ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រឡាញ់​គ្នា​១២​ឆ្នាំ​! ស្រី​ស្អាត កែវ ចាន់​និមល ទទួលស្គាល់​ជីវិត​ប្តី​ប្រពន្ធ​នាង​ដូច​ចាន​ក្នុង​រាវ

2 ឆ្នាំ មុន
  • ភ្នំពេញ

ពិធី​ការិនី​ដ៏​មាន​ប្រជាប្រិយ​នាង កែវ ចាន់​និមល បាន​សារភាព និង​ទទួលស្គាល់​ថា ជីវិត​ជា​ប្តី​ប្រពន្ធ​របស់​នាង គឺ​មិន​ខុស​ពី​គ្រួសារ​ផ្សេង​ទៀត​ឡើយ ពោល​គឺ​ប្រៀប​បាន​ចាន​នៅ​ក្នុង​រាវ ក្រោយ​ការ​ចាប់ដៃ​គ្នា​ប្រមាណ​១២​ឆ្នាំ​មកនេះ

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​ដ៏​មាន​ប្រជាប្រិយ​នាង កែវ ចាន់​និមល បាន​សារភាព និង​ទទួលស្គាល់​ថា ជីវិត​ជា​ប្តី​ប្រពន្ធ​របស់​នាង គឺ​មិន​ខុស​ពី​គ្រួសារ​ផ្សេង​ទៀត​ឡើយ ពោល​គឺ​ប្រៀប​បាន​ចាន​នៅ​ក្នុង​រាវ ក្រោយ​ការ​ចាប់ដៃ​គ្នា​ប្រមាណ​១២​ឆ្នាំ​មកនេះ​។

យ៉ាងណា កែវ ចាន់​នី​មល បាន​លើក​សរសើរ​ស្វាមី​ខ្លួន​ថា ការ​ឈ្លោះប្រកែក​គ្នា​នោះ គឺ​គ្រាន់តែ​ជា​ការ​កែ​លម្អ​គ្នា​ទៅ​វិញ​ទៅ​មក ខណៈ​ពេល​ស្វាមី​របស់​នាង​មិន​ធ្វើ​អោយ​នាង​ស្គាល់​ពាក្យ​ថា​ប្រចណ្ឌ​នោះ​ឡើយ​។

កែវ ចាន់​និមល បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា អ្នក​ណា​ថា​ប្តី​ប្រពន្ធ​ពេល​នៅ​ជាមួយ​គ្នា​កាន់តែ​យូរ​ចិត្តគំនិត​ដូច​គ្នា និង​កាន់តែ​ស្និត​គ្នា? រឿង​ពិត​គឺ​ដូច​ចាន​ក្នុង​រាវ ដូច​អណ្តាត​និង​ធ្មេញ កាន់តែ​ចង់​មានបាន គឺ​កាន់តែ​ឆ្ងាយ​ពី​គ្នា តែ​យើង​ឈ្លោះប្រកែក​គ្នា​ដោយសារ​តែ​ចង់​កែ​លម្អរ​គ្នា​។

នាង​បញ្ជាក់​ថា យើង​គ្មាន​ពេល​ស្និត​ស្នាល ផ្អែមល្ហែម​ក៏​ដោយសារ​តែ​យើង​គិត​ពី​អនាគត​គ្រួសារ អរគុណ​ដែល​ធ្វើ​អោយ​នារី​ម្នាក់​នេះ​មិន​ដែល​ស្គាល់​រសជាតិ​ពាក្យ​ថា ប្រចណ្ឌ​រីករាយ​ថ្ងៃ​ខួប​អា​ពា​ពិពាហ៍ 12​ឆ្នាំ​Daddy សូ​វ៉ា​ត សីលា​។

ជា​ការ​កត់សម្គាល់ កែវ ចាន់​និមល មិន​ត្រឹមតែ​ជោគជ័យ​ខ្លាំង​នៅ​ក្នុង​ការងារ​សិល្បៈ​នោះ​ទេ តែ​នាង​គឺជា​តារា​ស្រី​មួយ​រូប ដែល​តែងតែ​បង្ហាញ​ពី​ភាព​ជោគជ័យ ផ្អែមល្ហែម កក់ក្ដៅ​បំផុត ពី​ជីវិត​គូ​ទៀត​ផង​។

ជា​រឿយ​ៗ កែវ ចាន់​និមល តែងតែ​បង្ហាញ​ពី​ជីវិត​គូ​ដ៏​មាន​សុភមង្គល​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ព្រមទាំង​សរសេរ​រៀបរាប់​ពី​រឿងរ៉ាវ​ជីវិត​គូ​របស់​ខ្លួន បង្ហាញ​ទៅ​កាន់​មហាជន​ផង​ដែរ​។ បើ​ទោះបីជា ពិធី​ការិនី​រូប​នេះ បាន​រៀប​ការ​កសាង​គ្រួសារ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ក៏​ពិតមែន តែ​ចំណង​ស្នេហ៍​របស់​នាង​នៅ​តែ​មាន​ភាព​ស្អិត​ល្មួត ប្រៀប​ដូច​ជា​គូស្នេហ៍​ថ្មោងថ្មី​អ៊ីចឹង​។

បើ​ទោះបី​ធ្លាប់​ជួប​រឿង​មិនល្អ​ក្នុង​រង្វង់​គ្រួសារ​កន្លង​មក​ក៏​ដោយ ប៉ុន្តែ កែវ ចាន់​និមល និង​ស្វាមី នៅ​តែ​អាច​រក្សា​បាន​នូវ​ចំណង​ជីវិត​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​បាន​យ៉ាង​រឹង​មាំ​ដដែល​។ កន្លង​មក កែវ ចាន់​និមល ក៏​ធ្លាប់​លើក​ឡើង​ថា ទោះ​មនុស្ស​ប្រុស​ម្នាក់​នេះ​(​ស្វាមី​នាង​) មិន​មាន​អ្វី​ច្រើន តែ​គាត់​ក៏​អាច​ឱ្យ​ប្រពន្ធ​កូន​រស់នៅ​ដូច​ព្រះ​នាង​រហូត​មក​ដល់​សព្វថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ