ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹកជ្រូកខុសច្បាប់ពីថៃ តែម្ចាស់ដឹងខ្លួនមុន ពេលសមត្ថកិច្ចទៅដល់ប្រលែងជ្រូករត់ចូលព្រៃជិតអស់ ហើយម្ចាស់រត់ប្រូច

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ សមត្ថកិច្ច​ចម្រុះ​រួម​សហការ​គ្នា​បង្ក្រាប​ទីតាំង​នាំ​សត្វ​ជ្រូក​ចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ ដែលមានទាំងជ្រូករស់ និងជ្រូកធ្វើរួច នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២២ ដោយ​ចុះ​បង្ក្រាប​ជាក់ស្ដែង​ទីតាំង…

បន្ទាយ​មាន​ជ័យ ៖ សមត្ថកិច្ច​ចម្រុះ​រួម​សហការ​គ្នា​បង្ក្រាប​ទីតាំង​នាំ​សត្វ​ជ្រូក​ចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ ដែលមានទាំងជ្រូករស់ និងជ្រូកធ្វើរួច នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២២ ដោយ​ចុះ​បង្ក្រាប​ជាក់ស្ដែង​ទីតាំង លួច​នាំ​ចូល​សត្វ​ជ្រូក​ដោយ​ខុសច្បាប់​ពី​ប្រទេស​ថៃ និង​ផលិតផល​ពី​សត្វ នៅ​ចំណុច​ភូមិ​បន្ទាយ​ថ្មី ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ដបន្ទាយមានជ័យ ។

លោក​ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម និង​រុក្ខា​ប្រ​ម៉ា​ញ់ ខេត្ដបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ៖ ដើម្បី​ទប់ស្កាត់​ការ​លួច​នាំ​ចូល​ផលិតផល​មាន​ដើម​កំណើត​ពី​សត្វ​ដោយ​ខុសច្បាប់​ពី​ប្រទេស​ជិតខាង មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យបានចុះ​បង្ក្រាប​ជាក់ស្ដែង​ទីតាំង​មួយ​កន្លែង ដែល​លួច​នាំ​ចូល​សត្វ​ជ្រូក​ដោយ​ខុសច្បាប់​ពី​ប្រទេស​ថៃ និង​ផលិតផល​ដើម​កំណើត​ពី​សត្វ ដែល​មាន​ម្ចាស់​ឈ្មោះ​តាំ ជ័យ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​បណ្ដោះអាសន្ន នៅ​ភូមិ​អូរ​បី​ជាន់​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ខេត្ដ​បន្ទាយ​បន្ទាយ​មាន​ជ័យ ។

លោក​ប្រធាន​ការិយាល័យ បាន​បញ្ជាក់​ថា ៖ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ ដោយ​ម្ចាស់​ទីតាំង​បានដឹង​ខ្លួន​មុន ហើយ​បាន​គាស់​ទ្រុង​ប្រ​លែង​សត្វ​ជ្រូក​រស់​ប្រមាណ​ជា​៧០​ក្បាល​ឲ្យ​រត់​ចូល​ក្នុង​ព្រៃ​អស់ នៅ​សល់​តែ​០២​ក្បាល​ក្នុង​ទ្រុង ហើយ​ម្ចាស់​ទីតាំង​ឈ្មោះ​តាំ ជ័យ ក៏​បាន​រត់គេច​ខ្លួន​បាត់​ផង​ដែរ ។ ជាមួយ​គ្នា​នោះ សមត្ថកិច្ច​ចម្រុះ បាន​ឆែកឆេរ​ទីតាំង​នោះ រក​ឃើញ​សត្វ​ជ្រូក​ដែល​ធ្វើ​រួច​ចំនួន​០៩​ក្បាល​ដែរ ។

លោក​ហ៊ុយ ទូច បាន​បញ្ជាក់​ថា​៖ តាម​ការ​ណែនាំ​ពី​លោក​លឹ​ម ប៊ុ​ន​សុ​ភ័ក្ត្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ដបន្ទាយមានជ័យ ចំពោះ​ម្ចាស់​ទី​ឈ្មោះ​តាំ ជ័យ ឲ្យ​មន្ត្រី​ជំនាញ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត រៀបចំ​សំណុំរឿង​តាម​និ​តិ​វិធី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ