ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ! សុទ្ធតែបង្គារាប់តោនចាក់​ចាហួយ​ក្នុង​ខួរ​វា ធ្វើឲ្យធ្ងន់គីឡូ ចុះអ្នកហូបម៉េចវិញទៅ?

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អាជ្ញាធរ​ខេត្តកំពត កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែមករា​នេះ បាន​ស្ទាក់​ចាប់​រថយន្ត​ចំនួន​២​គ្រឿង​ដែល​ដឹក​បង្គា​សង្ស័យ​មាន​សារធាតុ​គីមី​ធ្វើ​អោយ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​33 ត្រង់​ចំណុច​ផ្លូវបំបែក ស្ថិត​ក្នុងភូមិ​កំពង់ត្រាច​ទី​១…

ខេត្តកំពត ៖ អាជ្ញាធរ​ខេត្តកំពត កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែមករា​នេះ បាន​ស្ទាក់​ចាប់​រថយន្ត​ចំនួន​២​គ្រឿង​ដែល​ដឹក​បង្គា​សង្ស័យ​មាន​សារធាតុ​គីមី​ធ្វើ​អោយ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​33 ត្រង់​ចំណុច​ផ្លូវបំបែក ស្ថិត​ក្នុងភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ការ​ស្ទាក់​ចាប់​រថយន្ត​ខាងលើ គឺ​សង្ស័យ​ដឹក​បង្គា​មាន​សារ​ធា​តិ​គីមី​ដែល​ចាក់​ចាហួយ នៅ​ខួរក្បាល​ធ្វើ​អោយ​បង្គា​នីមួយ​ៗ ឡើង​គីឡូ​ធ្ងន់​ភ្នែកជញ្ជីង ។ ក្នុង​ប្រតិបត្តិ​ការណ៍​នេះ​ដែរ​ក៏​មាន​អាជ្ញា​ធរមាន​មន្ត្រី​នគរបាល មន្ត្រី​កាំកុងត្រូល មន្ត្រី​ជលផល និង​មន្ត្រី​មក​ពី​សាលា​ខេត្តកំពត​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ក្នុង​នោះ​ក៏​មាន​លោក​ឈា​រី​ម៉ា​រ៉ូ ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តកំពត​ផង​ដែរ ។

លោក​ង៉ែត សា​វឿ​ន ប្រធាន​ស្នាក់​ការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក បាន​និយាយ​ប្រាប់​អោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែមករា​ថា រថយន្ត​ចំនួន​២​គ្រឿង​នេះ​បាន​ដឹក​បង្គា និង​ក្ដាមថ្ម ហើយ​មាន​មឹក​សរុប​ចំនួន​៦១០​កេស ។

លោក​ង៉ែត សា​វឿ​ន បាន​និយាយ​ថា ការ​ដឹក​បង្គា​ឆ្លង​ដែន​បែប​នេះ គឺ​ម្ចាស់​នាំ​បង្គា​ពី​វៀតណាម​នេះ មិន​ទាន់​មានច្បាប់​គ្រប់គ្រាន់​ទេ ។ លោក​ង៉ែត សា​វឿ​ន បន្ត​ថា ការ​ដឹក​ជញ្ជូន​បង្គា​នេះ​ខាង​ជំនាញ​បាន​រក​ឃើញ​ថា បង្គា​នៅ​ក្នុង​កេស​នីមួយ​ៗ សុទ្ធតែ​ត្រូវ​បាន​ចាក់​ចាហួយ​នៅ​ខួរក្បាល​ធ្វើ​អោយ​បង្គា​នីមួយ​ៗ ឡើង​គីឡូ​ធ្ងន់​ភ្នែកជញ្ជីង ។

លោក​ឃឹម សាមី អភិបាលរង​ស្រុក​កំពង់ត្រាច​បាន​និយាយ​ប្រាប់​ថា​ការ​ចាក់​ចាហួយ​ក្នុង​ខួ​ក្បាល​បង្គា​នេះ មាន​សារធាតុ​ជាតិ​គីមី​ធ្វើ​អោយ​មានការ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​បាន​ទិញ​យក​ទៅ​បរិភោគ ។

លោក​ឃឹម សាមី អភិបាលរង​ស្រុក​កំពង់ត្រាច​និយាយ​បន្ត​ថា ការ​ពិនិត្យ​ជាក់ស្ដែង​របស់​បង្គា​នៅ​ក្នុង​កេស​នីមួយ​ៗ​មាន​ចំនួន​៦១០​កេស​ស្មើរ​នឹង​១២​តោន​អាច និង​ធ្វើការ​ដុត​កម្ទេច​ចោល​នៅ​ថ្ងៃ​ខាង​មុខ ។ ប៉ុន្តែ​គេ​ក៏​បាន​រិះគន់​ដល់​មន្ត្រី​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ និង​មន្ត្រី​គយ​ដែរ​ថា បើកដៃ​អោយ​ថៅកែ​នាំ​បង្គា​ឆ្លង​ដែន​ដោយ​មាន​ជាតិ​គីមី​ចូល​ក្នុងស្រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ