ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ ហាក់​នាំមុខ​គេ ទំហំ​នាំ​ចេញ-ចូល​បាន​​ជាង ​២,២៣​ ពាន់​លាន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​ ២០២១​ ទឹកប្រាក់​នាំ​ចេញ​នាំ​ចូល​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​មាន​ចំនួន​ជាង ​២,២៣​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើន​ប្រមាណ ​៤២,៧៥​…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​ ២០២១​ ទឹកប្រាក់​នាំ​ចេញ​នាំ​ចូល​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​មាន​ចំនួន​ជាង ​២,២៣​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើន​ប្រមាណ ​៤២,៧៥​ ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០២០​ កន្លង​ទៅ ។ ការ​នាំ​ចេញ​នាំ​ចូល​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​កាន់តែ​សកម្មភាព បង្ហាញ​ពី​ការ​ធ្វើ​អាជីវកម្ម​និង​ការ​វិនិយោគ​នៃ​តំបន់​នេះ​កាន់តែ​រឹង​មាំ និង​អាច​ឈរ ជើង​បាន​យូរអង្វែង​ជាមួយនឹង​កំណើន​ក្រុមហ៊ុន​វិនិយោគ​ថ្មី​ៗ​ចូល​មក​ជា​បន្តបន្ទាប់ ។

ក្នុង​របាយការណ៍​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​កាលពី​ពេល​ថ្មី​នេះ​បញ្ជាក់​ថា បាន​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​បាន​ទាក់ទាញ​សហគ្រាស និង​ស្ថាប័នឯកជន​ចំនួន ១៧០ មក​ពី​ប្រទេស​ចិន អឺរ៉ុប សហរដ្ឋអាមេរិក អាស៊ាន និង​តំបន់​ផ្សេង​ទៀត​បង្កើត​ការងារ​ជិត​៣​ម៉ឹ​ន​នាក់ ។

ខេត្ត​ព្រះ​សីហ​នុ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ​១១ បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC​ ។ លោក​ ជា វុ​ទ្ធី អគ្គលេខាធិការ​រង​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានឱ្យ​ដឹង​ថា ​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា​នៅ​កម្ពុជា បាន​ទាក់ទាញ​ដល់​ការ​វិនិយោគ​ឧស្សាហ កម្ម​ធំ​ៗ​និង​អាច​ឱ្យ​កម្ពុជា​ផលិត​បាន​ទំនិញ​សម្រាប់​នាំ​ចេញ និង​នាំ​មក​វិញ​នូវ​ផល​ចំណេញ​ជា​ច្រើន​មាន​ទាំង​ថវិកា ការងារ​សម្រាប់​ពលរដ្ឋ​ផង​ដែរ​។

លោក​បន្ត​ថា ចាប់តាំងពី​រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​មក ឃើញ​ថា ​សកម្មភាព​វិនិយោគ​របស់​វិនិយោគ​ទៅ​កាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា​កាន់តែ​ផុសផុល តែ​យ៉ាងណា​ក៏​មាន​តំបន់​សេដ្ឋកិច្ច​មួយ​ចំនួន​តូច មិនសូវ​ជា​មាន​សកម្មភាព​ខ្លាំង​នោះ​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ