ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣០០​គ្រួសាររស់​​នៅ​សង្កាត់​ព្រែក​ប្រា ទទួល​អំណោយ​សប្បុរស

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អំណោយ​សប្បុរសធម៌​ជា​ច្រើន រួម​មាន​គ្រឿង​ឧបភោគបរិភោគ​ ជា​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ តាម​រយៈ​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ បាននាំ​យក​មក​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជួប​ការ​លំបាក​ចំនួន​៣០០​គ្រួសារ ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ…

រាជធានី​ភ្នំពេញ ៖ អំណោយ​សប្បុរសធម៌​ជា​ច្រើន រួម​មាន​គ្រឿង​ឧបភោគបរិភោគ​ ជា​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ តាម​រយៈ​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ បាននាំ​យក​មក​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជួប​ការ​លំបាក​ចំនួន​៣០០​គ្រួសារ ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ នា​វេលា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២២ ។

ការ​ចុះ​នាំ​យក​អំណោយ​ចែក​ជូន​ខាងលើ​នេះ ធ្វើ​ឡើង​ក្រោម​វត្តមាន​លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ និង​លោក​ចៅសង្កាត់​ព្រែក​ប្រា រួមទាំង​ក្រុម​មន្ត្រី​ក្រោម​ឱវាទ នឹង​អ្នកគ្រប់គ្រង​ក្រុមហ៊ុនឯកជន​ផង​ដែរ ។

​ឆ្លៀត​​ក្នុង​ឱកាស​នោះ លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​សម្តែង​នូវ​ទឹកចិត្ត​សប្បាយ​រីករាយ និង​សូម​ថ្លែងអំណរគុណ ចំពោះ​ក្រុមហ៊ុនព្រី​ន​ស៍ ហូល​ឌី​ង គ្រុប ដែល​បាន​បន្តសកម្មភាព​សប្បុរសធម៌ តាម​រយៈ​អាជ្ញាធរ​ខណ្ឌ​ក្នុង​ការ​ផ្តល់​ជា​គ្រឿង​ឧប​ភោគបរិភោគ ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ផង​ដែរ ។ ហើយ​ការ​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌​នេះ គឺជា​លើក​ទី​១ ក្នុង​ឆ្នាំ​២០២២​នេះ ប៉ុន្តែ​ជា​លើក​២ នៃ​សកម្មភាព​មនុស្សធម៌ ដែល​លើក​ទី​១ គឺ​បាន​ចែក​ជូន​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១ ។

លោក​អភិបាល​ខណ្ឌបាន​បញ្ជាក់​ថា នេះ​គឺជា​វប្បធម៌​ចែករំលែក​ដ៏​ប្រពៃ​មួយ ដែល​ក្រុមហ៊ុន​ខាងលើ​នេះ មានទឹក​ចិត្តសប្បុរស​ចំពោះ​ប្រជា​ពលរដ្ឋ​ក្រីក្រ ដែល​កំពុង​ជួប​ទុក្ខ​លំបាក ហើយ​ក៏​ជា​សកម្មភាព​សបញ្ជាក់​អោយ​ឃើញ​ពី​ទឹកចិត្ត​អាណិតអាសូរ​ចូល​ចិត្ត​ស្រលាញ់ ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ