ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ឡាន​ជាង​២​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ម្ចាស់​នៅ​តែ​ដ​ង្ហើ​យ​​សុំ​សមត្ថកិច្ច​មេត្តា​ជួយ​ស្វែងរក​ផង!

2 ឆ្នាំ មុន
  • ភ្នំពេញ

រថយន្ត​ម៉ាក​ហា​យ​ឡែក​ឌ័​រ ពណ៌​ស​១​គ្រឿង ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AE-3379 ត្រូវ​បាន​ជនសង្ស័យ​លួច​យក​ទៅ​បាត់​កាលពី​វេលា​ម៉ោង​៤​និង​៣៧​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ ដែល​រហូត​មក​ដល់​ពេល​នេះ គឺ​មាន​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ នៅ​តែ​

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហា​យ​ឡែក​ឌ័​រ ពណ៌​ស​១​គ្រឿង ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AE-3379 ត្រូវ​បាន​ជនសង្ស័យ​លួច​យក​ទៅ​បាត់​កាលពី​វេលា​ម៉ោង​៤​និង​៣៧​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ ដែល​រហូត​មក​ដល់​ពេល​នេះ គឺ​មាន​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ នៅ​តែ​រក​មិន​ទាន់​ឃើញ​នៅឡើយ​ទេ ដែល​ករណី​នេះ​គឺ​បាន​កើតឡើង​នៅ​មុខ​ផ្ទះ​លេខ​៤E0 ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ ដោយឡែក​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ នៅ​តែ​ដ​ង្ហើ​យ​សុំ​ជំនួយ​ពី​សមត្ថកិច្ច ដើម្បី​ស្វែងរក​រថយន្ត​ឲ្យ​ពួក​គាត់​ផង ។

បើ​តាម​ជន​រង​គ្រោះជា​ប្តី​ឈ្មោះ ម៉ៅ សំណាង អាយុ​៤២​ឆ្នាំ មុខរបរ​អាជីវករ​លក់ដូរ និង​ប្រពន្ធ​ឈ្មោះ ឃ្លាំង ស៊ី​ថន អាយុ​៤៤​ឆ្នាំ និង​មានកូន​២​នាក់​នៅ​ក្នុង​បន្ទុក បាន​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បាត់​រថយន្ត គឺ​នៅ​យប់​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ គាត់​បាន​ត្រឡប់​មក​ពី​លក់ដូរ​វិញ​នៅ​ម្តុំ​ផ្សារ​ចាស់ ស្ថិត​ក្នុង​ខណ្ឌដូនពេញ ដោយ​បាន​ជិះ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស ១​គ្រឿង ធ្វើ​ដំណើរ​មក​ផ្ទះ​ដែល​ស្ថិត​នៅ​ផ្លូវ​បេតុង ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​បន្ត​ថា ខណៈ​ពេល​មក​ដល់ ផ្ទះ​ម៉ោង​៣​ទៀប​ភ្លឺ បន្ទាប់​មក​ពី​លក់ដូរ​រួច គាត់​ក៏​បាន​ចត​រថយន្ត​នៅ​ខាង​មុខ​ផ្ទះ​ដូច​សព្វដង ។ លុះ​ព្រឹក​ឡើង​ពេល​ភ្ញាក់​ពី​ដំណេក ក្រោក​ដើរ​ចេញ​មក​មើល ស្រាប់តែ​បាត់​រថយន្ត​សូន្យឈឹង​ពីមុខ​ផ្ទះ​តែ​ម្តង ។ ក្រោយ​ពី​ដឹង​ថា រថយន្ត​ត្រូវ​បាន​ជនសង្ស័យ​លួច​យក​ទៅ​បាត់​ហើយ ជន​រង​គ្រោះ​ក៏​បាន​ឆែក​មើល​តាម​កាមេរ៉ា​សុវត្ថិភាព ក៏​បានឃើញ​ក្រុម​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​១​គ្រឿង ធ្វើ​សកម្មភាព​លួច​រថយន្ត​របស់​គាត់​កាលពី​វេលា​ម៉ោង​៤​និង​៣៧​នាទី​ទៀប​ភ្លឺ​ទៅ​បាត់​ដោយ​សុវត្ថិភាព ។

ក្រោយមក​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ​ទី​១ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ស្វែងរក ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គឺ​មាន​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ នៅ​តែ​រក​មិនឃើញ​សោះ ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ បាន​ដ​ង្ហើ​យ​សុំ​សមត្ថកិច្ច ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ ប្រសិនបើ​បានឃើញ​រថយន្ត​ដូច​ភិន​ភាគ​ដូច​ខាងលើ មេត្តា​ជួយ​ផ្តល់​ដំណឹង​ឲ្យ​គាត់​ផង ព្រោះ​រថយន្ត​របស់​គាត់​ដែល​បាត់​នេះ គឺ​គាត់​បាន​ខ្ចី​លុយ​គេ​យក​មក​ទិញ សង​មិន​ទាន់​រួច​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ