត និង​ស្ករត្នោត​កំពង់ស្ពឺ ឬ​ក្រូចថ្លុង​កោះ​ទ្រង់​ខេត្តក្រចេះ ជាដើម​នោះ ​។

លោក ​ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា ការ​រៀបចំ​ម៉ាក​ទំនិញ​មួយ​មុខ​ៗ​សម្រាប់​ការ​ចុះបញ្ជី​សម្គាល់​ភូមិសាស្ត្រ​ គឺជា​ដំណើរការ​យូរ​ដោយសារ​ចាំបាច់​ត្រូវការ​ធ្វើ​សិក្សា​ជាក់លាក់ ​។ មន្ត្រី​បញ្ជាក់​ថា «​មក​ដល់​បច្ចុប្បន្ន​នេះ​យើង​បាន​កំណត់​បាន​ថា ​ទំនិញ​នេះ ​(​បង្កង​)​ ជា​ទំនិញ​មាន​សក្តានុពល មាន​តម្លៃ មានកេរ្តិ៍ឈ្មោះ​អាច​កំណត់​ជា​ទំនិញ​សម្គាល់​លក្ខណៈ​ភូមិសាស្ត្រ​បាន​ ។

​លោក​លើក​ឡើង​ថា ទំនិញ​សម្គាល់​ភូមិសាស្ត្រ​ត្រូវ​បាន​កំណត់​ថា ​ត្រូវ​បាន​ផលិត​នៅ​ក្នុង​ដែន​ភូមិសាស្ត្រ​ជាក់លាក់​មួយ មាន​ទាំង​បរិស្ថាន​ល្អ ប្រភេទ​ចំណីអាហារ​ដែល​បង្កង​ស៊ី​មាន​សុវត្ថិភាព របៀប​ចាប់​តាម​រដូវ​កាល ​និង​របៀប​វេច​ខ្ចប់​ជាដើម​ ។ លោក ប៉ែន សុ​វិជាតិ បាន​បញ្ជាក់​ថា ​នៅ​ពេល​បង្កង​ធម្មជាតិ​ខេត្ត​កែវ​ក្លាយជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​នោះ តម្លៃ​បាន​ល្អ​ប្រសើរ​ឡើង ហើយ​អាច​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ទៅ​ទទួលទាន​បង្កង​នៅ​តាកែវ កាន់តែ​ច្រើន ​។

ពលរដ្ឋ​អ្នក​ចិញ្ចឹម​បង្កង​នៅ​ខេត្ត​តា​កែប​បាន​សម្តែង​ក្តី​ត្រេកអរ​នៅ​ពេល​ឭដំណឹង​ថា ​បង្កង​ធម្មជាតិ​ខេត្ត​របស់​ខ្លួន​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​នោះ ​។ អ្នក​ខេត្តតាកែវ​អះអាង​ថា ​ការ​ចុះបញ្ជី​នេះ​នឹង​ធ្វើ​ឱ្យបង្កង​ខេត្ត​នេះ​កាន់តែ​ល្បី​បើ​ទោះបីជា​ពេល​នេះ​បង្កង​បាន​ខ្សត់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​យ៉ាងណា​ក្តី​ ។ លោក​ សាប់ សា​រុន អ្នក​ចិញ្ចឹម​បង្កង​នៅ​ខេត្តតាកែវ​ម្នាក់​និយាយ​ថា ការ​ចិញ្ចឹម​បង្កង​ពាក់កណ្តាល​ធម្មជាតិ​មាន​រស់ជាតិ​ប្រហាក់​ប្រហែល​នឹង​បង្កង​ធម្មជាតិ​ដែរ​ ។

ក្នុង​ឆ្នាំ ​២០២០ ការ​ប្រមូល​ផល​បង្កង​ខេត្តតាកែវ​ បាន​ចំនួន​ជាង ​៨ ​ម៉ឺន ​៧​ ពាន់​គីឡូក្រាម បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ​មាន​ចំនួន ៨​ ម៉ឺន ​៧ ​ពាន់​គីឡូក្រាម​ ។​ នេះ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ ។ ក្រសួងពាណិជ្ជកម្ម​បាន​ចុះ​ផលិតផល និង​ទំនិញ​ក្នុង​បញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​រួចរាល់​មួយ​ចំនួន​ដូច​ជា​ ៖ ម្រេច​កំពត ក្រូចថ្លុង​កោះ​ទ្រង់ ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី និងស្ករត្នោត​កំពង់ស្ពឺ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ