ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លាយឡំ​នឹង​ខ្យល់​ក​ន្ទ្រា​ក់​ធ្វើ​ឱ្យ​រលំ​ផ្ទះ​១​ខ្នង ជាងឈើ​២​នាក់​របួសស្រាល

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​មាន​ទំហំ​៧​គុណ​នឹង​៩​ម៉ែត្រ សង់​អំពី​ឈើ​ប្រក់​ក្បឿង ជញ្ជាំង​ស្លឹក ត្រូវ​បាន​រលំ​ទាំងស្រុង ខណៈ​មាន​ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់

ខេត្តសៀមរាប ៖ ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​មាន​ទំហំ​៧​គុណ​នឹង​៩​ម៉ែត្រ សង់​អំពី​ឈើ​ប្រក់​ក្បឿង ជញ្ជាំង​ស្លឹក ត្រូវ​បាន​រលំ​ទាំងស្រុង ខណៈ​មាន​ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ កាលពី​រសៀល​ម៉ោង​១ និង​៣០​នាទី ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ សឿ​ន ឆ​ន ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ រស់នៅ​ក្នុងភូមិ​រហាល ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប​។ លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​៣​និង​០០​នាទី ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៦​នេះ​ថា ករណី​រលំ​ផ្ទះ​របស់​ស្ត្រី​ខាងលើ​ដែល​មានឈ្មោះ សឿ​ន ឆ​ន ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មានកូន​នៅ​ក្នុង​បន្ទុក​ចំនួន​៤​នាក់​(​ស្រី​២ និង​ប្រុស​២​នាក់​) រស់នៅ​ក្នុងភូមិ​រហាល ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប​។

លោក​បន្ត​ថា ស្ត្រី​មេម៉ាយ​រូប​នោះ បាន​ទៅ​រក​ឈ្មោះ ទុន សុ​ផាត ហៅ​កិក ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មានមុខ​របរ ជា​មេជាង​ស្ទួ​ច​ផ្ទះ រស់នៅ​ក្នុងភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ឱ្យមក​ជួយ​ស្ទួ​ច​ផ្ទះ របស់​គាត់​ដើម្បី​ដាក់​ជើង​សសរ កម្ពស់​២.៥​ម៉ែត្រ​កន្លះ ។ ពេល​ដែល​ស្ទួ​ច​ឡើង​លើ និង​ជីករណ្ដៅ​ដាក់​ជើង​សសរ​បាន​ចំនួន​០៣​ដើម​ហើយ ក៏​មាន​ភ្លៀង​មួយ​មេ​ធ្វើ​ឱ្យ​ទឹក​ហូរ ចូល​រណ្ដៅ​ជើង​សសរ បន្ទាប់​មក​មេជាង និង​កូនជាង​បាន​បន្ត​ស្ទួ​ច ដើម្បី​ដាក់​ជើង​សសរ​បន្ត​ទៀត ពេល​នោះ ជើង​សសរ​ដែល​បាន​ដាក់​រួច​ហើយ​នោះ វា​ក៏​ស្រុត​ដី​ធ្វើ​ឱ្យ​ជ​ន្ទ​ល់​ផ្សេង​ៗ​ទៀត​វិល ទើប​បណ្ដាល​ឱ្យ​ផ្ទះ​ខាងលើ​រលំ និង​ខូចខាត​ទាំងស្រុង ហើយ​ធ្វើ​ឱ្យ​កូនជាង​ចំនួន​០២​នាក់​រង របួសស្រាល បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ស្រុក​ពួក​ភ្លាម​ៗ​ផង​ដែរ​៕