ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EPL ៖ Man City ដាច់​១៣​ពិន្ទុ​កំពូល​តារាង ខណៈ Coutinho សង្គ្រោះ Aston Villa ពី​បរាជ័យ

2 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុម​មេឃ​ខៀវ Manchester City ដាច់​១៣​ពិន្ទុ​លើ​កំពូល​តារាង​ក្រប​ខណ្ឌ English Premier League (EPL) គិត​ត្រឹម​ស​

អង់គ្លេស ៖ ក្រុម​មេឃ​ខៀវ Manchester City ដាច់​១៣​ពិន្ទុ​លើ​កំពូល​តារាង​ក្រប​ខណ្ឌ English Premier League (EPL) គិត​ត្រឹម​ស​ប្តា​ហ៍​ទី​២២ ក្រោយ​យកឈ្នះ​លើ​ក្រុម​តោ​ខៀវ Chelsea ក្នុង​លទ្ធផល ១-០ កាលពី​យប់មិញ​។

៣​ពិន្ទុ​របស់​ម្ចាស់ផ្ទះ Man City រកបាន​ដោយ​ខ្សែបម្រើ Kevin De Bruyne នៅ​នាទី​៧០​។ តាម​រយៈ​ជ័យជម្នះ​នេះ ក្រុម​របស់​លោក Pep Guardiola មាន​៥៦​ពិន្ទុ តាម​ពីក្រោយ​ដោយ Chelsea ដែល​មាន​៤៣​ពិន្ទុ​។

១​គូ​ទៀត ក្រុម​បិសាច​ក្រហម Manchester United បាន​ត្រឹម​ខកចិត្ត ក្រោយ​ត្រូវ​ក្រុម​ម្ចាស់ផ្ទះ Aston Villa វាយបក​តាម​ស្មើ​នៅ​ចុង​ម៉ោង​ដោយ​លទ្ធផល ២-២​។

ខ្សែបម្រើ Bruno Fernandes ជា​អ្នក​រកបាន​២​គ្រាប់​នាំមុខ​មុន​ឱ្យ Man Utd នៅ​នាទី​៦ និង​៦៧​។ ចំណែក​២​គ្រាប់​វាយបក​របស់ Aston Villa រកបាន​ដោយ​ខ្សែបម្រើ Jacob Ramsey នៅ​នាទី​៧៧ ខណៈ​ខ្សែបម្រើ​ប្រយុទ្ធ​ចំណូល​ថ្មី Philippe Coutinho ដែល​ផ្លាស់​ពី​ក្លិប Barcelona ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​កាលពី​ថ្ងៃ​ទី​៧ ខែមករា រក​គ្រាប់​ថ្ងៃ​បង្ហាញខ្លួន​លើក​ដំបូង និង​ជា​គ្រាប់​ទី​២​នៅ​នាទី​៨១ សង្គ្រោះ Aston Villa ពី​បរាជ័យ​សម្រាប់​ជំនួប​នេះ​។ Man Utd ស្ថិត​នៅ​លេខ​៧ មាន​៣២​ពិន្ទុ រីឯ Aston Villa នៅ​លេខ​១៣ មាន​២៣​ពិន្ទុ​។​

ដោយឡែក​ជំនួប​រវាង Tottenham Hotspur នឹង Arsenal ដែល​ស្គាល់​ថា​ជំនួប North London Derby ត្រូវ​សម្រេច​ពន្យារពេល​ជា​ផ្លូវការ បន្ទាប់​ពី Arsenal ស្នើ​ទៅ​ក្រប​ខណ្ឌ Premier League ដោយ​អះអាង​ថា ពួក​គេ​មាន​កីឡាករ​ជា​ច្រើន​ដែល​ឆ្លង​កូ​វី​ដ​-១៩, រង​របួស និង​ជាប់​ភារកិច្ច​ជាមួយ​ប្រទេស​ពួក​គេ​ក្នុង​ការ​ប្រកួត​ពានរង្វាន់ Africa Cup of Nations 2021៕ (​ដកស្រង់​ចេញពី Sky Sports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ