ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​មួយ​ដួង​កាន់តែ​បង្អួត​ភាព​សិច​ស៊ី​លើ​ហ្វេ​ស​ប៊ុ​ក ក្រោយ​ល្បី​លេចឮ​រឿងរ៉ាវ​មួយ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង សី សី ត្រូវ​បាន​គេ​មើលឃើញ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​នាង​កាន់តែ​បង្ហាញ​នូវ​ភាព​សិច​ស៊ី​មិន​បង្អង់​ដៃ ក្រោយ​ល្បី​រឿង​មាន​អ្នក​ចង់​ចិញ្ចឹម​ច្រើន​។ ជាក់ស្តែង

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង សី សី ត្រូវ​បាន​គេ​មើលឃើញ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​នាង​កាន់តែ​បង្ហាញ​នូវ​ភាព​សិច​ស៊ី​មិន​បង្អង់​ដៃ ក្រោយ​ល្បី​រឿង​មាន​អ្នក​ចង់​ចិញ្ចឹម​ច្រើន​។ ជាក់ស្តែង កាល​ពេល​ថ្មី​ៗ​នេះ​តារា​សម្តែង​ក្នុង​រឿង​អ្នក​ទី​៣ សី​សី បាន​បញ្ចេញ​រូបភាព​យ៉ាង​សិច​ស៊ី​ប៉ុន្មាន​សន្លឹក​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​បង្អួត​អ្នកគាំទ្រ​។

ក្នុង​ឈុត​គេង​យប់ អម​ជាមួយ​កែវ​ស្រាក្រហម សី​សី បាន​ចំហរ​ដើមទ្រូង​ចេញ​ក្រៅ​ស្ទើរ​ទាំងស្រុង ដែល​មើលទៅ​សិច​ស៊ី​ខ្លាំង​មិន​ចាញ់​តារា​បរទេស​ឡើយ​។ រូប​ទាំងនោះ បាន​ធ្វើ​អោយ​មហាជន ជា​ពិសេស​អ្នកគាំទ្រ​បាន​លាន់មាត់​សរសើរ​ពី​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​តារា​រូប​នេះ ជាមួយនឹង​ការ​លាន់​មាន​ថា «​ពិតជា​សិច​ស៊ី​មិនធម្មតា​»​។

យ៉ាងណា ការ​ហ៊ាន​បញ្ចេញ​នូវ​រូបភាព​យ៉ាង​សិច​ស៊ី​នៅ​លើ​បណ្តាញ​សង្គម​របស់ សី​សី នា​ពេល​នេះ មិនមែន​ជា​លើក​ដំបូង​ឡើយ ពោល​គឺជា​រឿយ​ៗ​តារា​រូប​នេះ​តែងតែ​បង្ហោះ​រូប​បែប​សិច​ស៊ី​នេះ​ជា​បន្តបន្ទាប់ ដោយ​មិន​ញញើត​ការ​រិះគន់​នោះ​ឡើយ​។

ជា​ការ​កត់សម្គាល់ សី​សី គឺជា​តារា​សម្តែង​មួយ​រូប​ដែល​កំពុង​មាន​ទីផ្សារ​ការងារ​ខ្ពស់​ម្នាក់​ផង​ដែរ ក្នុង​ពេល​តារា​រូប​នេះ​បាន​បង្ហាញ​វត្តមាន​សម្តែង​ជា​បន្តបន្ទាប់​។ បន្ទាប់​ពី​ចាប់​ឈោង​ភាព​ល្បីល្បាញ​គួរសម​ក្នុង​ពិភព​សិល្បៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មក សី​សី ក៏​បាន​ពើប​ប្រទេះ​នូវ​រឿង​ស្នេហា​មិន​សមប្រកប​ផង​ដែរ ខណៈ​ពេល​តាម​រយៈ​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​នាង​នា​ពេល​នេះ ក៏​មាន​បុរស​មានទ្រព្យ​ជា​ច្រើន​ធានា​ក្នុង​ការ​ចិញ្ចឹម​ផង​ដែរ​។

បញ្ហា​នេះ កន្លង​មក សី​សី ក៏​បាន​ទទួលស្គាល់​ផង​ដែរ ប៉ុន្តែ​នាង​បាន​ធ្វើការ​បដិសេធ​ចោល​ជា​រឿយ​ៗ ព្រោះ​នាង​មិន​ចង់អោយ​មហា​ជន​មើលងាយ​អ្នកសិល្បៈ​ចំពោះ​រឿង​នេះ​ឡើយ​។ តារា​សម្តែង សី​សី បាន​លើក​ឡើង​ប្រាប់​បណ្តាញសារព័ត៌មាន​នៅ​ក្នុងស្រុក​មួយ​ថា តាំងពី​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដំបូង​រហូត​មក​ទល់​នឹង​ពេល​នេះ គឺ​មាន​រយៈពេល​ជិត​៤​ឆ្នាំ​ហើយ ខណៈ​កំឡុង​ពេល​៤​ឆ្នាំ​នោះ គឺ​ធ្លាប់​បាន​ឆ្លងកាត់​នូវ​រ៉ាវ​រឿង​ជីវិត​មួយ​ចំនួន​ផង​ដែរ​។ បើ​និយាយ​ឲ្យ​ចំ​ទៅ គឺ​ធ្លាប់​មាន​គេ​ចង់​ឧបត្ថម្ភ​ផ្សេង​ៗ ជា​ថ្នូរ​នឹង​ការ​ស្រឡាញ់ ប៉ុន្តែ​ត្រូវ​បាន​នាង​ប​ដិ​សេ​ដ​ម្តង​ជា​ពីរ​ដង​។

សី​សី បាន​ទម្លាយ​ថា កា​រប​ដិ​សេ​ដ​នោះ គឺ​ដោយសារ​តែ​នាង​ចង់​មាន​អ្វី​ផ្សេង​ៗ​ដោយសារ​សមត្ថភាព​ខ្លួនឯង ជា​ពិសេស​ការ​មិន​ទទួល​យក​ជំនួយ​ពី​អ្នក​ដទៃ​នោះ កុំ​ឲ្យ​ដូច​ពាក្យ​មហាជន​មួយ​ចំនួន​ដែល​តែងតែ​និយាយ​ថា អ្នកសិល្បៈ​មិនល្អ​។ នាង​បញ្ជាក់​ថា តាម​​ពិត​ទៅ​អ្នកសិល្បៈ​ក៏​មាន​សមត្ថភាព​អាច​ទិញ​របស់របរ​ល្អ​ៗ និង​ក្រៅពី​សិល្បៈ​គេ​ក៏​អាច​ប្រកប​របរ​អ្វី​ផ្សេង​ៗ​បាន​ដែរ មិន​ចាំ​បាច់​ទាល់តែ​មាន​នរណា​ម្នាក់​ឧបត្ថម្ភ​ពីក្រោយ​ឡើយ​។ គួរ​បញ្ជាក់​ថា សី​សី ក្រៅពី​មាន​អាជីព​ជា​តារា​សម្តែង នាង​ក៏​ជា​ម្ចាស់​ហាង​សាឡ​ន​ម្នាក់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ