ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​សង្ឃ ពឿ​យ មេត្តា ត្រូវ​ចាប់ខ្លួន​តាម​បណ្តឹង​របស់​លោកជំទាវ​ឧកញ៉ា សៀង ចាន់​ហេង

2 ឆ្នាំ មុន
  • ភ្នំពេញ

លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២២ បាន​បើក​ការ​ស៊ើបសួរ​លើ​អតីត​សង្ឃ​មួយ​អង្គ ពាក់ព័ន្ធ​សំណុំរឿង

រាជធានី​ភ្នំពេញ ៖ លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២២ បាន​បើក​ការ​ស៊ើបសួរ​លើ​អតីត​សង្ឃ​មួយ​អង្គ ពាក់ព័ន្ធ​សំណុំរឿង​. បរិហារកេរ្តិ៍​ជា​សាធារណៈ​. ប្រើប្រាស់​ត្រា​ក្លែងក្លាយ​. បន្លំ​ឯកសារ​សាធារណៈ​. ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​. ញុះញង់​ឲ្យ​មានការ​រើសអើង និង​បាតុកម្ម តាម​ពាក្យបណ្តឹង​អន្តរាគមន៍​របស់​លោក​ជំទាវ​ឧកញ៉ា សៀង ចាន់​ហេង ។

អតីត​សង្ឃ​ខាងលើ​នោះ​មានឈ្មោះ ពឿ​យ មេត្តា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ជនជាប់សង្ស័យ​ជា​អតីត​សង្ឃ ពឿ​យ មេត្តា ត្រូវ​បាន​សមត្ថកិច្ច​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​ក្រសួងមហាផ្ទៃ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២២ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​តាម​ពាក្យ​បណ្តឹងសុំ​អន្តរាគមន៍​របស់​លោកជំទាវ​ឧកញ៉ា សៀង ចាន់​ហេង ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​អតីត​សង្ឃ​ខាងលើ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មានការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​មុខ​ភូមិ​គ្រឹះ​លោក​ជំទាវ​ឧកញ៉ា សៀង ចាន់​ហេង ពាក់ព័ន្ធ​ដី​វត្ត​នៅ​ប្រទេស​ជប៉ុន ។

យោង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២២ បង្ហាញ​ឲ្យ​ឃើញ​ថា អតីត​សង្ឃ ពឿ​យ មេត្តា ត្រូវ​ចូល​បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​កណ្តាល​សន្តិសុខ នៃ​ក្រសួងមហាផ្ទៃ ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២២ ខាង​មុខ​នេះ ។

ដើមចម​នៃ​ការ​ចាប់ខ្លួន​អតីត​សង្ឃ​នោះ បាន​បញ្ជាក់​ថា សង្ឃដីកា​សម្រេច​មួយ​ស្ដី​ពី ដំណោះស្រាយ​ករណី​អធិករណ៍​នៅ​វត្ត​បារមី​គិរី​ខេមរា ភ្នំ​បិតា​ធំ ហៅ​វត្ត​លោកយាយ​ជំទាវ​ហេង នៅ​ប្រទេស​ជប៉ុន បាន​ចេញ​នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២១ នេះ មាន​រហូត​ដល់​ចំនួន​៩​ប្រការ ។

ក្នុង​សង្ឃដីកា​សម្រេច​នេះ គឺ​បាន​ថ្វាយ​ប្រគល់​សិទ្ធិ​គ្រប់គ្រង និង​កាន់កា​.​ប់​ដី​វត្ត​លោកយាយ​ជំទាវ​ហេង នៅ​ប្រទេស​ជប៉ុន ដល់​គណៈសង្ឃ​នាយក គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ទុកជា​គរុ​ភ័​ណ្ឌ​សង្ឃ និង​សម្បត្តិ​មរតក​ពុទ្ធសាសនា​ថេរវាទ​កម្ពុជា តទៅ ។

ជាមួយ​គ្នា​នោះ សង្ឃដីកា​សម្រេច​ក៏​បាន​ឲ្យ​ព្រះ​ទេវ​ស​ត្ថា ពឿ​យ មេត្តា និង​ក្រុមការងារ​ត្រូវ​បញ្ចប់​អធិករណ៍ ការ​តវ៉ា និង​ការ​ទាមទារ​ដី​វត្ត​លោកយាយ​ជំទាវ​ហេង ព្រមទាំង​សំណង​ពី​គ្រប់​ភាគី​ទាំងអស់​ក្នុង​អធិករណ៍​នេះ ពេល​នេះ​តទៅ ។

សង្ឃដីកា​សម្រេច​នេះ ក៏​បាន​ព្រមាន​ដែរ​ថា «​ក្នុង​ករណី​មិន​គោរព​តាម​សង្ឃដីកា​សម្រេច​នេះ សាមីខ្លួន​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​វិន័យ និង​ច្បាប់​ជា​ធរមាន​» ។ ដូច្នេះ​អតីត​សង្ឃ ពឿ​យ មេត្តា អាច​នឹង​ពាក់ព័ន្ធ​ដីកា​សម្រេច ដូច​រៀបរាប់​ខាងលើ​នេះ ទើបត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ