ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាលណា​មាន​វង់​បញ្ជល់មាន់ តែង​មាន​វង់​អាប៉ោង​ដែរ លោកស្នងការ​អត់​ហ៊ាន​បង្ក្រាប​ទេ

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា មាន​ទីតាំង​បន​ល្បែ.ង​សង្វៀនមាន់​ជល់ និង​វង់​អាប៉ោង​មួយ​កន្លែង កំពុង​បើក​លេង​ភ្នាល់​លុយរាប់​ម៉ឺន​ដុល្លារ នៅ​ចំណុច​ដំណាក់​នាគ ស្ថិត​នៅ

ខេត្តមណ្ឌលគិរី ៖ ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា មាន​ទីតាំង​បន​ល្បែ.ង​សង្វៀនមាន់​ជល់ និង​វង់​អាប៉ោង​មួយ​កន្លែង កំពុង​បើក​លេង​ភ្នាល់​លុយរាប់​ម៉ឺន​ដុល្លារ នៅ​ចំណុច​ដំណាក់​នាគ ស្ថិត​នៅ​សង្កាត់​សែន​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ដោយ​គេ​មិនឃើញ​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​នោះ​ឡើយ​។

បើ​តាម​ពលរដ្ឋ​រស់នៅ​ក្រុង​សែន​មនោ​រម្យ បានឱ្យ​ដឹង​ថា ទីតាំង​ល្បែ.ង​ខុសច្បាប់​ខាងលើ​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ និង​អ្នកមាន​លុយ​មួយ​ក្រុម​ទៀត បាន​កែន​គ្នា​ចូល​ទៅ​លេងល្បែ.ង​ភ្នាល់​បញ្ជល់មាន់ និង​អាប៉ោង នៅ​ចំណុច​ខាងលើ​នេះ​យ៉ាង​គគ្រឹកគគ្រេង​ថែម​ទៀត​ផង​។

ចំពោះ​ករណី​ខាងលើ​នេះ លោក ឡោ សុខា ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២២​កន្លង​ទៅ​ថា លោក​នឹង​បញ្ជា​កម្លាំង​នគរបាល​ឲ្យ​ចុះ​ទៅ​មើល ហើយនឹង​ធ្វើការ​បង្ក្រាប ប៉ុន្តែ​មក​ដល់​ពេល​នេះ រយៈពេល​ជាង​១​ស​ប្តា​ហ៍​ទៅ​ហើយ គេ​មិន​ទាន់​ឃើញ​លោកស្នងការ ចាត់​កម្លាំង​ចុះ​បង្ក្រាប​នោះ​ទេ សង្ស័យ​ណាស់ មាន​គេ​រត់ការ​បុក​ដល់​ទេ​ដឹង​… ហេ​! ហេ​!​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ