ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិទ្យាសាស្រ្ត៖ “អូមីក្រុងនឹងធ្លាក់ចុះក្នុងពេលឆាប់ៗនេះ”

2 អាទិត្យ មុន

អ្នកវិទ្យាសាស្ត្រកំពុងមើលឃើញសញ្ញាមួយចំនួនដែលបង្ហាញថា រលកនៃការឆ្លងកូវីដអូមីក្រុង នឹងមានការធ្លាក់ចុះនៅសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស។ រលកនៃការឆ្លងកូវីដអូមីក្រុង បាននាំឱ្យមានការស្លាប់ ចំនួនករណីខ្ពស់ និងការសម្រាកនៅមន្ទីរពេទ្យ។ វាក៏បានបង្កើតជួរការធ្វើតេស្តដ៏វែង និងកង្វះការធ្វើតេស្តសម្រាប់កូវីដផងដែរ។ នេះថ្វីបើវាមានសូវធ្វើទុក្ខលើអ្នកចាក់វ៉ាក់សាំងរួចក៏ដោយ។…

អ្នកវិទ្យាសាស្ត្រកំពុងមើលឃើញសញ្ញាមួយចំនួនដែលបង្ហាញថា រលកនៃការឆ្លងកូវីដអូមីក្រុង នឹងមានការធ្លាក់ចុះនៅសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស។

រលកនៃការឆ្លងកូវីដអូមីក្រុង បាននាំឱ្យមានការស្លាប់ ចំនួនករណីខ្ពស់ និងការសម្រាកនៅមន្ទីរពេទ្យ។ វាក៏បានបង្កើតជួរការធ្វើតេស្តដ៏វែង និងកង្វះការធ្វើតេស្តសម្រាប់កូវីដផងដែរ។ នេះថ្វីបើវាមានសូវធ្វើទុក្ខលើអ្នកចាក់វ៉ាក់សាំងរួចក៏ដោយ។

កូវីដបម្លែងថ្មីនេះ បានបង្ហាញពីការឆ្លងដ៏សាហាវ ដែលវាអាចនឹងឆ្លងលើមនុស្សជាច្រើននៅប្រទេសទាំងពីរនោះ ត្រឹមតែមួយមួយខែកន្លះប៉ុននោះ ក្រោយពីបានរកឃើញនៅអាហ្វ្រិកខាងត្បូង។ ក្រោយពីឆ្លងស្ទើរតែគ្រប់គ្នាហើយ វានឹងអស់មនុស្សត្រូវឆ្លងទៀត ហើយករណីឆ្លងនឹងថយចុះទៅតាមហ្នឹងដែរ។

គួរបញ្ជាក់ផងដែរថា អ្នកវិទ្យាសាស្ត្រនៅតែមិនប្រាកដអំពីអ្វីដែលអាចកើតឡើងបន្ទាប់នៅក្នុងជំងឺរាតត្បាតនេះទេ។ លោកវេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តរបស់សេតវិមាន បានប្រាប់ឱ្យដឹងថា អូមីក្រុងនឹងធ្វើឱ្យមនុស្សស្ទើរតែគ្រប់គ្នានៅសហរដ្ឋអាមេរិក បានស្គាល់ជាតិនៃការឆ្លងកូវីដ១៩។ នេះអាចថា ក្រោយពីឆ្លងហើយ ប្រព័ន្ធភាពស៊ាំរបស់ពួកគេស្គាល់កូវីដកាន់តែច្បាស់ថែមមួយកម្រិត ដែលធ្វើឱ្យកូវីដល្មមៗមិនឆ្លងមកបាន។

ជាមួយគ្នានេះដែរ លោក Bill Gates មហាសេដ្ឋីពិភពលោក ក៏បានបង្ហាញពីគំនិតសុទិដ្ឋិនិយមលើស្ថានភាពនាពេលនេះផងដែរថា អូមីក្រុងនឹងធ្វើឱ្យកូវីដផ្សេងទៀតពិបាកនឹងឆ្លង ព្រោះថារាងកាយអ្នកដែលកើតវាហើយ នឹងស្គាល់ពីកូវីដកាន់តែច្បាស់។

តែអ្វីដែលអ្នកទាំងពីរបញ្ជាក់ហើយបញ្ជាក់ទៀតនោះគឺថា មានតែអ្នកបានចាក់វ៉ាក់សាំងរួចហើយទេ ទើបអូមីក្រុងមិនអាចធ្វើឱ្យទៅជាជំងឺធ្ងន់បាន។ ដូចនេះ ការចាក់វ៉ាក់សាំងនៅតែសំខាន់៕