ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្សុី​ ព្រមាន​អា​មេ​រិ​ក​ កុំ​ដើរ​ហួស​ព្រំដែន​ដាក់​ទណ្ឌកម្ម​ប្រមុខរដ្ឋ

2 ឆ្នាំ មុន

ភាព​តានតឹង​នៅ​តែ​បន្ត​កើនឡើង រវាង​ក្រុង​វ៉ា​ស៊ិ​ន​តោន​និង​ក្រុង​មូ​ស្គូ​នា​ដើមឆ្នាំ​២០២២​នេះ​។ កាលពី​ថ្ងៃ​ទី​១៣​ ខែ​មក​រា ​ប្រធានាធិបតី​រុ​ស្សុី លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ ឲ្យ​ដឹង​ថា

ប្រទេស​រុ​ស្សុី​-​អា​មេ​រិ​ក ៖ ភាព​តានតឹង​នៅ​តែ​បន្ត​កើនឡើង រវាង​ក្រុង​វ៉ា​ស៊ិ​ន​តោន​និង​ក្រុង​មូ​ស្គូ​នា​ដើមឆ្នាំ​២០២២​នេះ​។ កាលពី​ថ្ងៃ​ទី​១៣​ ខែ​មក​រា ​ប្រធានាធិបតី​រុ​ស្សុី លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ ឲ្យ​ដឹង​ថា ការ​ប្រកាន់​យក​ទណ្ឌកម្ម អា​មេ​រិ​ក​ប្រឆាំង​រុ​ស្សុី នឹង​គឹ​ជា​ការ​ដើរ​ហួស​ពី​កម្រិត​ព្រំដែន​ក្រហម ក្នុង​ទំនាក់ទំនង ដែល​មាន​ភាព​ល្អក់កករ​ខ្លាំង​បំផុត​រវាង​ប្លុក​ទាំង​២​។

សេចក្ដីថ្លែងការណ៍​នោះ​ធ្វើ​ឡើង​ពេល​អា​មេ​រិ​ក បង្ហាញ​ផែនការ​មួយ​សំដៅដាក់​ទណ្ឌ​កម្ម​រុ​ស្សុី ទាក់ទិន​នឹង​អ៊ុយ​ក្រែ​ន​។ ទណ្ឌកម្ម​ដែល​លើក​ឡើង​ដោយ​ក្រុង​វ៉ា​ស៊ិ​ន​តោន សំដៅ​ជា​ពិសេស​លើ​លោកពូ​ទី​ន​។ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក​ឌី​មី​ឌ្រី​បេ​ស្កូវ​បាន​បរិហារ​ថា ទណ្ឌកម្ម​ប្រឆាំង​ប្រមុខរដ្ឋ ជា​វិធានការ​ដែល​ដើរ​ហួស​ពី​កម្រិត​ព្រំដែន ដែល​នោះ​មាន​ន័យ​ស្មើនឹង​ការ​កាត់​ផ្ដាច់ទំនាក់ទំនង​។

លោក​ធ្វើការ​កត់​សម្គាល់ថា សំណើ​របស់​បណ្ដា​ព្រឹទ្ធ​សមាជិក នៃ​គណបក្ស​ប្រជាធិបតេយ្យ​អា​មេ​រិ​ក នឹង​មិន​សម្រួល​ដល់​ការ​បង្កើត​បរិយាកាស​ស្ថាបនា​មួយ សម្រាប់​ការ​ចរចា​រុ​ស្សុី​-​លោក​ខាងលិច​ដែល​កំពុង​ធ្វើ​នា​ស​ប្ដា​ហ៍​នេះ ស្ដី​ពី​ការ​កើនឡើង​នៃ​ភាព​តានតឹង​ជុំវិញ​រឿង​អ៊ុយ​ក្រែ​ន​ឡើយ​។

បណ្ដា​ព្រឹទ្ធ​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​អា​មេ​រិ​ក បាន​លាតត្រដាង​កាលពី​ថ្ងៃ​ទី​១២ ខែ​​មក​រា នូវ​គម្រោង​ដាក់​ទណ្ឌ​កម្ម​ថ្មី​មួយ ដែល​សំដៅលើ​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ហើយ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​អ៊ុយ​ក្រែ​ន ក្នុង​ករណី​មានការ​លុកលុយ​ចូល​អ៊ុយ​ក្រែ​ន​ពី​សំណាក់​រុ​ស្សុី​។ គម្រោង​ច្បាប់​មានឈ្មោះ​ថា ការពារ​អធិបតេយ្យភាព​អ៊ុយ​ក្រែ​ន គ្រោង​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ប្រធានាធិបតី​រុ​ស្សុី នាយក​រដ្ឋមន្ត្រី​លោក​មី​ខា​អ៊ី​ល​មី​ឈូ​ស្ទី​ន និង​បណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​រុ​ស្សុី​ច្រើន​រូប​ទៀត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ