ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេ​ក​ឃ័​រ​កូរ៉េ​ខាងជើង​លួច​ប្រាក់​ឌី​ជី​ថ​ល​ជិត៤០០​លាន​​ដុល្លារ​ ពី​វេទិកា​រ​​រូបិយ​ប័​ណ្ណ​​​មួយ​​

2 ឆ្នាំ មុន

កូរ៉េខាងជើង ៖ ក្រុម​ហេ​ក​ឃ័​រ (Hacker) របស់​កូរ៉េ​ខាងជើង​បាន​លួច​ប្រាក់​ឌី​ជី​ថ​ល​តម្លៃ​ជិត​៤០០​លាន​ដុល្លារ​ក្នុង​ការ​វា​.​យ​ប្រហារ​

កូរ៉េខាងជើង ៖ ក្រុម​ហេ​ក​ឃ័​រ (Hacker) របស់​កូរ៉េ​ខាងជើង​បាន​លួច​ប្រាក់​ឌី​ជី​ថ​ល​តម្លៃ​ជិត​៤០០​លាន​ដុល្លារ​ក្នុង​ការ​វា​.​យ​ប្រហារ​យ៉ាងតិច​ចំនួន ៧​លើក​លើ​វេទិការ​រូបិយ​ប័​ណ្ណ​គ្រីប​តូ (Cryptocurrency) កាលពី​ឆ្នាំ​មុន​។

ការ​វា​.​យ​ប្រហារ​នោះ​ផ្តោត​សំខាន់​លើ​ក្រុមហ៊ុន​វិនិយោគទុន និង​វេទិការ​អន​ឡាញ​សម្រាប់​ទិញ និង​លក់​រូបិយ​ប័​ណ្ណ​គ្រីប​តូ​។

កូរ៉េ​ខាងជើង​តែង​ធ្វើការ​បដិសេធ​ថា​ខ្លួន​មិន​ពាក់ព័ន្ធ​នឹង​ការ​វា​.​យ​ប្រហារ​ទាំងនោះ​។

ក្រុមហ៊ុន​កត់ត្រា និង​វិភាគ​ប្រតិបត្តិការ​ជួញដូរ​ប្រាក់​ឌី​ជី​ថ​ល​ឈ្មោះ Chainalysis បាន​និយាយ​ក្នុង​របាយការណ៍​ថា «​ចាប់ពី​ឆ្នាំ ២០២០ ដល់ ២០២១ ចំនួន​នៃ​ការ​ហេ​ក​ទាក់ទង​នឹង​កូរ៉េ​ខាងជើង​កើនឡើង​ពី​ចំនួន ៤​ទៅ ៧​ដង ហើយ​ទឹកប្រាក់​ដែល​បាន​លួច​ពី​ការ​ហេ​ក​ទាំងនោះ​កើនឡើង ៤០​ភាគរយ​»​។

ក្រុមហ៊ុន​និយាយ​ទៀត​ថា ក្រុម​ហេ​ក​ឃ័​របា​ន​ប្រើប្រាស់​បច្ចេកទេស​ជា​ច្រើន​រួម​មានការ​បោក​បញ្ឆោត ការ​បោក​យក​កូដ​សម្ងាត់ និង​តាម​រយៈ​មេរោគ​ដើម្បី​លួច​យក​ប្រាក់​ពី​កុង (Hot wallet) របស់​អង្គការ​ជា​ច្រើន និង​បាន​ផ្ទេរ​វា​ចូល​ទៅ​កាន់​អាសយដ្ឋាន​ដែល​គ្រប់គ្រង​ដោយ​កូរ៉េ​ខាងជើង​។

កុង​(Hot wallet) រូប​បិ​យ​ប័​ណ្ណ​គ្រីប​តូ​ត្រូវ​បាន​ភ្ជាប់​ទៅ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត និង​បណ្តាញ​របស់​គ្រីប​តូ ដូច្នេះ​វា​ងាយ​រង​គ្រោះ​ពី​ការ​ហេ​ក​យ៉ាង​ខ្លាំង​។ កុង​នោះ​ត្រូវ​បាន​គេ​ប្រើប្រាស់ដើម្បី​ផ្ញើ​ចេញ និង​ទទួល​រូបិយ​ប័​ណ្ណ​​គ្រីប​តូ និង​អនុញ្ញាតិ​ឲ្យ​អ្នក​ប្រើប្រាស់​ពិនិត្យ​មើល​ទឹកប្រាក់ (token) ដែល​ពួក​គេ​មាន​។

អ្នកជំនាញ​ជា​ច្រើន​បាន​ណែនាំ​ឲ្យ​ផ្ទេរ​រូបិយ​ប័​ណ្ណ​​គ្រីប​តូ​ចំនួន​ច្រើន​ដែល​មិន​ត្រូវការ​ប្រើប្រាស់​ទៅ​កាន់​កុង​សុវត្ថិភាព (Cold wallet) ដែល​មិន​ភ្ជាប់​នឹង​អ៊ី​ន​ធឺ​ណេ​ត​។

ក្រុមហ៊ុន Chainalysis និយាយ​ថា​ការ​វា​.​យ​ប្រហារ​ជា​ច្រើន​កាលពី​ឆ្នាំ​មុន​ទំនងជា​ធ្វើ​ដោយ Lazarus Group ដែល​ជា​ក្រុម​ហេ​ក​ឃ័​រដែ​ល​ត្រូវ​បាន​អា​មេ​រិ​ក​ដាក់​ទណ្ឌកម្ម និង​ត្រូវ​បាន​គេ​ជឿជាក់​ថា​គ្រប់គ្រង​ដោយ​ការិយាល័យ​ចារកម្ម​របស់​កូរ៉េ​ខាងជើង​។

ក្រុម Lazarus Group ធ្លាប់​ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​វា​.​យ​ប្រហារ​លើ​បណ្តាញ WannaCry ដែល​ជា​ការ​វា​.​យ​ប្រហារ​លើ​ធនាគារ​អន្តរជាតិ និង​គណនេយ្យ​របស់​អតិថិជន និង​ការ​វាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​ត​លើ​ក្រុមហ៊ុន Sony Pictures កាលពី​ឆ្នាំ ២០១៤៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ