ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទូទាត់​ប្រាក់​តាម​អេ​ឡិច​ត្រូ​និ​ក មាន​ទំហំ​ប្រាក់ ជាង​ ១៩៩ ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការ​ទូទាត់​តាម​អេ​ឡិច​ត្រូ​និក​បាន​កើនឡើង​ខ្លាំង​ក្នុង​ពេលការ​រាតត្បាត​ជំងឺ​កូ​វី​ដ​ ១៩​ ។ លោក ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​កម្ពុជា ​ឲ្យ​ដឹង​ថា​…

រាជធានីភ្នំពេញ ៖ ការ​ទូទាត់​តាម​អេ​ឡិច​ត្រូ​និក​បាន​កើនឡើង​ខ្លាំង​ក្នុង​ពេលការ​រាតត្បាត​ជំងឺ​កូ​វី​ដ​ ១៩​ ។ លោក ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​កម្ពុជា ​ឲ្យ​ដឹង​ថា​ ស្រប​តាម​ដំណើរការ​សេដ្ឋកិច្ច​ និង​ការ​រស់នៅ​តាម​គន្លង​ថ្មី ធនាគារជាតិ​នៃ​កម្ពុជា​បាន​អភិវឌ្ឍ​និង​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​អេ​ឡិ​ក​ត្រូ​និក ដែល​បាន​សម្រួល​ដល់​ការ​ទូទាត់​និង​ការ​ផ្ទេរ​ប្រាក់ ក្នុង​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ទាំង​ក្នុង​ និង​ក្រៅប្រទេស ​។

លោក អ៊ុ​ក សា​រ៉ាត ប្រធាន​នាយកដ្ឋាន​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​និយាយ​ថា ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​នៅ​កម្ពុជា​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ និង​កំពុង​វិ​វត្ត​ទៅ​រក​ការ​ទូទាត់​ឌី​ជី​ថ​ល​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ សេវា និង​ឧបករណ៍​ទូទាត់​ថ្មី​ៗ​ ។ លោក​បាន​បញ្ជាក់​ថា ក្នុង​ឆ្នាំ ​២០២១ ការ​ទូទាត់​អេ​ឡិច​ត្រូ​និក​បាន​កើនឡើង​ធៀប​នឹង​ឆ្នាំ ​២០២០ ដោយ​ប្រតិបត្តិការ​ទូទាត់​អេ​ឡិច​ត្រូ​និក​មាន​ចំនួន ៦៩៨,៨ លាន​ប្រតិបត្តិការ (​គិត​ជា​ទឹកប្រាក់ ១៩៩,៧៦ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៧៨៧% នៃ​ផលិតផល​សរុប​)​ ។

មន្ត្រី​បញ្ជាក់​ថា ​ជាមួយនឹង​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​មួយ​ចំនួន​បាន​ដាក់​ឱ្យ​ប្រើប្រាស់​សេវា​ផ្ទេរ​ប្រាក់ និង​ទូទាត់​ឆ្លង​ដែន​តាម​រយៈ​មធ្យោបាយ​ឌី​ជី​ថ​ល បន្ថែម​ពីលើ​ការ​ផ្តល់​សេវា​តាម​ភ្នាក់ងារ ​និង​បញ្ជរ​ ។

រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាប់ផ្តើម​ដាក់​ឱ្យ​ប្រើប្រាស់​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច (EFT) កាលពី​ខែមីនា ឆ្នាំ ​២០១៨ មុន​ផ្ទុះ​ជំងឺ​កូ​វី​ដ​ ១៩ ​។ មន្ត្រី​ធានា​គារ​ជាតិ​កម្ពុជា​អះអាង​ថា ​សេវា​ទូទាត់​អេ​ឡិច​ត្រូ​និ​ក​បាន​ដើរតួ​នាទី​សំខាន់​នៅ​ពេល​កូ​វី​ដ​ ១៩ ​នេះ​ ។
ប្រព័ន្ធ​ប្រតិបត្តិការ ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ក «​បាគង​»​ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​កាលពី​ចុងខែ​តុលា ឆ្នាំ ​២០២០​ នេះ ​។

«​បាគង​»​ បាន​កំពុង​ក្លាយជា​សេវា​ទូទាត់ និង​ផ្ទេរ​ប្រាក់​ឆ្លង​ដែន​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ធ្វើ​ឲ្យ​ងាយស្រួល​ដល់​ពលរដ្ឋ​នៅ​ក្រៅប្រទេស អាច​ផ្ញើរ​ប្រាក់​មក​កាន់​ក្រុម​គ្រួសារ តាម​ប្រព័ន្ធ​បាគង មាន​កម្រៃ​ទាប ងាយស្រួល និង​សុវត្ថិភាព​ ។

លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់​ថា ទន្ទឹម​នឹង​នេះ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​បាគង ជា​ការ​រួមចំណែក ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​ផ្នែក​ឌី​ជី​ថ​ល នៃ​បដិវត្ត​ឧស្សាហកម្ម​ទី​ ៤ ស្រប​តាម​បរិបទ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ក្នុង​តំបន់​អាស៊ាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ