ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រំលោ.ភភ្លើងស្តុប! រថយន្ត​ធុនធំ ១គ្រឿង បើកទៅបុករថយន្តបែន ហើយរ៉េចង្កូត បុកបង្គោលភ្លើង និងបុកចូលផ្ទះថ្ម

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ រថយន្តធុនធំ ១គ្រឿង បាន​បើករំលោភភ្លើងស្តុប ហើយទៅបុករថយន្តបែន និងបាន​រ៉េចង្កូត បុកបង្គោលភ្លើង ព្រមទាំងបុក​ចូលផ្ទះថ្ម បណ្តាលឲ្យ​ខូចខាត តែគ្មានអ្នកគ្រោះថ្នាក់ឡើយ។…

បន្ទាយមានជ័យ៖ រថយន្តធុនធំ ១គ្រឿង បាន​បើករំលោភភ្លើងស្តុប ហើយទៅបុករថយន្តបែន និងបាន​រ៉េចង្កូត បុកបង្គោលភ្លើង ព្រមទាំងបុក​ចូលផ្ទះថ្ម បណ្តាលឲ្យ​ខូចខាត តែគ្មានអ្នកគ្រោះថ្នាក់ឡើយ។ ហេតុការណ៍នេះ បាន​កើតឡើង នៅវេលាម៉ោង ៤ និង​៥០នាទី ល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅផ្លូវបំបែកជាបួន ចំណុចភ្លើងស្តុប ក្នុង​ភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

អ្នកឃើញហេតុការណ៍ បានប្រាប់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍ កើតឡើង មានរថយន្តធុនធំ ពាក់ស្លាក​លេខ ភ្នំពេញ 3C-5506 បានបើកបរ ក្នុងទិសដៅ ពីកើត ទៅលិច ក្នុងល្បឿនលឿន ហើយរំលោភភ្លើងស្តុប ពណ៌ក្រហម បានបើក​ទៅបុក​រថយន្តបែន ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-8717 ដែលបើកបរពីត្បូង មកជើង ហើយរ៉េចង្កូត ទៅបុកបង្គោលភ្លើង និងបុក​ចូលផ្ទះថ្ម នៅជិតនោះ បណ្តាលឲ្យ​ខូចខាត តែគ្មានអ្នករងគ្រោះថ្នាក់ទេ​។

ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍ កើតឡើង មន្ត្រីនគរបាល​ចរាចរណ៍នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានពិនិត្យវាស់វែង ហើយប្រាប់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ដោយសារ​រថយន្តធុនធំ ១គ្រឿង ម៉ាក់សឺមីរ៉ឺម៉កសណ្តោងកន្ទុយ បានបើករំលោភភ្លើងស្តុប ហើយទៅបុករថយន្តបែន ១គ្រឿងទៀត ដែលបើកឆ្លងផ្លូវ ទើបបណ្តាលឲ្យរ៉េចង្កូត ទៅបុកបង្គោលភ្លើង បាក់ ហើយរុលទៅបុកផ្ទះថ្ម បណ្តាលឲ្យ​ខូចខាត។ តែសំណាង ដែល​គ្មានអ្នករងគ្រោះ។

មន្ត្រីនគរបាលចរាចរណ៍ បានបន្ត​ថា ក្រោយវាស់វែង រថយន្តទាំង ២គ្រឿង ​ត្រូវបានអូសយកទៅរក្សាទុក នៅការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីដោះស្រាយគ្នា តាមច្បាប់​៕ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ