ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុងកុង​ផ្អាក​ជើងហោះហើរ​ឆ្លងកាត់​ខ្លួន​ពី​ប្រទេស​ជាង១៥០ ដើម្បី​ទប់ស្កាត់ Omicron

2 ឆ្នាំ មុន

ហុងកុង ៖ ទីក្រុង​ហុងកុង​នឹង​ធ្វើការ​ផ្អាក​ជើងហោះហើរ​ឆ្លងកាត់​ខ្លួន​រយៈ​ពេល​មួយ​ខែ​ពី​ប្រទេស និង​តំបន់​ចំនួន ១៥០​ដែល​ត្រូវ​

ហុងកុង ៖ ទីក្រុង​ហុងកុង​នឹង​ធ្វើការ​ផ្អាក​ជើងហោះហើរ​ឆ្លងកាត់​ខ្លួន​រយៈ​ពេល​មួយ​ខែ​ពី​ប្រទេស និង​តំបន់​ចំនួន ១៥០​ដែល​ត្រូវ​ចាត់​ទុក​ថា​មាន​ហានិភ័យ​ខ្ពស់​ដោយសារ​ការ​រាតត្បាត​យ៉ាង​លឿន​របស់​កូ​វី​ដ ១៩​។

វិធានការ​ផ្អាក​អ្នកដំណើរ​ឆ្លងកាត់​ទី​ក្រុង​ខ្លួន​កើតឡើង​ខណៈ​ហុងកុង​រក​ឃើញ​ករណី​ឆ្លង​វីរុស​​បំប្លែង​​ថ្មី​ប្រហែល ៥០​ករណី​ចាប់តាំងពី​បំណាច់​ចុងឆ្នាំ​មុន​មក​។

មុន​ពេល​មានការ​ផ្ទុះ​ឆ្លង​ថ្មី ទីក្រុង​នេះ​គ្មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​រយៈពេល​ជាង​៣​ខែ​។

ព្រ​លាន​យន្តហោះ​អន្តរជាតិ​ហុងកុង​បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា រាល់​អ្នក​ណា​ដែល​ស្នាក់​នៅ​ក្នុង​តំបន់​ដែល​ចាត់​ចូល​ជា​កន្លែង​មាន​ហានិភ័យ​ខ្ពស់​ដោយ​អាជ្ញាធរ​សុខា​ភិ​បា​ល​ក្នុង​រយៈពេល ២១​ថ្ងៃមុន​ពេល​ធ្វើ​ដំណើរ មិន​អាច​ឆ្លងកាត់​ទីក្រុង​ហុងកុង​បាន​ឡើយ​ចាប់ពី​ថ្ងៃ​ទី ១៦ ខែមករា រហូត​ដល់​ថ្ងៃ​ទី ១៥ ខែកុម្ភៈ​។

សេចក្តី​ប្រកាស​បញ្ជាក់​ទៀត​ថា វិធានការ​នេះ​គឺ​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​វីរុស​បំប្លែង​​ថ្មី Omicron​។

បច្ចុប្បន្ន ហុងកុង​ចាត់​ទុក​ប្រទេស និង​តំបន់​ជាង ១៥០​ជា​កន្លែង​មាន​ហានិភ័យ​ខ្ពស់​។

សូម​បញ្ជាក់​ថា កាលពី​ស​ប្តា​ហ៍​មុន ហុងកុង​បាន​ហាមឃាត់​ជើងហោះហើរ​មក​ពី​ប្រទេស​អូស្ត្រាលី កា​ណា​ដា បារាំង ឥណ្ឌា ប៉ា​គី​ស្ថាន ហ្វី​លី​ពី​ន អង់គ្លេស និង​សហរដ្ឋអាមេរិក ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​កូ​វី​ដ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ