ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួយ​រត់ពន្ធ​មនុស្ស​អស់​លក្ខ​ត្រូវ​ប៉ូ​លិ​ស​ចាប់​បានក្រោយ​រត់គេច​ខ្លួន ​អស់​ជិត ៧​ឆ្នាំ

2 ឆ្នាំ មុន

បុរស​ជនជាតិ​ថៃ​វ័យ ៣៨​ឆ្នាំ​ម្នាក់​ ដែល​ប៉ូ​លិ​ស​កំពុង​តាម​ប្រមាញ់​ពី​បទ​រត់ពន្ធ​មនុស្ស ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​សៅរ៍​នេះ​ ក្នុង​ប្រទេស​ថៃ ក្រោយ​ពេល​រត់​គេ​ខ្លួន​ទៅ​ធ្វើការ​នៅ​ម៉ា​ឡេ​ស៊ី​អស់​រយៈពេល​ជិត ៧​ឆ្នាំ​។ ជនសង្ស័យ​នេះ​ឈ្មោះ Chamsudin Tordin…

បុរស​ជនជាតិ​ថៃ​វ័យ ៣៨​ឆ្នាំ​ម្នាក់​ ដែល​ប៉ូ​លិ​ស​កំពុង​តាម​ប្រមាញ់​ពី​បទ​រត់ពន្ធ​មនុស្ស ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​សៅរ៍​នេះ​ ក្នុង​ប្រទេស​ថៃ ក្រោយ​ពេល​រត់​គេ​ខ្លួន​ទៅ​ធ្វើការ​នៅ​ម៉ា​ឡេ​ស៊ី​អស់​រយៈពេល​ជិត ៧​ឆ្នាំ​។

ជនសង្ស័យ​នេះ​ឈ្មោះ Chamsudin Tordin ជា​ប្រជាជន​មក​ពី​ស្រុក Muang នៃ​ខេត្ត Satun ប្រទេស​ថៃ​។ គាត់​ត្រូវ​បាន​តុលាការ​ចេញ​ដីការ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី ១៨ ខែឧសភា ឆ្នាំ ២០១៥​ពី​បទ​រត់ពន្ធ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។

ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ទៅ​ធ្វើ​កម្មករ​នេសាទ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​។ ប៉ុន្តែ​ទីបំផុត​គាត់​ត្រូវ​បាន​ប៉ូ​លី​ស​ថៃ​ឃាត់ខ្លួន​នៅ​ថ្ងៃនេះ ក្រោយ​ពេល​វិល​ត្រឡប់​មក​ថៃ​វិញ​តាម​ច្រក​អន្តោប្រវេសន៍ Sadao​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ប៉ូ​លី​ស​អន្តោប្រវេសន៍​។

បុរស​រូប​នេះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​រត់​ជន​អន្តោ​ប្រវេ​ន៍​រ៉ូ​ហ៊ីង​យ៉ា​ជា​ច្រើន​នាក់​តាម​ច្រកព្រំដែន​ម៉ា​ឡេ​ស៊ី​ថៃ ក្នុង​ខេត្ត Skongkhla និង​ខេត្ត Satun កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​។

គាត់​ប្រឈម​នឹង​ការ​ចោទប្រកាន់ ៤​ករណី​រួម​មានការ​ឃុបឃិត​ក្នុង​ការ​ជួញដូរ​មនុស្ស​ដោយ​រំ​លោ​.​ភ​បំពាន​លើ​មនុស្ស​អាយុ​ក្រោម ១៥​ឆ្នាំ ជួយ​អន្តោប្រវេសន៍​ឆ្លង​ដែន​ចូល​ទឹកដី​ថៃ​ដោយ​ខុសច្បាប់ ឃុំខ្លួន​មនុស្ស និង​បំ​បិត​សេរីភាព និង​ឃុបឃិត​ជាមួយ​ក្រុម​ចាប់ជំរិត​ដើម្បី​ទាមទារ​យក​ប្រាក់​លោះ​ពី​ជន​រង​គ្រោះ​៕ (​យោង​តាម​ប្រភព​៖ Bangkok Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ