ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ប៉ៃលិ​នជ​ម្រុ​ញ​ឱ្យមានការ​​ជួយ​​អភិ​វឌ្ឍ​ដ​ង​ស្ទឹង«​ប​រ​យ៉ា​ខា»​​​សម្រាប់​ភ្ញៀវ​​ទេស​​ចរ​

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិ​ន ៖ រហូតមកដល់​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ អាជ្ញាធរ​ខេត្ត​ប៉ៃ​លិនបាន​ជ​ម្រុ​ញ​ឱ្យ​ក្រុមហ៊ុន​ឯក​ជន​មួយមាន​ឈ្មោះ «ឈុំ ភឿន អភិវឌ្ឍន៍» ធ្វើកា​រ​រៀបចំ​ឈូស​ឆាយដី​នៅ​ក្បែរ​មាត់​ស្ទឹង​បរយ៉ាខា…

ខេត្ត​ប៉ៃលិ​ន ៖ រហូតមកដល់​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ អាជ្ញាធរ​ខេត្ត​ប៉ៃ​លិនបាន​ជ​ម្រុ​ញ​ឱ្យ​ក្រុមហ៊ុន​ឯក​ជន​មួយមាន​ឈ្មោះ «ឈុំ ភឿន អភិវឌ្ឍន៍» ធ្វើកា​រ​រៀបចំ​ឈូស​ឆាយដី​នៅ​ក្បែរ​មាត់​ស្ទឹង​បរយ៉ាខា ស្ថិតនៅ​ក្នុង​ភូមិ​អូរ​ស្ងួត សង្កាត់​បរយ៉ាខា ក្រុងប៉ៃលិន ដើម្បី​អភិវឌ្ឍន៍​ដងស្ទឹង​មួយ​នេះ ឱ្យ​ប្រែក្លាយ​ទៅជា​តំបន់​ទេសចរណ៍ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ឱ្យ​ចូល​មកលេង​កម្សាន្ត​កាន់តែ​ច្រើនឡើង​ថែមទៀត​ ។

បើ​តាម​ការ​រៀបរា​ប់​របស់​លោក វ៉ាន់ សិទ្ធ ជា​ម្ចាស់​ក្រុមហ៊ុន​ឯកជន ឈ្មោះ ឈុំ ភឿន អភិវឌ្ឍ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ​បើ​គិត​ចម្ងាយ​ចាប់តាំងពី​រង្វង់​មូល​វិមានឯក​រាជ្យ រហូតមកដល់​កន្លែង​ដី​អភិវឌ្ឍ​ន៍មាន​ចម្ងាយ​ប្រមាណ៣គីឡូម៉ែត្រ ហើយ​ចាប់ពី​គល់​ស្ពាន​តា​រាប ផ្លូវជាតិ​លេខ៥៩ មកដល់​កន្លែង​ដី​ខាងលើ​នេះ មាន​ចម្ងាយ​ប្រហែល១០០ម៉ែត្រ​។ ក្រោយ​ទទួល​បានការ​អនុញ្ញាត​ពី​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ឱ្យ​ក្រុមហ៊ុន​របស់​លោក​រៀបចំ​អភិវឌ្ឍ​តំបន់​មាត់​ស្ទឹង​បរយ៉ាខាខាងលើ​ឱ្យ​ប្រែ​ក្លាយ​​ទៅជា​តំបន់​ទេសចរ ដែល​មាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​ចូល​មកលេង​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន កាន់តែ​ច្រើន​កុះករ​។

លោក​បន្ត​ទៀត​ថា ក្រុមហ៊ុន​របស់​លោក​នឹង​រៀ​ចំ​ចាក់​បេតុង រៀបចំ តភ្ជាប់​ប្រព័ន្ធ​ទឹក​ស្អាត និង​ភ្លើងអគ្គិសនី ដោយមាន​ដាំ​ដើម​ផ្កា ដែល​អាច​បញ្ចេញ​ផ្កា​តាម​ខែ​នី​មួយ​ៗ នៅ​លើ​ដី​ក្បែរ​មាត់​ស្ទឹង​នៅ​សងខាង​ផ្លូវ​។ លោក​បញ្ជាក់​ទៀត​ថា គម្រោង​ដី​អភិវឌ្ឍ​ក្បែរ​មាត់​ស្ទឹង​ខាងលើ ខាង​ក្រុមហ៊ុន​បាន​សុំច្បាប់ អនុញ្ញាត​សាងសង់​ជា​បុ​រី ផ្ទះល្វែង និង​សួនច្បារ​លំហែ ដើម្បី​ចូលរួម​អភិវឌ្ឍ​ក្រុង​ប៉ៃលិន ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ ព្រមទាំង​កែប្រែ​មុខមាត់​ខេត្ត​ប៉ៃលិន ឱ្យ​កាន់តែ​ស្រស់បំព្រង​ទៅ​ដោយ​ធម្ម​ជាតិ និង​អ​គារ​ដ៏​ស្កឹមស្កៃ​។ ចំណែក​នៅ​ក្បែរ​មាត់​ស្ទឹង ក៏អាច​សាង​សង់​ខ្យូស​សម្រាប់​លក់ដូរ​ម្ហូបអាហារឱ្យ​ភ្ញៀវ ដែល​នាំគ្នា​មកលេង​ទឹកស្ទឹង​ដ៏​ថ្លា​យង់ ដែល​ហូរ​រឹម​ៗក្នុង​ទិសដៅ​ពី​លិចទៅ​កើត​។

ទោះបីជា​យ៉ាងណា បន្ទាប់ពី​មានការ​ស្ងប់ស្ងាត់​នូវ​បញ្ហា​ជំងឺ​កូ​វី​ដ១៩នេះ ខាង​ក្រុមហ៊ុន​របស់​លោក ចាប់ផ្តើម​ឈូស​ឆាយដី​ក្បែរ​មាត់​ស្ទឹង​ជា​បណ្តើរ​ៗ​ហើយដោយ​សង្ឃឹមថា ការ​អភិវឌ្ឍ​នេះ​មាន​សភាព​រលូន​ទៅមុខ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ