ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញឆ្លងអូមីក្រុងក្នុងសហគមន៍ ១១នាក់ នៃករណីឆ្លងអូមីក្រុង២៩នាក់ កាលពីម្សិលមិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រា​ធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ប​ម្លែ​ង​ថ្មី​អូ​មី​ក្រុង​ចំនួន​២៩​នាក់ ខណៈ​គ្មាន​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ និង​ព្យាបាល​ជា​សះស្បើយ​១៦​នាក់ ។ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​១៧…

រា​ធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ប​ម្លែ​ង​ថ្មី​អូ​មី​ក្រុង​ចំនួន​២៩​នាក់ ខណៈ​គ្មាន​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ និង​ព្យាបាល​ជា​សះស្បើយ​១៦​នាក់ ។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២២​យ៉ាង​ដូច្នេះ​ថា ៖« រក​ឃើញ​អ្នក​ឆ្លង​ថ្មី​២៩​នាក់​ទៀត (​អូ​មី​ក្រុង​ទាំងអស់​) ព្យាបាល​ជា​សះស្បើយ​១៦​នាក់ និង​ស្លា​.​ប់ «​គ្មាន​» ។

ក្រសួង​ក៏​បាន​លើក​ឡើង​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​នេះ​មាន​ករណី​ឆ្លង​សហគមន៍​១១​នាក់ (​អូ​មី​ក្រុង​) និង​អ្នកដំណើរ​ពី​បរទេស​១៨​នាក់ (​អូ​មី​ក្រុង​) ។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២២ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​សរុប​១២០.៨២៥ នាក់ អ្នក​ព្យាបាល​ជា​សះស្បើយ​១១៧.១១៨ នាក់ និង​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​នេះ​៣.០១៥ នាក់ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួងសុខាភិបាល​ក៏​បាន​លើក​ឡើង​ថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២២ ចាក់​លើ​ប្រជាជន​អាយុ​ពី​១៨​ឆ្នាំ​ឡើង​មាន​១០១,៧៦% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​១០​លាន​នាក់ ។ លើ​កុមារ​-​យុវវ័យ​អាយុ​ពី​១២​ឆ្នាំ ទៅ​ក្រោម​១៨​ឆ្នាំ មាន​៩៩,២៩% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១,៨២៧,៣៤៨ នាក់ ។ លើ​កុមារ​អាយុ​ពី ០៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ មាន ១០៥,៦០% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២ នាក់ ។ លើ​កុមារ​អាយុ ០៥​ឆ្នាំ មាន ១០៣,៣៧% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៣០៤,៣១៧ នាក់​។ ក្រសួង​ក៏​បាន​ឲ្យ​ដឹង​ថា​ជា​លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦​លាន​នាក់ មាន ៨៩,៤៣% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ