ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ព្រមាន​ពី​ផែនការ​បង្កហេតុ​របស់​រុ​ស្សី

2 ឆ្នាំ មុន

មន្ត្រី​អា​មេ​រិ​ក​និយាយ​ថា រុ​ស្សី​កំពុង​រៀបចំ​ផែនការ​បង្កហេតុ​ ដើម្បី​បានជា​លេស​ឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ​។ អ្នកនាំពាក្យ​មន្ទីរ​បញ្ចា​កោណ​នៃ​ក្រសួងការពារជាតិ​អា​មេ​រិ​ក​និយាយ​ថា ​រុ​ស្សី​កំពុង​រៀប​ផែនការ​ធ្វើ​សកម្មភាព​ដោយ​មាន​ចេតនា​ក្លែង​បន្លំ ដើម្បី​ឲ្យ​ទីក្រុង​ម៉ូ​ស្គូ…

មន្ត្រី​អា​មេ​រិ​ក​និយាយ​ថា រុ​ស្សី​កំពុង​រៀបចំ​ផែនការ​បង្កហេតុ​ ដើម្បី​បានជា​លេស​ឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ​។

អ្នកនាំពាក្យ​មន្ទីរ​បញ្ចា​កោណ​នៃ​ក្រសួងការពារជាតិ​អា​មេ​រិ​ក​និយាយ​ថា ​រុ​ស្សី​កំពុង​រៀប​ផែនការ​ធ្វើ​សកម្មភាព​ដោយ​មាន​ចេតនា​ក្លែង​បន្លំ ដើម្បី​ឲ្យ​ទីក្រុង​ម៉ូ​ស្គូ ចោទប្រកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​ពី​បទ​រៀប​ចំការ​វា​.​យ​ប្រហារ​។ ប៉ុន្តែ​រុ​ស្សី​បាន​បដិសេធ​ការ​អះអាង​នោះ​។

ការ​អះអាង​របស់​អា​មេ​រិ​កកើត​ឡើង​ក្រោយ​ពេល​មហាអំណាច​ទាំង​ពីរ​បាន​ជួប​ប្រជុំ​គ្នា​អស់​រយៈពេល១​ស​ប្តា​ហ៍​ក្នុង​គោលបំណង​លុប​បំបាត់​ភាព​តានតឹង​នៅ​ព្រំដែន​អ៊ុយ​ក្រែ​ន​ ។

កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន​រុ​ស្សី​ថា​ជា​អ្នក​នៅ​ពីក្រោយ​ការ​វា​.​យ​ប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​ត​លើ​វេ​ប​សាយ​ជា​ច្រើន​។

មុន​ពេល​គេហទំព័រ​ទាំងនោះ​លែង​ដំណើរការ មាន​ចេញ​សារ​ព្រមាន​ប្រជាជន​អ៊ុយ​ក្រែ​ន​ឲ្យ​ត្រៀមខ្លួន​សម្រាប់​ផលវិបាក​។ ប៉ុន្តែ​វ៉េប​សាយ​ទាំងនោះ​ ត្រូវ​បាន​គ្រប់គ្រង​បាន​វិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់​។

អា​មេ​រិ​ក និង​អង្គការ​ណា​តូ បាន​ថ្កោលទោស​ការ​វា​.​យ​ប្រហារ​នោះ និង​បាន​ផ្តល់​ការ​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន​។ រហូត​មក​ដល់​ពេល​នេះ
រុ​ស្សី​មិន​ទាន់​បាន​ធ្វើការ​អត្ថាធិប្បាយ​នៅឡើយ​ទេ ​លើ​ការ​វា​.​យ​ប្រហារ​តាម​អ៊ី​ន​ធើរណេ​ត​នោះ​។

សូម​រម្លឹក​ថា ការ​វា​.​យ​ប្រហារ​កើតឡើង​ក្រោយ​ពេល​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​កបាន​ធ្វើការ​ព្រមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា «​ស្គរ​នៃ​សង្គ្រាម​កំពុង​បន្លឺ​ឡើង» បន្ទាប់​ពី​ការ​ចរចា​ផ្នែក​ការទូត​រយៈពេល​មួ​យស​ប្តា​ហ៍រ​វាង​ប្រទេស​លោក​ខាងលិច និង​រុ​ស្សី​ត្រូវ​បាន​បិទ​បញ្ចប់​។

ការ​ចរចា​បាន​បញ្ចប់​ដោយ​គ្មាន​លទ្ធផល​ច្បាស់លាស់​ឡើយ​ជុំវិញ​កងទ័ព​រាប់​ពាន់​នាក់​របស់​រុ​ស្សីនៅ​ព្រំដែន​អ៊ុយ​ក្រែ​ន បណ្តាល​ឲ្យ​ទំនាក់ទំនង​ការទូត​នា​ពេល​អនាគត និង​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​ស្ថិត​នៅ​ក្នុង​ភាព​សង្ស័យ ខណៈ​ដែល​មន្ត្រី​រុ​ស្សី​បាន​លើក​ឡើង​ថា​ពួក​គេ​អាច​នឹង​ងាក​ទៅ​រក​ជម្រើស​យោធា​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

រុ​ស្សី​បាន​ប្រតិកម្ម​ជាមួយនឹង​ការ​ខកចិត្ត និង​ភាព​គ្មាន​ការ​អត់ធ្មត់​នៃ​កិច្ចប្រជុំ ដោយ​បាន​លើក​ឡើង​ថា​ ពួក​គេ​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​បោះបង់​ចោល​កិច្ចចរចា​នោះ ​ដោយសារ​ការ​បដិសេធ​របស់​អា​មេ​រិ​ក និង​អង្គការ​ណា​តូ​ក្នុង​ការ​ធ្វើ​តាម​ការ​ទាមទារ​សំខាន់​ៗ​របស់
​រុ​ស្សី​។ ការ​ទាមទារ​របស់​រុ​ស្សី​មាន​ដូច​ជា ការ​ធានា​ថា​ អ៊ុយ​ក្រែ​ន​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ជាមួយ​អង្គការ​ណា​តូ និង​ការ​ដកខ្លួន​របស់​អង្គការ​ណា​តូ​ចេញពី​អ៊ី​រ៉ុ​ប​ខាងកើត​។

ប៉ុន្តែ​អា​មេ​រិ​ក និង​អង្គការ​ណា​តូ​បាន​លើក​ឡើង​ម្តង​ហើយ​ម្តងទៀត​ថា សំណើនោះ​របស់​រុ​ស្សី​មិន​អាច​កើតឡើង​ទេ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ