ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​កាត់ដេរ​ និង​ឧស្សាហកម្ម​ ១០ ផ្តល់​ការងារ​ជាង​ ១ ​ម៉ឺន​កន្លែង​ទើប​អនុម័ត មាននៅ​ភ្នំពេញ កំពង់ស្ពឺ ខេត្តកណ្តាល និង​ខេត្ត​ព្រះ​សីហ​នុ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ចំនួន​ ១០ ដែល​ទើប​អនុម័ត​យល់​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នេះ​មាន ​២​ គម្រោង​នៅ​រាជធានី​ភ្នំពេញ ពីរ​គម្រោង​នៅ​ខេត្តកណ្តាល ២ ​គម្រោង​នៅ​ខេត្ត​ព្រះ​សីហ​នុ…

រាជធានីភ្នំពេញ ៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ចំនួន​ ១០ ដែល​ទើប​អនុម័ត​យល់​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នេះ​មាន ​២​ គម្រោង​នៅ​រាជធានី​ភ្នំពេញ ពីរ​គម្រោង​នៅ​ខេត្តកណ្តាល ២ ​គម្រោង​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​មាន​ ៤​ គម្រោង​នៅ​ខេត្ត​កំពង់​ស្ពី ​។ គម្រោង​នៅ​ភ្នំពេញ មាន​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ក្នុង​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​អំពិល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល មាន​ទុន​វិនិយោគ​ប្រមាណ ១៤,៧​ លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២.៩៤៧​ កន្លែង និង​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ដំណាក់ សង្កាត់​គោ​គ​ឃ្លាង ខណ្ឌ​សែន​សុខ មាន​ទុន​វិនិយោគ​ប្រមាណ ៣​ លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៦១៧​ កន្លែង​ ។

ចំណែក​នៅ​ខេត្តកណ្តាល​មាន គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​បឹង​ក្អែក ឃុំ​ព្រែក​រកា ស្រុក​កណ្តាលស្ទឹង មាន​ទុន​វិនិយោគ​ប្រមាណ ៥,៦​ លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៧២០​ កន្លែង​ និងគម្រោង​បង្កើត​រោងចក្រ​កាត់ដេរសម្លៀក​បំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ផ្សារ​ដែក​លើ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ មាន​ទុន​វិនិយោគ​ប្រមាណ ៥​ លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៧៤៣​ កន្លែង ​។​

២​ គម្រោង​នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង និង​ផលិតផល​ប្លា​ស្ទិ​ក ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជី មាន​ទុន​វិនិយោគ​ចំនួន ៦៨ ​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៣០​ កន្លែង និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារសត្វ​ចិញ្ចឹម ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជី មាន​ទុន​វិនិយោគ​ចំនួន ៥០ ​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៦០ ​កន្លែង ​។

ចំពោះ​គម្រោង​វិនិយោគ​ចំនួន ​៤​ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កំពង់​ស្ពី មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​វ៉ាលិស ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​កែវ​ឧត្តម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង មាន​ទុន​វិនិយោគ​ប្រមាណ ​៥,៨ ​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៥៣០ ​កន្លែង គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប និង​ថង់យួរ​គ្រ់​ប្រភេទ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​របង​ច្រុះ ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង មាន​ទុន​វិនិយោគ​ចំនួន ៥ ​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៥៤៤ ​កន្លែង ។

គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ត្រាច ឃុំ​កា​ហែង ស្រុក​សំរោង​ទង មាន​ទុន​វិនិយោគ​ប្រមាណ ៣​ លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៧៥៨​ កន្លែង ​និងគម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ត្រពាំង​ខ្យង ឃុំ​ទួល​អំពិល ស្រុក​បរ​សេដ្ឋ មាន​ទុន​វិនិយោគ​ប្រមាណ ៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៨៤៧​ កន្លែង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ