ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​លេខ​1 កន្ទុយលេខ​2

7 ឆ្នាំ មុន

នៅ​តាម​ដងផ្លូវ​ជាតិ ផ្លូវលំ​នានា​ទូ​ទាំង​ប្រទេស​…​ឱ្យ​តែ​ជា​តំបន់​ប្រជាពលរដ្ឋរ​កស៊ី​ដឹក​ជញ្ជូន​…​ជា​តំបន់​សេដ្ឋកិច្ច​…​កើតមាន​កុងត្រូលជជុះ និង​មិន​ជជុះ​…
ដុះ​ម​មិះ​ស្អេកស្កះ​…​

នៅ​តាម​ដងផ្លូវ​ជាតិ ផ្លូវលំ​នានា​ទូ​ទាំង​ប្រទេស​…​ឱ្យ​តែ​ជា​តំបន់​ប្រជាពលរដ្ឋរ​កស៊ី​ដឹក​ជញ្ជូន​…​ជា​តំបន់​សេដ្ឋកិច្ច​…​កើតមាន​កុងត្រូលជជុះ និង​មិន​ជជុះ​…
ដុះ​ម​មិះ​ស្អេកស្កះ​…​។ ក្រុម​ប៉ុស្តិ៍ត្រួតពិនិត្យ​ទាំងអស់​…​និយាយ​ឱ្យវា​សច្ចៈ​ទៅ​ចុះ​…​មិនមែន​ដើម្បី

ប្រមូលប្រាក់​ពន្ធ​ចូល​រដ្ឋ​ដោយ​ត្រឹមត្រូវ​ទេ​…​ចូល​ហោប៉ៅ​ក្រុម​…​ហោប៉ៅ​ខ្លួនឯង​…​ប្រយោជន៍​ផ្ទាល់ខ្លួន​…​កុំ​ថា​គេ​មិនដឹង !!

នយោបាយ​បង្កើត​ស្នាក់​ការ​…​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ​…​បង្កើត​ពាក្យ​ថា ចល័ត​…​។​ល​។ ជា​នយោបាយ​ចែក​គ្នា​រស់​…​នយោបាយ​ធ្វើ​ឱ្យ​អ្នករក​ស៊ីទាំងឡាយ​ឈឺចាប់​…​។ ស្ត្រី​ច្រើន​នាក់​ហើយ​ខាង​ដឹក​ទំនិញ​បង្កើត​បាន​ពាក្យ​ថា​…​មួយ​ឆ្នាំ​ៗ​រក​ស៊ីចិញ្ចឹម​តែ​ប្តី​គេ​…​ឱ្យ​លុយ​ទៅ​បាន​រួចខ្លួន​…​បើ​មិន​ឱ្យ​ទេ​…​គេ​ចាប់​ទុក​…​។ បើ​ដឹក​ត្រី ត្រី​ងាប់​…​បើ​ដឹក​ជ្រូក ជ្រូក​ងាប់​…​ម្ល៉ោះហើយ​បើ​មិន​បង់​ឱ្យ​ទេ​…​មិនបាច់រ​កស៊ី​ទេ !
មិន​ទៅ​ចាប់​អ្នក​កាប់​ឈើ​ទេ​…​ចាំ​ចាប់​ពេល​ដឹកឈើ​តាម​ផ្លូវ​…​ចាប់​យក​តែ​លុយ ។

មិន​ទៅ​ចាប់​នៅ​ព្រំដែន​ដែល​ទំនិញ​ឆ្លង​ចូល​ទេ​…​មក​ស្ទាក់​ចាប់​តាម​ផ្លូវ​…​ចាប់​យក​តែ​លុយ​…​ឱ្យ​តិច​មិន​យក​ទេ​…​យក​ទាល់តែ​អស់​ចំណេញ !
នយោបាយ​ធ្វើ​ឱ្យ​មាន​សន្តិភាព​ផ្លូវចិត្ត​របស់​អ្នករក​ស៊ី​ដឹក​ជញ្ជូន​តាម​ដងផ្លូវ​…​បើ​ធ្វើ​បាន​យូរ គឺ​ល្អ​បំផុត ។

មិនមែន​ធ្វើ​មិន​បាន​ទេ​…​ធ្វើ​បាន​តែ​ពេល​ណា​ដែល​ប្រមុខ​ដឹកនាំ​ប្រទេស​ស្រែក​…​មួយ​ដង្ហើមចង្រិត ក្រោយមក​ដដែល​…​ឱ ! អ្នកមាន​អំណាច​អើយ​…
បើ​បាន​ទៅ​កាន់​ប៉ុស្តិ៍​កុងត្រូល​តាម​ដងផ្លូវ​…​តាម​បណ្តា​ខេត្ត​នានា​…​ដូច​បាន​ទៅ​កើប​ប្រាក់​…​ហេ ! ហេ !

សម័យនេះ​គេ​តំណាល​ថា លុយលេខ​១…​កន្ទី​កន្ទុយលេខ​២…​ប៉ាក​ទី​លេខ​៣…​។ ម្ល៉ោះហើយ​អត់​កម្ចាត់​បាន​ទេ អា​រឿង​ប្រមូល​តាម​ដងផ្លូវ​នេះ ៕
              អា​ឡេវ