ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​នេ​ស៊ី​ប្រកាស​ឈ្មោះ​រដ្ឋធានី​ថ្មី​នៅ​ភាគ​ខាងកើត​ខេត្ត Kalimantan

2 ឆ្នាំ មុន

ឥណ្ឌូនេស៊ី ៖ រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូ​នេ​ស៊ី​នៅ​ក្នុង​ភាគ​ខាងកើត​នៃ​ខេត្ត Kalimantan នឹង​ត្រូវ​ដាក់​ឈ្មោះ​ថា នូ​សាន់​តា​រ៉ា (Nusantara)​។

ឥណ្ឌូនេស៊ី ៖ រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូ​នេ​ស៊ី​នៅ​ក្នុង​ភាគ​ខាងកើត​នៃ​ខេត្ត Kalimantan នឹង​ត្រូវ​ដាក់​ឈ្មោះ​ថា នូ​សាន់​តា​រ៉ា (Nusantara)​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ផែនការអភិវឌ្ឍន៍​ជាតិ​លោក Suharso Monoarfa នៅ​ថ្ងៃ​ច័ន្ទ​ ទី​​១៧ មករា​នេះ​។

ឈ្មោះ Nusantara ជា​ភាសា​ឥណ្ឌូ​នេ​ស៊ី​មាន​ន័យ​ថា​ប្រជុំ​កោះ​។ វា​ជា​ឈ្មោះ​ត្រូវ​បាន​ណែនាំ​ដោយ​ប្រធានាធិបតី​។

រដ្ឋមន្ត្រី​រូប​នេះ​បាន​ថ្លែង​ថា «​មូលហេតុ​នៃ​ការ​ដាក់​ឈ្មោះ​នេះ​ព្រោះថា Nusantara ត្រូវ​បាន​គេ​ស្គាល់​ជា​យូរលង់​ណាស់​មក​ហើយ​។ វា​គឺជា​និមិត្តរូប​ជា​អន្តរជាតិ ភាព​សាម​ញ្ញា និង​ពិពណ៌នា​អំពី​ប្រជុំ​កោះ​របស់​យើង​។ ខ្ញុំ​ជឿជាក់​ថា ពួក​យើង​ទាំងអស់​គ្នា​នឹង​យល់​ស្រប​ចំពោះ​ឈ្មោះ Nusantara»​។

ប៉ុន្តែ​គេ​នៅ​មិន​ទាន់​បាន​សម្រេច​ទេ​ថា​តើ​រដ្ឋធានី​ថ្មី​នឹង​ក្លាយជា​ខេត្ត ឬ​ក្រុង​ឬ​យ៉ាងណា​។

សូម​រម្លឹក​ថា កាលពី​ឆ្នាំ ២០១៩ ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​លោក Joko Widodo បាន​ប្រកាស​ថា រដ្ឋធានី​របស់​ឥណ្ឌូ​នេ​ស៊ី​នឹង​ផ្លាស់​ទី​ពី​ចា​កា​តា (Jakarta) ទៅ​កាន់​តំបន់​ដាច់​ស្រយាល​មួយ​ស្ថិត​នៅ​ភាគ​ខាងកើត​នៃ​ខេត្ត Kalimantan​។

ការ​រើ​រាជធានី​នេះ​ត្រូវ​បាន​គេ​លើក​ឡើង​ថា​ជា​រឿង​ចាំបាច់ ដើម្បី​សង្គ្រោះ​រដ្ឋធានី​ចា​កា​តា​នា​ពេល​បច្ចុប្បន្ន ដែល​មាន​បញ្ហា​កកស្ទះ និង​លិច និង​ធ្វើការ​អភិវឌ្ឍន៍​ខេត្ត Kalimantan ព្រមទាំង​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដោយសារ​តែ​សកម្មភាព​សេដ្ឋកិច្ច​ភាគច្រើន​ក្នុង​ប្រទេស​មាន​តែ​នៅ​ភាគ​ក​ណ្ត​លកោះ Java ដែល​បច្ចុប្បន្ន​រដ្ឋធានី​ចា​កា​តា​ស្ថិត​នៅ​។

ការ​បង្កើត​រដ្ឋធានី​ថ្មី​ដែល​មាន​តម្លៃ ៣២​ពាន់​លាន​ដុល្លារ​ត្រូវ​គេ​សន្មត់​ថា​នឹង​ចាប់ផ្តើម​នៅ​ក្នុង​ឆ្នាំ ២០២០ ប៉ុន្តែ​ដោយសារ​បញ្ហា​កូ​វី​ដ អាជ្ញាធរ​បាន​ផ្អាក​គម្រោង​បណ្តោះអាសន្ន​៕ (​យោង​តាម​ប្រភព​៖ Channel News Asia)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ