ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមទឹក​ទុក​! ចាប់ពី​យប់​នេះ​នឹង​ត្រូវ​ដាច់​ ៤​ម៉ោង​ពេញ នៅ​សង្កាត់​តា​ខ្មៅ និង​ខណ្ឌ​ចំនួន​៤ ក្នុង​ក្រុងភ្នំពេញ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​លិខិត​របស់​លោក ឡុ​ង ណា​រ៉ូ អគ្គនាយក​រដ្ឋាករទឹក​ស្វ័​យ​យ័​ត​ក្រុងភ្នំពេញ ស្ដី​ពី​ការ​ផ្អាក​ផ្គត់ផ្គង់​ទឹក​ស្អាត មួយ​រយៈពេល​ខ្លី នៅ​សង្កាត់​មួយ ក្នុង​ក្រុង​តា​ខ្មៅ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​លិខិត​របស់​លោក ឡុ​ង ណា​រ៉ូ អគ្គនាយក​រដ្ឋាករទឹក​ស្វ័​យ​យ័​ត​ក្រុងភ្នំពេញ ស្ដី​ពី​ការ​ផ្អាក​ផ្គត់ផ្គង់​ទឹក​ស្អាត មួយ​រយៈពេល​ខ្លី នៅ​សង្កាត់​មួយ ក្នុង​ក្រុង​តា​ខ្មៅ និង​នៅ​ខណ្ឌ​ចំនួន ៤ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ត​ភ្ជាប់​បំពង់​ចែកចាយ​ទឹក​ថ្មី ។

លិខិត​ផ្ញើ​ជូន​អភិបាលក្រុង​តា​ខ្មៅ និង​អភិបាល​ខណ្ឌ​ទាំង​៤ បាន​បញ្ជាក់​អំពី​ការ​ដាច់​ទឹក មួយ​រយៈពេល​ខ្លី ប្រមាណ​ជា​០៤​ម៉ោង គឺ​ចាប់ពី​ម៉ោង ២០​និង​០០​នាទី​យប់ ដល់​ម៉ោង ២៤​និង​០០​នាទី​យប់​កណ្ដាល​អា​ធ្រា​ត្រ និង​អាច​ធ្វើ​អោយ​គុណភាព​ទឹក​មាន​ភាព​ល្អក់កករ​ក្នុង​ពេល​ខ្លី​នោះ​ផង​ដែរ ។ ទីតាំង និង​ពេលវេលា​មាន​ដូច​ជា ៖

១. លើ​ផ្លូវ​លេខ ៥៥KK នៅ​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ចន្ទ ទី​១៧ ខែមករា ឆ្នាំ​២០២២ ។
២. លើ​ផ្លូវ​លេខ ៥៨D សង្កាត់​ដង្កោ ខណ្ឌដង្កោ នៅ​យប់​ថ្ងៃ​អង្គារ ទី​២៥ ខែមករា ឆ្នាំ​២០២២ ។
៣. លើ​ផ្លូវ​លេខ ២០១TKM សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ នៅ​យប់​ថ្ងៃ​ពុធ ទី​១៩ ខែមករា ឆ្នាំ​២០២២ ។
៤. លើ ផ្លូវ​លេខ ១៣៦cc សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​យប់​ថ្ងៃ​សុក្រ ទី​២១ ខែមករា ឆ្នាំ​២០២២ ។
៥. លើ​ផ្លូវ​លេខ ១២៣Ka សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​យប់​ថ្ងៃ​សុក្រ ទី​២៨ ខែមករា ឆ្នាំ​២០២២ ។
៦. លើ​ផ្លូវ​លេខ ៤១៦K សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​យប់​ថ្ងៃ​ពុធ ទី​១៩ ខែមករា ឆ្នាំ​២០២២ ។
៧. លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​១ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ នៅ​យប់​ថ្ងៃ​អង្គារ ទី​១៨ ខែមករា ឆ្នាំ​២០២២ ។

ជម្រាប​ជូនដំណឹង​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែល​មាន​លំនៅ​ដ្ឋា​ន និង​ទីតាំង​ខាងលើ ដែល​នឹង​ត្រូវ​រង​ការ​ខ្វះ​ទឹក​រយៈពេលខ្លី​នេះ ត្រៀម​បម្រុង​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​ដូច​បាន​ជម្រាប​ជូន​ខាងលើ ដោយ​ក្តី​អនុគ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ