ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ហេតុ​អ្វី​ទៅ? ឌួ​ង ហ្ស៊ូ​រី​ដា ស្រឡាញ់​ខំ​ថែ​សក់​ជាង​២០​ឆ្នាំ ស្រាប់តែ​កាត់សក់​ខ្លី

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង ឌួ​ង ហ្ស៊ូ​រី​ដា បាន​ដាច់​ចិត្ត​លះបង់​សក់​វែង​របស់​ខ្លួន​ដែល​បាន​ខំ​ថែ​អស់​រយៈពេល​ជាង​២០​ឆ្នាំ ដើម្បី​ចូលរួម​ថត​បទ​ចម្រៀង​ជា​ប្រវត្តិសាស្ត្រ​មួយ​។ បទ​ចម្រៀង​ដែល​នាង​ចូល​រូ​ម​ថត​នោះ គឺ​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ឌួ​ង ហ្ស៊ូ​រី​ដា បាន​ដាច់​ចិត្ត​លះបង់​សក់​វែង​របស់​ខ្លួន​ដែល​បាន​ខំ​ថែ​អស់​រយៈពេល​ជាង​២០​ឆ្នាំ ដើម្បី​ចូលរួម​ថត​បទ​ចម្រៀង​ជា​ប្រវត្តិសាស្ត្រ​មួយ​។ បទ​ចម្រៀង​ដែល​នាង​ចូល​រូ​ម​ថត​នោះ គឺ​បទ «​ជីវិត​ក្មេង​វត្ត​» ដែល​ជា​បទ​និពន្ធ​ឡើង​រឿង​ពិត​របស់​សម្តេច​តេ​ជោ​ប្រមុខ​ដឹកនាំ ហើយ​ត្រូវ​បាន​ថត​ជា​ថ្មី​ឡើង​វិញ ជាមួយនឹង​ការ​ដឹកនាំ​ដោយ​លោក ហ្វៃ សំអាង​។
យ៉ាងណា ឌួ​ង ហ្ស៊ូ​រី​ដា បានឱ្យ​ដឹង​ថា «​ការ​លះបង់​សក់​ដែល​នាង​ស្រលាញ់ និង​ខំ​ថែ​មក​ជា​យូរ​នេះ គឺជា​ការ​ស្ម័គ្រចិត្ត​របស់​នាង​ទាំងស្រុង ពោល​គឺ​មិនមែន​ជា​ការ​បង្ខិតបង្ខំ​នោះ​ឡើយ​»​។

តាម​រយៈ​សំ​ណេ​រដែ​ល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ឌួ​ង ហ្ស៊ូ​រី​ដា បាន​លើក​ឡើង​ថា «​ខ្ញុំ​បាន​លះបង់​វត្ថុ​មាន​តម្លៃ​នៃ​ខ្លួន​របស់ខ្ញុំ​ផ្ទាល់ គឺ (​សក់​) ដែល​ខ្ញុំ​ស្រឡាញ់​បំផុត ដើម្បី​បទ​ចម្រៀង​ប្រវត្តិសាស្ត្រ​មួយ​នេះ «​ជីវិត​ក្មេង​វត្ត​» ដែល​ជា​ស្នាដៃ​និពន្ធ និង​ជា​រឿង​ជីវិត​ពិត​ដ៏​កំសត់​របស់​សម្តេច​ពុក​តេ​ជោ​»​។

នាង​បញ្ជាក់​ថា «​រយៈពេល​២៣​ឆ្នាំ​ដែល​ខ្ញុំ​ទុក​សក់​វែង​ត្រឹម​ចង្កេះ​រហូត តាំងពី​សម័យ​រៀន​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ថ្នាក់​ទី​១២ ហើយ​ក៏​មិន​ធ្លាប់​កាត់សក់​រហូត​ដល់​ចូល​ធ្វើការ និង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ។ ប៉ុន្តែ​ថ្ងៃនេះ ត្រូវ​កាត់សក់​អោយ​ខ្លី ដើម្បី​ទទួល​ការ​សម្តែង​ជា​តួ​ម្តាយ​របស់​ថ្នាក់ដឹកនាំ​កំពូល ជា​ការ​ទទួលយក មិនមែន​បង្ខំ ប៉ុន្តែ​ជា​មោទកភាព ក្នុង​ការ​ចូលរួម​សម្រាប់​បទ​ចម្រៀង​ប្រវត្តិសាស្ត្រ​មួយ​នេះ​។ អរគុណ​លោកពូ Fay SamAng និង​អ្នក​បង Chanlakhena Chorn សំរាប់​ការ​ផ្តល់​ឱកាស​ក្នុង​ការ​សម្តែង​តួអង្គ​ដ៏​សំខាន់​នៃ​បទ​ចំរៀង​ប្រវត្តិសាស្ត្រ​មួយ​បទ​នេះ​។

នាង​បញ្ជាក់​ថា អរគុណ​សន្តិភាព​ដែល​ផ្តល់​ឱកាស​អោយ​ខ្ញុំ​អាច​តបស្នង​ក្នុង​ការងារ​ប្រវត្តិសាស្ត្រ ទុកជា​ស្នាដៃ​សំរាប់​ក្មេង​ជំនាន់​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ