ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រព្យសម្បតិ​មហាសេដ្ឋី​ពិភពលោកទាំង១០​​កើនឡើង​ទ្វេ​​ដង អំឡុង​កូ​វី​ដ​រាតត្បាត

2 ឆ្នាំ មុន

ពិភពលោក ៖ ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​មាន​បំផុត​ទាំង​១០​របស់​ពិភពលោក​កើនឡើង​ទ្វេ​ដង​ អំឡុង​រយៈពេល​២​ឆ្នាំ​ដំបូង​

ពិភពលោក ៖ ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​មាន​បំផុត​ទាំង​១០​របស់​ពិភពលោក​កើនឡើង​ទ្វេ​ដង​ អំឡុង​រយៈពេល​២​ឆ្នាំ​ដំបូង​នៃ​ការ​ផ្ទុះ​រាតត្បាត​កូ​វី​ដ ១៩ ខណៈ​ដែ​ភាព​ក្រីក្រ និង​វិសមភាព​ក្នុង​ពិភពលោក​កើនឡើង​។ នេះ​បើ​យោង​តាម​របាយ​ការ​របស់​អង្គការ​អន្តរជាតិ Oxfam​។

អង្គការ​នេះ​និយាយ​ថា ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​ពិភពលោក​ទាំង ១០​ហក់​ឡើង​ពី ៧០០​ពាន់​លាន​ទៅ ១,៥​លាន​លាន​ដុល្លារ ដោយ​កើន​ឡើងជា​មធ្យម ១,៣​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។

Oxfam ដែល​មាន​បេសកកម្ម​ផ្តោត​លើ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​សកលលោក និយាយ​ក្នុង​របាយការណ៍​សង្ខេប​ថា ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​ទាំងនោះ​កើនឡើង​អំឡុង​មានការ​ផ្ទុះ​រាតត្បាត​វីរុស​ជាង​ការ​កើនឡើង​កាលពី ១៤​ឆ្នាំ​មុន នៅ​ពេល​សេដ្ឋកិច្ច​ពិភពលោក​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។

អង្គការ​ហៅ​វិសមភាព (​ភាព​មិន​ស្មើគ្នា​) នេះ​ថា​ជា​អំពើ​ហឹ​ង​ក្សា​សេដ្ឋកិច្ច និង​បាន​និយាយ​ថា ភាព​មិន​ស្មើគ្នា​ទាំងនេះ​បាន​ចូលរួម​ចំណែក​ដល់​ការ​ស្លា​.​ប់រប​ស់មនុស្ស ២១.០០០​ជា​រៀងរាល់ថ្ងៃ​ដោយសារ​ការ​កង្វះ​លទ្ធភាព​ទទួល​បានការ​ថែ​ទាំង​សុខភាព អំពើ​ហិ.ង្សា​យេ​ន​ឌ័​រ ភាព​អត់ឃ្លាន និង​ការ​ប្រែប្រួល​អាកាសធាតុ​។

អង្គការ​សប្បុរសធម៌​ខាងលើ​បន្ត​ថា ការ​រាតត្បាត​ជំងឺ​បាន​ធ្វើ​ឲ្យ​មនុស្ស ១៦០​លាន​នាក់​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ ដោយ​ជនជាតិ​ដើម​ភាគតិច​មិនមែន​ជនជាតិ​ស្បែក​ស និង​ស្ត្រី​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​។

Oxfam បាន​ជំរុញ​ឲ្យ​មាន​កំណែទម្រង់​ពន្ធដា ដើម្បី​ផ្តល់​មូលនិធិ​ដល់​ការ​ផលិត​វ៉ាក់សាំង ព្រមទាំង​ការ​ថែ​ទាំង​សុខភាព ការ​សម្រប​ខ្លួន​នឹង​អាកាសធាតុ និង​ការ​កាត់​បន្ថយ​អំពើ​ហិ​​ង្សា ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​។

សូម​បញ្ជាក់​ថា បើ​តាម​បញ្ជី​ឈ្មោះ​របស់​ទស្សនាវដ្តី Forbes កំពូល​ម​មហាសេដ្ឋី​មាន​បំផុត​ទាំង ១០​របស់​ពិភពលោក ​មាន​ដូច​ជា​៖លោក Elon Musk ស្ថាបនិក​របស់​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី Tesla, ​លោក​Jeff Bezos ស្ថាបនិក​របស់ Amazon, ​លោក​Larry Page និង​លោក Sergey Brin សហ​ស្ថាបនិក​របស់ Google, ​លោក​ Mark Zuckerberg របស់ Facebook, ​លោក Bill Gates និងលោក​ Steve Ballmer របស់ Microsoft, លោក Larry Ellison អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Oracle, ​លោក​កំពូល​អ្នក​វិនិយោគទុន​អា​មេ​រិ​ក Warren Buffet និង​លោក Bernard Arnault ប្រធាន​ក្រុមហ៊ុន​ផលិតផល​ប្រណិត​បារាំង LVMH៕ (​យោង​តាម​ប្រភព​៖ Bangkok Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ