ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យធនាគារក្នុងស្រុកថ្មីមួយទិញបំណុលតម្លៃ១០លានដុល្លារ ពីគម្រោងព្រលានយន្តហោះអន្តរជាតិតេជោ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​អំពាវនាវ​ស្នើ​ឲ្យ​វិស័យ​ធនាគា និង​ហិរញ្ញវត្ថុ​ក្នុងស្រុក និង​ក្រៅ​ស្រុក ចូលរួម​ទិញ​គម្រោង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​តេ​ជោ ធនាគា​ក្នុងស្រុក​មួយ​បាន​សម្រេច​បោះទុន​ទិញ​បំណុល​ក្នុង​តម្លៃ​១០​លាន​ដុល្លារ​ពី​គម្រោង​ព្រ​លាន​យន្ត​នេះ ។ ធនាគារពាណិជ្ជ អាល់​ហ្វា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​អំពាវនាវ​ស្នើ​ឲ្យ​វិស័យ​ធនាគា និង​ហិរញ្ញវត្ថុ​ក្នុងស្រុក និង​ក្រៅ​ស្រុក ចូលរួម​ទិញ​គម្រោង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​តេ​ជោ ធនាគា​ក្នុងស្រុក​មួយ​បាន​សម្រេច​បោះទុន​ទិញ​បំណុល​ក្នុង​តម្លៃ​១០​លាន​ដុល្លារ​ពី​គម្រោង​ព្រ​លាន​យន្ត​នេះ ។

ធនាគារពាណិជ្ជ អាល់​ហ្វា ម​.​ក នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២២​នេះ បាន​សម្រេច​វិនិយោគ​១០​លាន​ដុល្លារ លើ​មូល​ប​ត្រ​បំណុល​របស់​ក្រុមហ៊ុន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ដើម្បី​ចូលរួម​គាំទ្រ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ ។

ពិធី​ចុះហត្ថលេខា​នេះ ធ្វើ​ឡើង​រវាង​ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) តំណាង​ដោយ​លោក ឆា​រស៍ វ៉ា​ន់ ជា​អគ្គនាយករង និង​ធនាគារពាណិជ្ជ អាល់​ហ្វា ម​.​ក តំណាង​ដោយ​ឧកញ៉ា លី ឃុន​ថៃ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រោម​អធិបតីភាព​អ្នកឧកញ៉ា​បណ្ឌិត ពុង ឃាវ​សែ ។

ធនាគារ​បាន​បញ្ជាក់​ថា ទឹកប្រាក់​វិនិយោគ ដែល​ទទួល​បាន​ពី​មូល​ប​ត្រ​បំណុល​នេះ នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​សាងសង់ និង​ការ​អភិវឌ្ឍន៍ គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ នៅ​ខេត្តកណ្តាល​។

គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ បច្ចុប្បន្ន​សម្រេច​បាន​៣០% ត្រូវ​នឹង​ទឹកប្រាក់​សរុប​៣៩០​លាន​ដុល្លារ (​ដោយ​មិន​រាប់​បញ្ចូល​ថ្លៃ​ដី ដែល​វិនិយោគ​រួច​ដោយ CAIC) ។

អត្រា​ការ​ប្រាក់ (Coupon rate) របស់​សញ្ញា​បណ្ណ​នេះ​គឺ​៥.៥% ក្នុង​មួយ​ឆ្នាំ​ជាមួយនឹង​រយៈពេល (tenor) ៣​ឆ្នាំ ហើយ​ត្រូវ​បាន​ធានា​ដោយ​ក្រុមហ៊ុន OCIC ។

គួរ​រំលឹក​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២១ បាន​អំពាវនាវ​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នានា ទាំង​ក្នុង និង​ក្រៅប្រទេស ឲ្យ​ជួយ​ទិញ​សញ្ញា​បណ្ណ (​មូល​ប​ត្រ​បំណុល​-Bond) របស់​ក្រុមហ៊ុន​ខេ​ម​បូ​ឌា អ៊ែ​រ​ផត អ៊ី​ន​វេស​មិន (CAIC) ដែល​សាងសង់​អាកាសយានដ្ឋាន អន្តរជាតិ​តេ​ជោ ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា ការ​ចូលរួម​ទិញ​សញ្ញា​បណ្ណ​នេះ គឺជា​ការ​ចូល​ដល់​ការ​អភិវឌ្ឍន៍​ព្រ លាន​យន្តហោះ​ថ្មី ដែល​កាត់​បន្ថយ​នូវ​ការ​ប្រើប្រាស់​ទុន ពី​ក្រៅប្រទេស ហើយ​ការ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងនោះ ក៏​ទទួល​បាន​ផល​ចំណេញ​ពី​អត្រា​ការ​ប្រាក់ ដោយ​ទទួល​បានការ​ធានា​ផ្នែក​ហានិភ័យ ស្មើ​សូន្យ​ពី​រាជរដ្ឋាភិបាល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ