ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្កាត់​ពី​ក្រុង​បាត់ដំបង​ទៅ​លួច​ម៉ូតូ​អ្នក​ច្រូតស្មៅ​នៅ​ស្រុក​មោងប្ញស្សី​​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្ត​បា​ត់​ដំបង ​៖ ជនសង្ស័យ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់​ស្ទាក់​ចាប់​បា​នភ្លាមៗ ក្រោយពី​លួច​យក​ម៉ូតូ​ជិះ​រត់​បានតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ កាលពី​វេលា​ម៉ោង១០និង១៥នាទី​ព្រឹក​ថ្ងៃ​ទី ១៦ មករា ខណៈ​ទុក​នៅ​ក្បែរ​ប្រឡាយ​ចិន​រួច​រវល់​ច្រូតស្មៅ ដែល​ស្ថិត​ក្នុង​ភូមិ​បឹងព្រីង…

ខេត្ត​បា​ត់​ដំបង ​៖ ជនសង្ស័យ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់​ស្ទាក់​ចាប់​បា​នភ្លាមៗ ក្រោយពី​លួច​យក​ម៉ូតូ​ជិះ​រត់​បានតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ កាលពី​វេលា​ម៉ោង១០និង១៥នាទី​ព្រឹក​ថ្ងៃ​ទី ១៦ មករា ខណៈ​ទុក​នៅ​ក្បែរ​ប្រឡាយ​ចិន​រួច​រវល់​ច្រូតស្មៅ ដែល​ស្ថិត​ក្នុង​ភូមិ​បឹងព្រីង ឃុំ​ព្រៃតូច ស្រុក​មោងឬស្សី​។

របា​យ​កា​រណ៍​សមត្ថកិច្ច​បាន​ឲ្យដឹង​ថា ជនសង្ស័យ​ឈ្មោះ យិន យូ​រហួ អាយុ៣៧ឆ្នាំ រស់នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លាកែត ក្រុង​បាត់ដំបង​។ ជន​នេះ​បាន​ធ្វើសកម្មភាព​លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ ហា​ត គង់ ហៅ​តា​ប្រេ​ង អាយុ៥៦ឆ្នាំ នៅ​ភូមិ​ព្រាន​និល ឃុំ​ព្រៃតូច ស្រុក​មោងឬស្សី​។ ប៉ុន្តែ​ត្រូវ​កម្លាំង​នគរបាល​មូលដ្ឋាន​តាម​ស្ទាក់​ចាប់​បា​នភ្លាមៗ ក្រោយពី​ជនរង​គ្រោះ​បាន​រាយ​កា​រណ៍ និងនៅពេល​ជន​នេះ​កំពុង​ព្យាយាម​ជិះ​គេចខ្លួន​។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នោះ សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​បាន​ចំនួន​០២គ្រឿង ដែល​មួយ​គ្រឿង​របស់​ជនរងគ្រោះ និង​មួយគ្រឿង​​ទៀត​ជា​របស់​ជន​ដៃដល់ដែល​ជិះ​ធ្វើសកម្មភាព​។

បើ​តាម​ចម្លើយ​ជនរងគ្រោះ​បាន​និយាយ​ថា គាត់​បាន​ជិះ​ម៉ូតូ​ទៅ​ទុក​នៅ​ក្បែរ​ប្រឡាយ​ចិន រួច​ដើរទៅ​ច្រូតស្មៅ​តាម​ភ្លឺស្រែ ​។ គ្រា​នោះ​ គាត់​មិនបាន​ចាប់​អា​រម្ម​ណ៍​ចោរលួច​ម៉ូតូ​ទេ ព្រោះ​កំពុងរវល់​ច្រូតស្មៅ​។ ប៉ុន្តែ​ពេល​លី​ស្មៅ​មក​កន្លែង​ទុក​ម៉ូតូ ស្រាប់តែ​បាត់​ម៉ូតូ ទើប​មានការ​ភ្ញាក់ផ្អើ​ល និងរាយ​ការ​ណ៍​ប្រាប់​សមត្ថ​កិ​ច្ច​ភ្លាម​ៗ​តែម្ដង​។

កម្លាំង​នគរបាល​ប៉ុ​ស្តិ៍ និង កម្លាំង​ជំនា​ញ​អធិការ​ស្រុកបាន​ចុះ​អន្តរា​គម​ន៍ភ្លាម​ៗ ក្រោយ​ទ​ទួលប​ណ្តឹង​ពី​ជនរងគ្រោះ លុះ​ប៉ុន្មាន​នាទី​ក្រោយ ក៏​ត្រូវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន ខណៈ​ដែល​ជនសង្ស័យ​កំពុង​ព្យាយាម​ជិះ​គេចខ្លួន​។ ពេលនេះ​មន្ត្រី​ជំនាញ កំពុង​សួរនាំ​ចាត់ការ​តាម​និ​តិ​វិធី​ហើយ​៕ ​

អត្ថបទសរសេរ ដោយ