ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាមិនធម្មតាទេ! ប្អូនស្រីមួយរូបខ្លាំងមែនបាននិទ្ទេស A គ្រប់មុខវិជ្ជា

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិតជា​មិន​សរសើរ​មិន​បាន​នោះ​ទេ ប្អូនស្រី​មួយ​រូប​មក​ពី​វិទ្យាល័យ ហ៊ុន សែន ស្អាង ខេត្តកណ្តាល បាន​ប្រឡង​ជាប់​និទ្ទេស A…

រាជធានី​ភ្នំពេញ ៖ ពិតជា​មិន​សរសើរ​មិន​បាន​នោះ​ទេ ប្អូនស្រី​មួយ​រូប​មក​ពី​វិទ្យាល័យ ហ៊ុន សែន ស្អាង ខេត្តកណ្តាល បាន​ប្រឡង​ជាប់​និទ្ទេស A គ្រប់មុខ​វិជ្ជា ។ និយាយ​រួម គឺ ប្អូនស្រី ជាប់ A គ្រប់​វិញ្ញាសារ ៧ មុខ​ផ្សេង​ៗ​គ្នា​តែ​ម្តង ។

ប្អូនស្រី​ដែល​ទទួល​បាន​និទ្ទេស A ទាំង ៧ វិញ្ញាសារ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ (​បាក់​ឌុ​ប​) មានឈ្មោះ​ថា យិ​ន សុខលាភ ភេទ​ស្រី មាន​ថ្ងៃកំណើត ៧ កក្កដា ឆ្នាំ​២០០៣ មក​ពី​មណ្ឌល​វិទ្យាល័យ ហ៊ុន សែន ស្អាង នៃ​ខេត្តកណ្តាល ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ ។

សូម​បញ្ជាក់​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០២១ ក្នុង​នោះ​ជាប់​បាក់​ឌុ​ប​ជាប់​និ​ន្ទេ​ស​A១៧៥៤​នាក់ B៥២១៥​នាក់ និង​C១១៦៣៤​នាក់ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ នៅ​ថ្ងៃ​ទី​១៤ មក​រា ស្តី​ពី លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ៖ ២៧ ធ្នូ ២០២១ បាន​ឲ្យ​ដឹង​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២៧-២៨ ខែធ្នូ ឆ្នាំ​២០២១ មាន​មណ្ឌល​ប្រឡង​នៅ​គ្រប់​រាជធានី​ខេត្ត​សរុប​២០៤​មណ្ឌល​, បន្ទប់​ប្រឡង ៤ ៦១៥ បន្ទប់​, និង​បេក្ខជន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​សរុប ១១៤ ១៨៧​នាក់ ដែល​ក្នុង​នោះ ១០៤២៩៩ នាក់ ជា​បេក្ខជន​ចំណេះ​ទូទៅ​៤ ៤១៧ នាក់ ជា​បេក្ខជនស្វៃរិន​, ៣៤៣៦​នាក់ ជា​បេក្ខជន​បំពេញវិជ្ជា និង​២០៣៥​នាក់ ជា​បេក្ខជនស្វៃរិន​បំពេញវិជ្ជា ។

ដំណើរការ​នៃ​ការ​ប្រឡង រួម​បញ្ចូល​ទាំង​ដំណើរការ​សំ​ណេ​រ កំណែ ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ​, និង​ផ្ទៀងផ្ទាត់ ពិន្ទុ​បាន​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ជោគជ័យ និង​ពុំ​មាន​ឧបទ្ទវហេតុ​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ ។

ការ​ប្រកាស​លទ្ធផល​នឹង​ប្រព្រឹត្ត​ទៅ​នា​រសៀល ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២២ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២២ សម្រាប់​ខេត្ត​ដទៃ​ទៀត ។ បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន ៧២០១៦ នាក់ ត្រូវជា ៦៥.៦៥%(​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ ចំនួន ៦៨.៦២%) ក្នុង​នោះ​បេក្ខជន​ដែល​ទទួល​បាន​និទ្ទេស A មាន​ចំនួន ១៧៥៣ នាក់ (​ឆ្នាំ​២០១៩ ចំនួន ៤៤៣ នាក់​), និទ្ទេស B មាន​ចំនួន ៥ ២១៥ នាក់ (​ឆ្នាំ​២០១៩ ចំនួន ២ ៤៣០ នាក់​), និទ្ទេស C មាន​ចំនួន ១១ ៦៣៤ នាក់ (​ឆ្នាំ​២០១៩ ចំនួន ៥៨៤៧ នាក់​), និទ្ទេស D មាន​ចំនួន ២៣ ៤៩៩ នាក់ (​ឆ្នាំ​២០១៩ ចំនួន ១៤ ១០០ នាក់​), និង​និទ្ទេស E មាន​ចំនួន ២៩ ៩១៥ នាក់ (​ឆ្នាំ​២០១៩ ចំនួន​៥៦២៣២​នាក់​)​។