គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ជំរុញជនមានពិការភាពចូលប្រឡូកវិស័យកីឡា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ខណៈដែលកម្ពុជាត្រៀមនឹងធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣ សម្រាប់ជនមានពិការភាព ក្រោយ
រាជធានីភ្នំពេញ ៖ ខណៈដែលកម្ពុជាត្រៀមនឹងធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣ សម្រាប់ជនមានពិការភាព ក្រោយ
រាជធានីភ្នំពេញ ៖ ខណៈដែលកម្ពុជាត្រៀមនឹងធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣ សម្រាប់ជនមានពិការភាព ក្រោយខកខានជាប់ៗគ្នា២រដូវកាលរបស់ប្រទេសអាស៊ាន ដែលការប្រកួតនេះគេហៅថា ប៉ារ៉ាហ្គេមនោះ អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានទទូចសុំអោយជនមានពិការភាពទាំងឡាយ ដែលគិតថាខ្លួនអាចលេងកីឡាណាមួយ ចូលធ្វើកីឡាករ ដោយខាងគណៈកម្មការនឹងជួយជំរុញ ដើម្បីសម្រេចឆន្ទៈនោះ។ លោក យី វាសនា អគ្គលេខាបានជំរុញអោយកីឡាករដែលមានទំនាក់ទំនងជាមួយអ្នកមានពិការភាពដែលពួកគេមានទំនាក់ទំនង ហើយលើកទឹកចិត្តអោយពួកគេបោះជំហានចូលក្នុងវិស័យកីឡានោះផង។
លោក យី វាសនា និយាយថា នៅក្នុងកាលទេសៈនេះ គណៈកម្មការប៉ារ៉ាអូឡាំពិកកម្ពុជា ត្រូវការកីឡាករជាជនពិការច្រើនណាស់ ដោយមិនមែនត្រូវការតែការពង្រឹងកីឡាករដែលមានស្រាប់តែម្យ៉ាងនោះ។ លោកថា កម្ពុជាត្រូវការបណ្ដុះកីឡាករថ្មីៗ និង ត្រូវធ្វើសកម្មភាពបំផុសអោយខ្លាំង ដើម្បីអោយជនមានពិការភាពចូលប្រលូកក្នុងវិស័យកីឡា។ លោកថា នាពេលកន្លងមក ប៉ារ៉ាហ្គេមកម្ពុជា បានធ្វើយុទ្ធនាការចំនួនបីរួចមកហើយនៅក្នុងខេត្តមួយចំនួន ដូចជាខេត្តកំពង់ស្ពឺ បាត់ដំបង និងខេត្តសៀមរាប ដើម្បីជ្រើសរើសកីឡាករកីឡាការិនី តាមរយៈការបង្កើតវេទិការប្រកួតប្រជែង និង បំផុសអោយមានការចូលរួមលេងកីឡា ហើយសម្រាប់អ្នកមានសមត្ថភាព ដែលអាចបណ្ដុះធ្វើជាកីឡាករ នៅក្នុងប្រភេទកីឡាណាបាន គឺគណៈកម្មការនឹងជ្រើសយកមកបណ្ដុះ។
លោកបន្តថា យុទ្ធនាការ ដែលបានធ្វើឡើង គឺជម្រើសបានអត្តពលិកពិការដែលមានសមត្ថភាព បានច្រើននាក់មកហើយ អោយមកធ្វើការហ្វឹកហាត់ និងកែលម្អ ដើម្បីត្រៀមពួកគេសម្រាប់ការប្រកួតកីឡាប៉ារ៉ាហ្គេម។ ប៉ុន្តែតួលេខដែលទទួលបានគឺនៅតែមានតម្រូវការទៀត ទើបគណៈកម្មការប៉ារ៉ាហ្គេម ស្នើអោយជនមានពិការភាព ស្ម័គ្រចិត្តបន្ថែម ដើម្បីក្លាយខ្លួនជាកីឡាករជាកីឡាការិនី និង ក្លាយជាធនធានសម្រាប់ប៉ារ៉ាស៊ីហ្គេម នៅឆ្នាំ២០២៣។
លោកអគ្គលេខាធិការរូបនេះបានបញ្ជាក់ថា យុទ្ធនាការនេះនឹងបន្តនៅតាមខេត្តផ្សេងៗ ទៀត ដើម្បីបន្តជ្រើសរើសបុគ្គលិកសម្រាប់ព្រឹត្តិការណ៍ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ ផង និងរើសកីឡាករផង ដើម្បីផ្ដល់ឱកាសអោយជនមានពិការភាព។ ក្រៅពីសម្រាំងរកអ្នកលេងកីឡា ដែលមានពិការភាព សកម្មភាពនេះ ក៏នឹងជម្រើសអោយបាន នូវគ្រូបង្វឹក មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម និងអ្នកស្ម័គ្រចិត្ត ដែលមានសមត្ថភាពផងដែរ។ បុគ្គលដែលត្រូវបានជ្រើសរើសក៏នឹងដើរដង្ហែក្នុងពិធីបើកព្រឹត្តិការណ៍ ASEAN Para Games 2022 នាពេលខាងមុខ។
លោកបន្តថា ភាពជោគជ័យរបស់ប៉ារ៉ាស៊ីហ្គេមនៅកម្ពុជា ត្រូវការចាំបាច់បំផុតនូវការចូលរួម ហើយលទ្ធផលដែលគណៈកម្មការទទួលបានគឺកាន់តែប្រសើរ ខណៈការរៀបចំ និង ការត្រៀមកម្លាំងរបស់កីឡាករសម្រាប់ព្រឹត្តិការណ៍អន្តរជាតិមួយនេះ គឺជារឿងដ៏សំខាន់ ដែលគណៈកម្មការទាំងមូលត្រូវទទួលខុសត្រូវ។ លោកស្នើអោយជនមានពិការភាព អាចទំនាក់ទៅតាមកីឡាករដូចគ្នា ឬ ក្លិបកីឡាដែលអាចទំនាក់ទំនងបាន ឬ ទាក់ទងមកកាន់គណៈកម្មការប៉ារ៉ាហ្គេមជាតិតែម្ដង ដើម្បីទទួលបានព័ត៌មានក្លាយជាកីឡាករ ដោយតាមជំហានៗ គឺត្រូវបង្វឹក បណ្ដុះបណ្ដាល ហើយចុងក្រោយគឺឆ្លងកាត់ការប្រឡង ដើម្បីចូលក្រុមជម្រើសជាតិ។ ការវិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករ ក៏នឹងជួយអោយជនពិការម្នាក់ៗ ទទួលបានកិត្តិយស និង មុខមាត់ថ្មី ក្នុងការកែប្រែស្ថានភាពជាជនមានពិការភាពរបស់ខ្លួនឯងផង ទើបលោកលើកទឹកចិត្តអោយអ្នកទាំងនោះ ចូលបម្រើកីឡា និង ដើម្បីផ្លាស់ប្ដូរខ្លួនឯង៕
ចែករំលែកព័តមាននេះ