ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រថយន្ត​សាំ​យ៉ុ​ង ១​គ្រឿង លើ​ស្ពាន​ព្រែក​ព្នៅ ខូចខាត​ស្ទើរតែ​ទាំងស្រុង

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ជាបឋម​ថា មានរថយន្ត​ម៉ាក​សាំ​យ៉ុ​ង​មួយ​គ្រឿង បាន​បើកបរ​ឡើង​លើ​ស្ពាន​ព្រែក​ពៅ្ន ស្រាប់តែ​កើតមាន​អគ្គិភ័យ​បាន​ឆាបឆេះ​រថយន្ត​ខូចខាត​អស់​ស្ទើរតែ​ទាំងស្រុង ប៉ុន្តែ​សំណាងល្អ មិន​បង្ក​ឲ្យ​មាន​នរណា​ម្នាក់​រង​របួស​ឡើយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៤…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ជាបឋម​ថា មានរថយន្ត​ម៉ាក​សាំ​យ៉ុ​ង​មួយ​គ្រឿង បាន​បើកបរ​ឡើង​លើ​ស្ពាន​ព្រែក​ពៅ្ន ស្រាប់តែ​កើតមាន​អគ្គិភ័យ​បាន​ឆាបឆេះ​រថយន្ត​ខូចខាត​អស់​ស្ទើរតែ​ទាំងស្រុង ប៉ុន្តែ​សំណាងល្អ មិន​បង្ក​ឲ្យ​មាន​នរណា​ម្នាក់​រង​របួស​ឡើយ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៤ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ ២០២២ នៅ​ចំណុច​លើ​ស្ពាន​ព្រែក​ព្នៅ តាម​បណ្តោយ​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ករណី​អគ្គិភ័យ​នេះ បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្ត​អ​គិ្គ​ស​នី​ក្នុង​រថយន្ត ទើប​បណ្ដាល​អោយ​ឆាបឆេះ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-2852 ។ អ្នកបើកបរមាន​ឈ្មោះ​ យៀន ផាន់ណា ភេទប្រុស អាយុ​ ២១​ឆាំ្ន​ ។

នៅ​វេលា​ម៉ោង​០៤​និង​៣០​នាទី ថ្ងៃខែ​ដដែល អគ្គិភ័យ​នេះ ត្រូវ​បាន​ពន្លត់​បាន​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ត​របស់​ការិយាល័យ​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន ២​គ្រឿង បាន​ប្រើប្រាស់​ទឹក​អស់ ០១​រថយន្ត ស្មើនឹង ៥​ម៉ែត្រគូប ៕