ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​រថភ្លើង​ដឹក​ទំនិញ​​​​​​ជាច្រើន​ ​រង​ការ​​ប្លន់ស្ទើរ​​​រៀង​រាល់​ថ្ងៃ​ ពេល​រថភ្លើង​ឈប់​ភ្លាមៗ

2 ឆ្នាំ មុន

ទូរថភ្លើង​ដឹក​ទំនិញ​ជា​ច្រើនរាប់សិប​ទូ​​​ ត្រូវ​ពួក​ចោរប្លន់​រៀងរាល់ថ្ងៃ នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ឆ្លៀតឱកាស​រថភ្លើង​ឈប់ ដើម្បី​យក​ទំនិញ​នានា ដោយ​បន្សល់​ទុក​ចោល​តាម​ផ្លូវដែក

សហរដ្ឋអាមេរិក ៖ ទូរថភ្លើង​ដឹក​ទំនិញ​ជា​ច្រើនរាប់សិប​ទូ​​​ ត្រូវ​ពួក​ចោរប្លន់​រៀងរាល់ថ្ងៃ នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ឆ្លៀតឱកាស​រថភ្លើង​ឈប់ ដើម្បី​យក​ទំនិញ​នានា ដោយ​បន្សល់​ទុក​ចោល​តាម​ផ្លូវដែក​នូវ​កេស​កា​តុង​រាយ​ប៉ាយ ក្រោយ​យក​របស់របរ ព្រមទាំង​បណ្ដា​ផលិតផល ដែល​គេ​ទិញ​តាម​អ៊ី​ន​ធើ​រ​ណេ​ត ដែល​មិន​បាន​បញ្ជូន​ទៅ​ដល់​គោលដៅ​ ព្រោះ​តែ​ក្រុម​​ចោរប្លន់​លួច​យក​អស់​​ទៅ​ហើយ។

ក្រុមហ៊ុន​ធំ​ៗ​​របស់​អា​មេ​រិ​ក ដូច​ជា​អា​ម៉ា​ហ្សូ​ន ​TARGET UPS FEDEX ជាដើម​ ទាក់ទិន​នឹង​ការ​ប្លន់​លួច​យក​ទំនិញ ដែល​កើត​មាន​ច្រើន​​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ​។ ពួក​ចោរ​ឆ្លៀតឱកាស​ខ្សែ​រថភ្លើង​ដ៏​វែង​ពេល​ឈប់​ ដើម្បី​ឡើង​លើ​បណ្ដា​កុងតឺន័រ​ដឹក​ទំនិញ ដែល​ពួក​គេ​អាច​បើក​កុងតឺន័រ​ទាំងនោះ​បាន​ដោយ​ស្រួល​ជាមួយ​ដង្កាប់​។ ពួក​ចោរ​​បាន​ទាញ​យក​កេស​ទំនិញ​ ដោយ​រើ​យក​តែ​របស់​ដែល​​ចាំបាច់​នានា ហើយ​ចោល​បណ្ដា​ទំនិញ​ដែល​គេ​គិត​ថា ​យក​ទៅ​លក់​មិន​បាន​ថ្លៃ ឬ​ពិបាក​លក់​ដូច​ជា ​ឧបករណ៍​ធ្វើតេស្ត​កូ​វី​ដ បណ្ដា​គ្រឿង​សង្ហារ​រឹម ​ឬ​ថ្នាំពេទ្យ​ជាដើម​។

ចាប់តាំងពី​ខែធ្នូ​ ឆ្នាំ​២០២០​មក​ ប្រតិបត្តិ​ករ​ផ្លូវដែក UNION PACIFIC កត់សម្គាល់​ឃើញ មានការ​កើនឡើង​ដល់​១៦០% ការ​លួច​អម​ជាមួយ​ការ​កើនឡើង​នៃ​ការ​វាយប្រហារ​លើ​រាង​កាយ​ និង​ការ​ប្លន់​ដោយ​អាវុធ សំដៅលើ​បណ្ដា​និយោជិត​របស់​ក្រុមហ៊ុន​ UNION PACIFIC ​។ យោង​តាម​បណ្ដា​តួលេខ​ចេញផ្សាយ​ដោយ​ UNION PACIFIC ​ថា កុងតឺន័រ​ដល់​ជាង​៩០​ត្រូវ​បាន​គេ​ប្លន់ គិត​ជា​មធ្យម​ក្នុង​១​ថ្ងៃ ​នៅ​ក្រុង​ឡូ​ស​អេ​ន​ចឹ​ឡេ​ស ក្នុង​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២១។

ដើម្បី​ទប់ស្កាត់​បាតុភូត​នេះ​ UNION PACIFIC បាន​​និយាយ​ថា បាន​ពង្រឹង​វិធានការ​ត្រួតពិនិត្យ​ដូច​ជា ប្រព័ន្ធ​ដ្រូ​ន ​និង​ប្រព័ន្ធ​កាមេរ៉ា​ និង​ជ្រើសរើស​ថែម​ទៀត​នូវ​ប៉ូលិស ដើម្បី​ការពារ​បណ្ដា​ផ្លូវដែក​ និង​ក្បួន​រថភ្លើង​។ ជាមួយ​ប៉ូលិស​ក្រុង​ឡូ​ស​អេ​ន​ចឹ​ឡេ​ស មនុស្ស​ជាង​១០០​នាក់​ត្រូវ​ចាប់ខ្លួន​រយៈពេល​៣​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២១ ពិ​បទ​ប្លន់​​ និង​លួច​តាម​រថភ្លើង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ